ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹក​អីវ៉ាន់ online អត់​កាក់កប បង្កើត​របរ​​ថ្មី​ឆ្មក់​ស្ត្រី​ម្នាក់ តែ​មក​ចប់​ត្រឹម​ភ្លើង​ស្តុប​​ក្រហម

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នក​ដឹក​អីវ៉ាន់​អន​ឡាញ​ម្នាក់​ទំនងជា​មិនសូវ​កាក់កប​ហើយ​មើលទៅ បានជា​បង្កើត​មុខរបរ​ថ្មី​មួយទៀត គឺ​ជិះ​ម៉ូតូ​ចេញ​ឆក់​ទ្រព្យសម្បត្តិ​អ្នកដំណើរ​តាម​ផ្លូវ លុះ​ចុង​ក្រោយ​​ត្រូវ​អស់លក្ខណ៍ បន្ទាប់​ពី​ជិះ​ម៉ូតូ​ដេញ​តាម​ឆក់​ទូរស័ព្ទ​ពី​ស្ត្រី​ម្នាក់​បាន​សម្រេច រួច​ព្យាយាម​ជិះ​រត់គេច​ខ្លួន ប៉ុន្តែ​ព្រះ​មិន​ជួយ​ខណៈ​ពេល​ជិះរ​ត់ទៅ​ដល់​ត្រង់​ចំណុច​ភ្លើងស្តុប ស្រាប់តែ​ភ្លើង​ស្តុប​លោត​ពណ៌​ក្រហម​ធ្វើ​ឲ្យ​មានការ​កកស្ទះ​ទៅ​មុខ​លែង​រួច…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នក​ដឹក​អីវ៉ាន់​អន​ឡាញ​ម្នាក់​ទំនងជា​មិនសូវ​កាក់កប​ហើយ​មើលទៅ បានជា​បង្កើត​មុខរបរ​ថ្មី​មួយទៀត គឺ​ជិះ​ម៉ូតូ​ចេញ​ឆក់​ទ្រព្យសម្បត្តិ​អ្នកដំណើរ​តាម​ផ្លូវ លុះ​ចុង​ក្រោយ​​ត្រូវ​អស់លក្ខណ៍ បន្ទាប់​ពី​ជិះ​ម៉ូតូ​ដេញ​តាម​ឆក់​ទូរស័ព្ទ​ពី​ស្ត្រី​ម្នាក់​បាន​សម្រេច រួច​ព្យាយាម​ជិះ​រត់គេច​ខ្លួន ប៉ុន្តែ​ព្រះ​មិន​ជួយ​ខណៈ​ពេល​ជិះរ​ត់ទៅ​ដល់​ត្រង់​ចំណុច​ភ្លើងស្តុប ស្រាប់តែ​ភ្លើង​ស្តុប​លោត​ពណ៌​ក្រហម​ធ្វើ​ឲ្យ​មានការ​កកស្ទះ​ទៅ​មុខ​លែង​រួច ហើយ​ក៏​ស្ត្រី​រង​គ្រោះ​ក៏​ជិះ​ម៉ូតូ​តាម​ទាន់ និង​កាក់​ពីមុខ ព្រមទាំង​ស្រែ​កថា «​ចោរ​ៗ» ទើប​អ្នក​រត់​ម៉ូតូ​កង់​បី​ជួយ​ចាប់ខ្លួន​បាន​តែ​ម្តង បង្ក​ឱ្យ​មានការ​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១​និង​២០​នាទី​រសៀល ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២១ នៅ​តាម​ផ្លូវ​ទួល​ពង្រ ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

បុរស​ជា​ជនសង្ស័យ​ខាងលើ​នោះ​ឈ្មោះ សៀ​ក រ៉ូ​ស្សា អាយុ​២៨​ឆ្នាំ មុខរបរ​ដឹក​អីវ៉ាន់ online ស្នាក់​នៅ​ក្នុង​បុរី​លឹ​ម​ឈា​ហាក់ ស្ថិត​ក្នុងភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ​។ ចំណែក​ស្ត្រី​រង​គ្រោះ​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​ទេ គ្រាន់តែ​ដឹង​ថា គាត់​គឺជា​មន្ត្រីរាជការ​មួយ​រូប និង​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ស្កូ​ប​ពី ១​គ្រឿង​ស៊េរី​ឆ្នាំ​២០១០ ពណ៌​ផ្កាឈូក​លាយ​.​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1AY-9390 រីឯ​ទូរស័ព្ទ​ដែល​ត្រូវ​ជនសង្ស័យ​ឆក់​ម៉ាក Samsung Galaxy S10Plus​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ រួម​ជាមួយ​ស្ត្រី​ម្នាក់​ទៀត​បាន​ជិះ​ម៉ូតូឌុប​គ្នា​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ទួល​ពង្រ ពី​ត្បូង​ទៅ​ជើង ដោយ​បាន​ទុក​ទូរស័ព្ទ​នៅ​ក្នុង​ឃ្លុប​ម៉ូតូ​ខាង​មុខ​។ លុះ​ពេល​ជិះ​ទៅ​ជិត​ដល់​កន្លែង​កើតហេតុ ក៏​ត្រូវ​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០២០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1iH-5842 តាម​ពីក្រោយ​រួច​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ពី​ឃ្លុប​ម៉ូតូ​របស់​ស្ត្រី​រង​គ្រោះ​បាន​សម្រេច រួច​ព្យាយាម​ជិះ​រត់គេច​ខ្លួន​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ខណៈ​ពេល​នោះ ជន​រង​គ្រោះ​បាន​ស្រែ​កថា «​ចោរ​ៗ» បង្ក​ការ​ភ្ញាក់​ផ្អើល ហើយ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​ភ្លើងស្តុប​ក៏​បាន​លោត​ភ្លើងពណ៌​ក្រហម ហើយ​អ្នកដំណើរ​ទាំងអស់​បាន​ឈប់​រង់ចាំ​ភ្លើងស្តុប​ពណ៌​ខៀវ​សិន ជា​ហេតុ​បង្ក​ឲ្យ​កកស្ទះ​ទើប​ជនសង្ស័យ​រូប​នេះ​ទៅ​មុខ​លែង​រួច ហើយ​ក៏​ត្រូវ​ជន​រង​គ្រោះ​ជិះ​មក​ពីក្រោយ រួច​ក៏​បាន​មក​ស្ទាក់​ពីមុខ និង​បន្ត​ស្រែ​កថា «​ចោរ​ទៀត​»​។

ពេល​នោះ ក្រុម​អ្នក​រត់​ម៉ូតូ​កង់​បី​នៅ​ជិត​នោះ ក៏​បាន​នាំ​គ្នា​ជួយ​ឃាត់​បាន​ភ្លាម​ៗ ពេល​ដែល​ជន​សង្ស័យ​រូប​នោះ​ព្យាយាម​ផ្តួល​ម៉ូតូ​ចោល ហើយ​ព្យាយាម​រត់គេច​ខ្លួន​។ បន្ទាប់​ពី​ចាប់ខ្លួន​ជន​សង្ស័យ​បាន​ហើយ ក៏​ប្រគល់​ជូន​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១ ដើម្បី​នាំ​យក​ទៅ​សាកសួរ និង​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ