ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi ប្រឈម​ពិន័យ​ធ្ងន់​ក ប្រ​សិន​សហព័ន្ធ​រក​ឃើញ​ថា​ជា​កំហុស​ចេតនា

4 ឆ្នាំ មុន

អេ​ស្ប៉ា​ញ ៖ ប្រធាន​ក្រុម Lionel Messi ប្រឈម​នឹង​ការ​ពិន័យ​១២​ប្រកួត ចំពោះ​កំហុស​ដែល​រូបគេ​បាន​បង្ក​រហូត​ទទួល​បាន​កាត​ក្រហម​នៅ​នាទី​ចុង​ក្រោយ នៃ​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Spanish Super…

អេ​ស្ប៉ា​ញ ៖ ប្រធាន​ក្រុម Lionel Messi ប្រឈម​នឹង​ការ​ពិន័យ​១២​ប្រកួត ចំពោះ​កំហុស​ដែល​រូបគេ​បាន​បង្ក​រហូត​ទទួល​បាន​កាត​ក្រហម​នៅ​នាទី​ចុង​ក្រោយ នៃ​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Spanish Super Cup កាលពី​ថ្ងៃអាទិត្យ​កន្លង​ទៅ ដែល​ក្រុម Barcelona បាន​ចាញ់​ក្រុម Athletic Bilbao ក្នុង​លទ្ធផល ៣-២ ។ រំលឹកជូនថា ៖ Bilbao លើក​ពាន ខណៈ Messi ស្គាល់​កាត​ក្រហម​លើក​ដំបូង​ជាមួយ Barca

នេះ​ជា​លើក​ដំបូង​ក្នុង​អាជីព​របស់ Messi ជាមួយ​ក្លិប Barcelona ដែល​ទទួល​បាន​កាត​ក្រហម បន្ទាប់​ពី​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទី​ន​វ័យ ៣៣​ឆ្នាំ​រូប​នេះ បាន​វាយ​ចំ​ក្បាល​ខ្សែប្រយុទ្ធ Asier Villalibre របស់​ក្រុម Athletic Bilbao​។

បើ​តាម​ប្រភព​ពី Dailymail បានឱ្យ​ដឹង​ថា ប្រសិនបើ​សហព័ន្ធ​បាល់ទាត់​អេ​ស្ប៉ា​ញ​រក​ឃើញ​ថា​ឧប្បត្តិហេតុ​នោះ គឺជា​ការ​ឈ្លានពាន​ដោយ​ចេតនា Messi នឹង​ប្រឈម​ការ​ពិន័យ​មិន​ឱ្យ​បង្ហាញខ្លួន​លើ​ទីលាន​ចន្លោះ​ពី​៤​ទៅ​ដល់​១២​ប្រកួត​។ ប៉ុន្តែ​ប្រសិនបើ​សហព័ន្ធ​សន្និដ្ឋាន​ថា វា​ជា​សកម្មភាព​ដោយ​អ​ចេតនា នោះ​ការ​ពិន័យ​លើ​កីឡាករ​រូប​នេះ​នឹង​ស្ថិត​នៅ​ចន្លោះ​ពី​១​​ទៅ​ដល់​៣​ប្រកួត​តែ​ប៉ុណ្ណោះ​៕