ខឹង​សង្សារ​ផឹកស្រា​ស្រវឹង​វិះ​ក្លាយជា​ចំណី​ព្រាន


រាជធានី​ភ្នំពេញ ៖ នា​រិ​វ័យក្មេង​ស្រស់​ស្អាត​ម្នាក់ ព្រោះតែ​ខឹង​នឹង​សង្សារ​ឱប​ថើប​ស្រី​ផ្សេង​ក្នុង​ក្លឹ​ប​កំសាន្ត​មួយ​កន្លែង បាន​ផឹកស្រា​បៀរ​រហូត​ស្រវឹង​បាត់ស្មារតី ក៏​វង្វេងវង្វាន់​ដើរ​តាម​ផ្លូវ​រហូត​ដល់​ដេក​សន្លប់​នៅ​លើ​ចិញ្ចើម​ផ្លូវ​ មុខ​មហាវិទ្យាល័យ​សង្គម​សាស្ត្រ និង​មនុស្ស​សាស្ត្រ បង្ក​ឱ្យ​មាន​ភាព​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៣ កក្កដា តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ស្ថិត​ក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

នារី​វ័យក្មេង​ សាច់​សខ្ចី​នេះ ឈ្មោះ អា​នី អាយុ​២១​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល ក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​រៀបរាប់​ប្រាប់​អ្នក​ឈរ​មើល​និង​ក្រុម​អ្នក​យក​ព័ត៌មាន​ថា មុន​ពេល​នាង​ដើរ​លែង​រួច​មក​ដេក​នៅ​ទី​នេះ គឺ​នាង​បាន​ចូល​ទៅ​ផឹកស៊ី​ជាមួយ​បុរស​ជា​សង្សារ​នៅ​ក្នុង​ក្លឹ​ប​កំសាន្ត​ មួយ​ឈ្មោះ អាវ៉ា​ទ្បូ​ន នៅ​ម្តុំ​សាលា​បឋម​សិក្សា​១០០​ខ្នង គឺ​ចូល​ផឹកស៊ី​តាំងពី​ម៉ោង​៩​យប់​។ ពេល​ចូល​ទៅ​ដល់​ក្នុង​ក្លឹ​ប​នោះ​បាន​មួយសន្ទុះ​ស្រាប់តែ​សង្សារ​របស់​នាង​ បាន​ទៅ​ឈរ​ញ៉ែ​ជាមួយ​ស្រី​ផ្សេង​នៅ​ក្នុង​ក្លឹ​ប​កម្សាន្ត​នោះ ហើយ​ថែម​ទាំង​ឱប​ថើប​គ្នា​យ៉ាង​ស្អិត​ល្មូ​ត​ទៀត​ផង​ទើប​ធ្វើ​ឱ្យ​នាង​ដែល​ បានឃើញ​ផ្ទាល់​ភ្នែក​ទ្រាំ​មិន​បាន ក៏​ឈ្លោះប្រកែក​ជាមួយ​លោកប្រុស​សង្សារ​មួយ​ប្រាវ​ទៅ ។ ពេល​ឈ្លោះ​គ្នា​រួច​នាង​ហាក់ដូចជា «​យ៉ុងចិត្ត​» បាន​ផឹកស្រា​បៀរ​អស់​៦​ដប​ដើម្បី​កាត់សាញ ទើប​ស្រវឹង​ហើយ​នាង​ក៏​រត់​ចេញ​មក​ខាងក្រៅ​ក្លឹ​ប ដើម្បី​ដើរទៅ​ផ្ទះ​វិញ ព្រោះ​នៅ​ជិត​នេះ​ទេ ។ នាង​រៀបរាប់​ទៀត​ថា ប៉ុន្តែ​ដោយ​ស្រវឹង​ខ្លាំង​ពេក ទើប​នាង​វិលមុខ​មើល​អ្វី​មិនឃើញ ក៏​បាន​ដើរមក​ដួល​ដេក​នៅ​លើ​ចិញ្ចើម​ផ្លូវ​បង្ក​ឱ្យ​មាន​ភាព​ភ្ញាក់ផ្អើល​ បែប​នេះ​ទៅ ។

ពេល​នោះ​ស្រាប់តែ​មាន​បុរស​ម្នាក់​បាន​អះអាង​ថា​ជា​ មិត្តភក្តិ​របស់​នាង បាន​ហៅ​រ៉ឺ​ម៉ក​ម៉ូតូ​១​គ្រឿង​ដឹក​នាង​យក​ទៅ​ផ្ទះ​ជួល​បាត់​ទៅ ។ អ្វី​ដែរ​គួរ​ឱ្យ​ហួសចិត្ត​ទៀត​នោះ ស្រាប់តែ​ពេល​បុរស​នោះ​ដឹក​នាង​យក​ទៅ​ដល់​បន្ទប់​ជួល​របស់​ខ្លួន​រួច បែរជា​មាន​បំណង​ប៉ុនប៉ង​រំលោភ​នាង ។ ប៉ុន្តែ​ភ្លាម​ៗ​នាង​ដឹងខ្លួន​ទាន់ ហើយ​រត់​ចេញ​មក​ក្រៅ​ស្រែក​ឱ្យ​គេឯង​ជួយ ធ្វើ​ឱ្យ​ភ្ញាក់ផ្អើល​មួ​យ​សារ​ទៀត ។

ក្រោយ​ពេល​ជួប​រឿង​អាក្រក់​ៗ​ទាំងនោះ​នាង​ក៏​សម្រេចចិត្ត​ ទូរស័ព្ទ​ហៅ​សង្សារ​ឱ្យមក​ទទួលយក​ទៅ​ដេក​ផ្ទះ​វិញ ។ បន្ទាប់​មក​ក៏​ចប់​ត្រឹម​ពេល​សង្សារ​បាន​មក​ទទួល​មក​នាង​ទៅ​ផ្ទះ​វិញ​មែន ។

អ្នក​មាត់ដាច​និយាយ​ថា រឿង​នេះ​មិន​ខុស​ពី​«​ចុះ​ទឹក​ក្រពើ ទ្បើ​ង​លើ​ខ្លា​ទ្បើ​យ​» ៕

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ