ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

COVID-19 ៖ ​អា​មេ​រិ​ក​និង​ចិន​ប៉ះ​ពាក្យ​សម្ដី​គ្នា​រឿង​បេសកកម្ម​របស់​ WHO​

3 ឆ្នាំ មុន

ប្រទេស​ចិន ៖ សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ទី​១៨​មក​រា បាន​អំពាវនាវ​ដល់​ចិន​អនុញ្ញាត​ឲ្យ​ក្រុម​អ្នក​ជំនាញការ របស់​អង្គការ​សុខភាព​ពិភពលោក​WHO ដែល​មក​កាន់​ក្រុង​វូ​ហាន​ស៊ើប​អង្កេត លើ​ប្រភព​នៃ​ការ​ឆ្លង​វីរុស​COVID-19 ឲ្យ​អាច​សួរនាំ​បណ្ដា​គ្រូពេទ្យ​ព្យាបាល បណ្ដា​អតីត​អ្នកជំងឺ​និង​បណ្ដា​និយោជិត​មន្ទីរពិសោធន៍ ហើយ​ឲ្យ​អាច​ប្រមូល​បណ្ដា​ទិន្នន័យ​និង​គំរូ​វេជ្ជសាស្ត្រ​នានា​។…

ប្រទេស​ចិន ៖ សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ទី​១៨​មក​រា បាន​អំពាវនាវ​ដល់​ចិន​អនុញ្ញាត​ឲ្យ​ក្រុម​អ្នក​ជំនាញការ របស់​អង្គការ​សុខភាព​ពិភពលោក​WHO ដែល​មក​កាន់​ក្រុង​វូ​ហាន​ស៊ើប​អង្កេត លើ​ប្រភព​នៃ​ការ​ឆ្លង​វីរុស​COVID-19 ឲ្យ​អាច​សួរនាំ​បណ្ដា​គ្រូពេទ្យ​ព្យាបាល បណ្ដា​អតីត​អ្នកជំងឺ​និង​បណ្ដា​និយោជិត​មន្ទីរពិសោធន៍ ហើយ​ឲ្យ​អាច​ប្រមូល​បណ្ដា​ទិន្នន័យ​និង​គំរូ​វេជ្ជសាស្ត្រ​នានា​។

សហរដ្ឋអាមេរិក​ដែល​ចោទប្រកាន់​ចិន​ថា​បាន​លាក់បាំង​ពី​ដំបូង​ទំហំ​នៃ​ការ​ឆ្លង បាន​ទាមទារ​ឲ្យ​មាន​តម្លាភាព​ក្នុង​ការ​ស៊ើប​អង្កេត របស់​WHO​ហើយ​បាន​រិះគន់ បណ្ដា​លក្ខខណ្ឌ​នៃ​ទស្សនកិច្ច​នេះ ដែល​ក្នុងអំឡុងពេល​នោះ​បណ្ដា​អ្នក​ជំនាញការ​ចិន​បាន​អនុវត្ត​ដំណាក់កាល​ដំបូង​នៃ​ការ​ស្រាវជ្រាវ​។

លោក​GARRETT GUGSBY អ្នក​ទទួលខុសត្រូវ​ម្នាក់ នៃ​ក្រសួងសុខាភិបាល​អា​មេ​រិ​ក ដែល​ចូលរួម​ក្នុង​កិច្ចប្រជុំ​មួយ​របស់​WHO​ថ្លែង​ថា ចិន​ត្រូវ​ចែករំលែក​រាល់​ការ​សិក្សា​ខាង​វិទ្យាសាស្ត្រ បណ្ដា​គំរូ​យក​ពី​បណ្ដា​សត្វ មនុស្ស​និង​បរិស្ថាន ដែល​ប្រមូល​នៅ​ក្រុង​វូ​ហាន ជា​កន្លែង​ដែល​វីរុស​លេច​ដំបូង​នៅ​ទីនោះ​កាលពី​ដំណាច់ឆ្នាំ​២០១៩​។

ជា​ប្រតិកម្ម​តប​វិញ​ចំពោះ​សេចក្ដីថ្លែងការណ៍​នោះ តំណាង​ចិន​ម្នាក់​ថ្លែង​ថា បណ្ដា​ការ​សិក្សា​លើ​ប្រភព​នៃ​វីរុស មាន​លក្ខណៈ​វិទ្យាសាស្ត្រ​។ ការ​សិក្សា​ទាំងនោះ​ចាំបាច់​ត្រូវ​មានការ​សម្រប​សម្រួល​គ្នា​និង​កិច្ច​សហប្រតិបត្តិការ​មួយ​។ យើង​ត្រូវ​បញ្ចប់​រាល់​ការ​គាបសង្កត់​ខាង​នយោបាយ​។

ក្រុង​អ្នក​ជំនាញការ​អន្តរជាតិ​មួយ​ក្រុម​របស់​WHO ទទួល​បន្ទុក​ស៊ើប​អង្កេត​លើ​ប្រភព​នៃ​ការ​ឆ្លង​វីរុស​COVID-19 បាន​ទៅ​ដល់​ក្រុង​វូ​ហាន កាលពី​ថ្ងៃ​ទី​១៤​មក​រា​ដែល​នៅ​ទីនោះ ពួក​គេ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ ហើយ​រៀបចំ​សន្និសីទ​តាម​តេ​ឡេ​ខេន​ហ្វេ​រេ​ន ជាមួយ​បណ្ដា​សម​ភាគី​ចិន​។

ជាង​១​ឆ្នាំ​ហើយ​ក្រោយ​លេច​ការ​ឆ្លង​វីរុស​ដំបូង​នៅ​ចិន របាយការណ៍​មួយទៀត​របស់​បណ្ដា​អ្នក​ជំនាញការ​ឯករាជ្យ​បាន​បន្ទោស​ថា បើ​ចិន​និង​WHO អាច​មាន​ប្រតិកម្ម​ដោយ​រហ័ស​និង​សកម្ម​បំផុត​ពី​ដំបូង នោះ​ការ​ឆ្លង​រាលដាល​ខ្លាំង​នឹង​អាច​ទប់​បាន​។

ក្នុង​របាយការណ៍​ទី​២​របស់​ខ្លួន ក្រុម​នោះ​និយាយ​ក្នុង​កិច្ចប្រជុំ​មួយ​របស់​WHO​ថា គេ​នឹង​អាច​ធ្វើ​សកម្មភាព​បាន​រហ័ស​បំផុត ដោយ​ផ្អែក​លើ​បណ្ដា​សញ្ញា​ដំបូង​ៗ និង​ថា​បណ្ដា​វិធានការ​ទប់ស្កាត់​ក៏​នឹង​អាច​ធ្វើ​បាន​ភ្លាម​ៗ​ដែរ ក្នុង​គ្រប់​ប្រទេស​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ