កម្មឱ្យផលផ្សេងគ្នា៧យ៉ាង
អាក្រក់ ល្អ មាន ក្រ ស ខ្មៅ គឺកម្មជាអ្នកបែងចែបដិសន្ធិសត្វទៅតាមអំពើដែលខ្លួនបានសាង ។ ខាងក្រោមនេះជាកម្មឱ្យផលផ្សេងៗគ្នាជា៧ប្រភេទគឺ៖ ១-…
អាក្រក់ ល្អ មាន ក្រ ស ខ្មៅ គឺកម្មជាអ្នកបែងចែបដិសន្ធិសត្វទៅតាមអំពើដែលខ្លួនបានសាង ។ ខាងក្រោមនេះជាកម្មឱ្យផលផ្សេងៗគ្នាជា៧ប្រភេទគឺ៖ ១-…
អាក្រក់ ល្អ មាន ក្រ ស ខ្មៅ គឺកម្មជាអ្នកបែងចែបដិសន្ធិសត្វទៅតាមអំពើដែលខ្លួនបានសាង ។ ខាងក្រោមនេះជាកម្មឱ្យផលផ្សេងៗគ្នាជា៧ប្រភេទគឺ៖
១- មានអាយុវែង ព្រោះមិនសម្លាប់សត្វ ។ ២- មិនមានរោគ ព្រោះមិនបៀតបៀនសត្វ ។ ៣- មានសម្បុរស្រស់ថ្លា ព្រោះមិនមានសេចក្តីក្រោធ ។ ៤- មានស័ក្តិធំ ព្រោះមិនច្រណែនមិនប្រទូស្តអ្នកដទៃ ។ ៥- មានភោគសម្បត្តិច្រើន ព្រោះឱ្យទានមានបាយ ទឹក សំពត់ស្លៀកដណ្តប់ ទីជម្រកជាដើម ។ ៦- កើតក្នុងត្រកូលខ្ពង់ខ្ពស់ ព្រោះមិនរឹងត្អឹងមិនមើលងាយគេមានតែការគោរពរាប់អាន និង៧- មានបញ្ញាច្រើន ព្រោះចូលទៅរកសមណ:ជាពហុស្សូតអ្នកស្ងប់រម្ងាប់ស្តាប់និងសិក្សាធម៌ ។
កម្មទាំង៧នេះ កម្មខ្លះឱ្យផលក្នុងពេលបច្ចុប្បន្នទាន់ភ្នែកស្រស់ៗ តែកម្មខ្លះឱ្យផលទៅក្នុងអនាគតជាតិឯណោះ ទោះជាយូរឬឆាប់គង់នឹងទទួលផលនៃកម្មនេះមិនខាន ៕ សាន សារិន
ចែករំលែកព័តមាននេះ