ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ម​ឱ្យ​ផល​ទៅ​តាម​វេលា​៤​យ៉ាង​

3 ឆ្នាំ មុន

នៅ​ក្នុង​សៀវភៅ​មាគ៌ា​ពន្លឺ​នៃ​ព្រះធម៌​បាន​បកស្រាយ​អំពី​កម្ម​ឱ្យ​ផល​ទៅ​តាម​វេលា​៤​យ៉ាង​ដូច្នេះ​ថា កម្ម​គឺ​រាល់​សកម្មភាព​ដែល​សត្វ​បាន​ប្រព្រឹត្ត​ធ្វើ​រមែង​ឱ្យ​ផល​ទៅ​តាម​កាល​វេលា​៤​យ៉ាង​គឺ​៖ ១- កម្ម​ដែល​ត្រូវ​សោយ​ក្នុង​ភព​បច្ចុប្បន្ន គឺ​អត្តភាព​ដែល​ឃើញច្បាស់​នឹង​ភ្នែក បាន​ដល់​ផល​នៃ​កម្ម​ដែល​ត្រូវ​ឱ្យ​ក្នុង​ជាតិ​បច្ចុប្បន្ន​នេះ ។ ២- កម្ម​ដែល​គប្បី​សោយ​ក្នុង​ភព​ខាង​មុខ គឺ​កម្ម​ដែល​សត្វ​ត្រូវ​កើត​ត​ពី​ភព​បច្ចុប្បន្ន…

នៅ​ក្នុង​សៀវភៅ​មាគ៌ា​ពន្លឺ​នៃ​ព្រះធម៌​បាន​បកស្រាយ​អំពី​កម្ម​ឱ្យ​ផល​ទៅ​តាម​វេលា​៤​យ៉ាង​ដូច្នេះ​ថា កម្ម​គឺ​រាល់​សកម្មភាព​ដែល​សត្វ​បាន​ប្រព្រឹត្ត​ធ្វើ​រមែង​ឱ្យ​ផល​ទៅ​តាម​កាល​វេលា​៤​យ៉ាង​គឺ​៖

១- កម្ម​ដែល​ត្រូវ​សោយ​ក្នុង​ភព​បច្ចុប្បន្ន គឺ​អត្តភាព​ដែល​ឃើញច្បាស់​នឹង​ភ្នែក បាន​ដល់​ផល​នៃ​កម្ម​ដែល​ត្រូវ​ឱ្យ​ក្នុង​ជាតិ​បច្ចុប្បន្ន​នេះ ។

២- កម្ម​ដែល​គប្បី​សោយ​ក្នុង​ភព​ខាង​មុខ គឺ​កម្ម​ដែល​សត្វ​ត្រូវ​កើត​ត​ពី​ភព​បច្ចុប្បន្ន ទើប​សោយ​ផល ។

៣- កម្ម​ដែល​គប្បី​សោយ​ក្នុង​ភព​តទៅ គឺ​កម្ម​ដែល​សត្វ​គប្បី​សោយ​ផល​ត​ៗ​ទៅ​ក្នុង​អត្តភាព​ដទៃ​ណាមួយ​ដទៃ​អំពី​បច្ចុប្បន្ន​នេះ ។

៤- កម្ម​ដែល​មិន​ឱ្យ​ផល គឺ​កម្ម​ដែល​មាន​ហើយ ឯ​ផលរប​ស់កម្ម​នោះ​មិន​មាន​ទេ ព្រោះ​ពេល​ដែល​សង្សារវដ្ដ​ត្រូវ​កាត់​ផ្ដាច់​ហើយ ដោយ​អរហត្តផល ។

ផល​នៃ​កម្ម​ទាំង​៤​ប្រការ​នេះ​រមែង​មាន​ប្រាកដ​ដល់​សត្វ​ដែល​បាន​ប្រព្រឹត្ត​ធ្វើ លើកលែងតែ​ព្រះ​អរិយបុគ្គល​ដែល​លោក​ត្រាស់​ដឹង​ធម៌​កាត់​ផ្តាច់​នូវ​កម្មផល​អស់ហើយ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ