ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ៗ​​ក្រិន​ពិការ​ដៃជើង​ចង់​រៀនសូត្រ តែ​​ម្តាយ​ទាល់​តម្រិះ​មាន​តែ​សុំ​ក្តី​មេត្តា​ជួយ​​ផង​!(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មានគ្រួសារ​ក្រីក្រ​មួយ​គួរ​ឲ្យ​អាណិត ដែល​មានកូន​ចំនួន​៣​នាក់​សុទ្ធតែ​សភាព​ក្រិន ពិការ​ដៃជើង ខ្នង​គម និង​ត្រូវ​ឪពុក​រត់​ចោល​ទុក​ឲ្យ​ស្ត្រី​ជា​ម្តាយចិញ្ចឹម​បីបាច់​ថែរក្សា​ម្នាក់ឯង ហើយ​កាលពី​៨​ខែ​មុន​នេះ ស្ត្រី​ជា​ម្តាយ​បាន​ដួល​បាក់ដៃ​ម្ខាង​ទៀត ធ្វើ​ឲ្យ​គ្រួសារ​មួយ​នេះ​កាន់តែ​ជួប​ការ​លំបាក​ខ្វះ​ស្បៀងអាហារ​ចិញ្ចឹម​កូន​ៗ…

ខេត្តស្វាយរៀង ៖ មានគ្រួសារ​ក្រីក្រ​មួយ​គួរ​ឲ្យ​អាណិត ដែល​មានកូន​ចំនួន​៣​នាក់​សុទ្ធតែ​សភាព​ក្រិន ពិការ​ដៃជើង ខ្នង​គម និង​ត្រូវ​ឪពុក​រត់​ចោល​ទុក​ឲ្យ​ស្ត្រី​ជា​ម្តាយចិញ្ចឹម​បីបាច់​ថែរក្សា​ម្នាក់ឯង ហើយ​កាលពី​៨​ខែ​មុន​នេះ ស្ត្រី​ជា​ម្តាយ​បាន​ដួល​បាក់ដៃ​ម្ខាង​ទៀត ធ្វើ​ឲ្យ​គ្រួសារ​មួយ​នេះ​កាន់តែ​ជួប​ការ​លំបាក​ខ្វះ​ស្បៀងអាហារ​ចិញ្ចឹម​កូន​ៗ ចំណែក​កូន​ៗ​ទាំង​៣​នាក់​ចង់​បន្ត​ការ​សិក្សា ដើម្បី​រក​ចំណេះដឹង មក​ប្រកប​មុខរបរ​ចិញ្ចឹមជីវិត​ផង​ដែរ​។

នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២១​នេះ ក្មេង​ពិការ​៣​នាក់​បងប្អូន​បាន​អំពាវនាវ​សុំ​ក្តី​មេត្តា​ពី​លោក​ឧកញ៉ា លោក​ជំទាវ បងប្អូន​សប្បុរសជន មេត្តា​អាណិត​ជួយ​ផ្តល់​គ្រឿង​ឧបភោគ បរិភោគ និង​ប្រាក់​កាស់​ដើម្បី​បន្ត​ការ​សិក្សា ស្វែងរក​ចំណេះវិជ្ជា​មក​ប្រកប​មុខរបរ​ចិញ្ចឹមជីវិត​ទៅ​មុខ​ទៀត។

បើ​តាម​ស្ត្រី​ជា​ម្តាយ​ឈ្មោះ ប្រាក់ ម​ន្ថា អាយុ​៥១​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ រស់នៅ​ភូមិ​កណ្តាល ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់​រោ​ទ៌ ខេត្តស្វាយរៀង បាន​ប្រាប់​ឲ្យ​ដឹង​ថា គាត់​មាន​ប្តី​ឈ្មោះ​អ៊ុំ តេ​ង អាយុ​៤៦​ឆ្នាំ មានកូន​៣​នាក់​ជា​ចំណងដៃ ។ ក៏​ប៉ុន្តែ​កូន​ទាំង​៣​នាក់​អភ័ព្វ​ណាស់​កើតមក​ក្រិន ពិការ​គម ដៃជើង​ខ្វិន​ក្រ​ងិ​ញ​ក្រ​ង៉​ង់​គួរ​ឲ្យ​អាណិត​ណាស់​។

ស្ត្រី​ជា​ម្តាយ​បន្ត​ថា កូន​ទី​១-​ឈ្មោះ តក់ ធា​រ៉ា ភេទ​ស្រី អាយុ​២៤​ឆ្នាំ ពេល​នាង​កើតមក​គឺ​មាន​សុខ​ភាព​ធម្មតា លុះ​អាយុ​បាន​៤​ឆ្នាំ​ស្រាប់តែ​មាន​អាកា​រៈ​ទន់ ហើយ​បាន​ដួល​បាក់ដៃ បាក់ជើង​ជា​ច្រើន​កំណាត់ ចំណែក​រូប​គាត់​បាន​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត ក្រោយមក​បានជា ស្រាប់តែ​ឆ្អឹង​ដៃជើង​កោង​ក្រ​ង៉េ​ង​ក្រ​ង៉​ង់ ក្រិន​គម​ខ្នង លែង​លូត​កម្ពស់ ក្រិន​តែ​ម្តង​។ លុះដល់​អាយុ​១៧​ឆ្នាំ​បាន​សុំ​ម្តាយ​ទៅ​រៀន​បាន​ថ្នាក់​ទី​៥ ក៏​ឈប់​ដោយសារ​តែ​ជីវភាព​គ្រួសារ​ខ្វះខាត​។

ស្ត្រី​ជា​ម្តាយ​បន្ត​ថា ទី​២-​ឈ្មោះ តក់ ធា​រី ភេទ​ស្រី អាយុ​២០​ឆ្នាំ កើតមក​សុខភាព​ធម្មតា លុះ​បាន​អាយុ​៦​ខែ​ស្រាប់តែ​មាន​ជំងឺ​ចាប់​ទន់ ឈឺ​ច្រើន លុះ​បាន​អាយុ​២​ឆ្នាំ​ទើប​ចេះ​ដើរ​តេះតះ ក្រោយមក​ក៏​ដួល​បាក់ជើង​កោង​ដៃ ក្រ​ង៉េ​ង​ក្រ​ង៉​ង់​ពី​បី​កំណាត់​តែ​ម្តង ហើយ​ក្រិន​លែង​ធំ ដល់​ពេល​អាយុ​១៥​ឆ្នាំ​បាន​ទៅ​រៀន​មក​ដល់​ឆ្នាំ​២០២០​បាន​ថ្នាក់​ទី​៦ ហើយ​បានការ​ឧបត្ថម្ភ​ពី​អង្គការ LAVALA នៅ​ជិត​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល យក​ទៅ​ឲ្យ​រៀន​បន្ត​នៅ​ក្រុង​តា​ខ្មៅ​។

ស្ត្រី​ជា​ម្តាយ​បន្ត​ទៀត​ថា រីឯ​កូន​ទី​៣-​ឈ្មោះ តក់ រាត្រី ភេទ​ប្រុស អាយុ​១២​ឆ្នាំ កើតមក​ភ្លាម​មាន​សុខភាព​ល្អ​ធម្មតា លុះ​បាន​អាយុ​២​ខែ​ចាប់ផ្តើម​ទន់​រហូត​ដល់​អាយុ​២​ឆ្នាំ​ស្រាប់តែ​ក្រិន ហើយ​ឆ្អឹង​ដុះ​មក​ទាញ​កោង​បាក់ដៃ បាក់ជើង​ខ្វិ​ញ​ខ្វង់ ខ្នង​គម​តែ​ម្តង ហើយ​បច្ចុប្បន្ន​អាយុ​១២​ឆ្នាំ​មិន​ទាន់​បាន​ទៅ​រៀន​នោះ​ទេ​។

ស្ត្រី​ជា​ម្តាយ​បន្ត​ថា ចំណែក​ប្តី​របស់​គាត់​វិញ​ឈ្មោះ អ៊ុំ តេ​ង នៅ​ពេល​កូន​ទី​៣​ចាប់ផ្តើម​មាន​ជំ​អឺ​ទន់​ៗ ស្រាប់តែ​រត់​ចោល​គាត់​និង​កូន​ៗ​ទៅ​តាម​ស្រី​ផ្សេង​បាត់ បន្សល់​ទុក​ឲ្យ​រូប​គាត់​ត្រូវ​ចិញ្ចឹម​បីបាច់​ថែរក្សា​កូន​ៗ​តែ​ម្នាក់ឯង​យ៉ាង​លំបាក​វេទនា ។ ហើយ​គាត់​ក៏​ចាប់ផ្តើម​ប្រកប​មុខរបរ​បិតស្រា និង​ចិញ្ចឹម​ជ្រូក រួច​លក់ដូរ​បន្តិច​ប​ន្ទួ​ច ក៏​ប៉ុន្តែ​មិនសូវ​មាន​ម៉ូយ​ទិញ​ទេ ដោយសារ​តែ​ផ្ទះ​របស់​គាត់​នៅ​ក្រោយ​ឆ្ងាយ​ពី​គេ គ្មាន​ផ្ទះ​អ្នកស្រុក​ច្រើន​។ ក្រោយមក​អង្គការ​ជន​ពិការ​បាន​ផ្តល់​ប្រាក់​ចំនួន​២០០​ដុល្លារ​តាម​រយៈ​លោកស្រី សំ សំ​បាត់ ប្រធាន​សមាគម​ជន​ពិការ​ស្រុក​កំពង់​រោ​ទ៌ ដើម្បី​ធ្វើ​ដើមទុន​ទិញ​អីវ៉ាន់​ចាប់ហួយ​លក់ដូរ​ផ្គត់ផ្គង់​ជីវភាព​។

ប្រភព​ដដែល​បន្តថា ហើយ​នៅ​ថ្ងៃ​ទី​១៥ ខែតុលា ២០២០​កន្លង​ទៅ គាត់​បាន​ដើរ​ដួល​បាក់ដៃ​ខាងស្តាំ​ទៀត​មិន​អាច​ធ្វើ​អ្វី​កើត​ឡើយ ទើប​សូម​អំពាវនាវ​សុំ​ឲ្យ​សប្បុរសជន​មេត្តា​ជួយ​ឧបត្ថម្ភ​ស្បៀងអាហារ អង្ករ ដើម្បី​ចិញ្ចឹម​កូន​ៗ​បន្ត​ទៀត​ផង​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ហើយ​នៅ​ពេល​មាន​វិបត្តិ​កូ​វី​ដ​-១៩​នេះ រាជរដ្ឋាភិបាល​ក៏​បាន​ផ្តល់​ប្រាប់​ឧបត្ថម្ភ​បាន​៥​ខែ​មក​ហើយ ដោយ​ក្នុង​១​ខែ​ទទួល​បាន​១៩២,០០០​រៀល និង​មានការ​ជួយ​ឧបត្ថម្ភ​ពី​កាកបាទក្រហមកម្ពុជា ព្រមទាំង​អង្គការ​មនុស្សធម៌​ខ្លះ​ៗ​ដែរ ក៏​ប៉ុន្តែ​គ្រាន់តែ​ជួយ​សម្រាល​ដល់​ជីវភាព​មួយ​គ្រា​ៗ​ប៉ុណ្ណោះ​។

បច្ចុប្បន្ន​នេះ ក៏​ជួប​ការ​លំបាក​ក្នុង​ជីវភាព ហើយ​កូន​ៗ​ចង់ទៅ​រៀន តែ​រូប​គាត់​គ្មាន​លទ្ធភាព​ឲ្យ​កូន​អាយុ​១២​ឆ្នាំទៅ​រៀន និង​កូន​ធំ​ទៅ​រៀន​បន្ត​ទេ ណាមួយ​សាលា​ក៏​នៅ​ឆ្ងាយ​ទៀត គ្មាន​អ្នក​រុញ​គាត់​ឲ្យ​ទៅ​រៀន ម្យ៉ាង​ជីវភាព​ក៏​ក្រីក្រ​ទៀត ដូច្នេះ​មាន​តែ​សុំ​សប្បុរសជន​ជួយ​ផ្តល់​ក្តី​មេត្តា​ផង​ចុះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ