ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​និយម​ចាយ​លុយ​បរទេស​ញឹកញាប់ សូម​មក​ដឹង​ពី​ហាងឆេង​ធៀប​នឹង​លុយ​ខ្មែរ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្រាប់​ថ្ងៃ​ដើម​ស​ប្តា​ហ៍​នេះ សូម​មក​តាមដាន​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប នឹង​ប្រាក់​ប្រទេស​សំខាន់​ៗ​មួយ​ចំនួន​ដែល​ពលរដ្ឋ​ខ្មែរ​និយម​ចាយ​ញឹកញាប់​ជាងគេ ថា​តើ​មាន អត្រា​យ៉ាងណា ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី…

រាជធានី​ភ្នំពេញ ៖ សម្រាប់​ថ្ងៃ​ដើម​ស​ប្តា​ហ៍​នេះ សូម​មក​តាមដាន​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប នឹង​ប្រាក់​ប្រទេស​សំខាន់​ៗ​មួយ​ចំនួន​ដែល​ពលរដ្ឋ​ខ្មែរ​និយម​ចាយ​ញឹកញាប់​ជាងគេ ថា​តើ​មាន អត្រា​យ៉ាងណា ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ១៨​ខែមករា ឆ្នាំ ២០២១​នេះ​ឱ្យ​ដឹង​ថា ១​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៥៣ រៀល​, ១​អឺ​រ៉ូ ទិញ​ចូល ៤៨៩៤ រៀល លក់​ចេញ ៤៩៤៣ រៀល ខណៈ​ពេល​ដែល ១​ដុល្លារ​អូស្ត្រាលី ទិញ​ចូល ៣១១៨ រៀល លក់​ចេញ ៣១៤៩ រៀល ។

ទន្ទឹម​នេះ​ហាងឆេង​ប្រាក់ ១​យន់​ចិន ធៀប​នឹង​ប្រាក់​រៀល​ខ្មែរ​ថ្ងៃនេះ​ដែរ គឺ ១​យន់​ចិន​ទិញ​ចូល ៦២៥ រៀល លក់​ចេញ ៦៣២ រៀល ហើយ ១០០​យ៉េន​ជប៉ុន ទិញ​ចូល ៣៩០៣ រៀល លក់​ចេញ ៣៩៤២ រៀល និង ១០០​វុន​កូរ៉េ ទិញ​ចូល ៣៦៧ រៀល លក់​ចេញ ៣៧១ រៀល ។

ថ្ងៃនេះ​ដែរ​ហាងឆេង​ប្រាក់​ដុល្លារ​សាំង​ហ្គា​ពួរ​ធៀប​នឹង​ប្រាក់​រៀល​ខ្មែរ គឺ ១​ដុល្លារ​សាំង​ហ្គា​ពួរ ទិញ​ចូល ៣០៤៥ រៀល លក់​ចេញ ៣០៧៦ រៀល ខណៈ ១​បាត​ថៃ ទិញ​ចូល ១៣៥ រៀល លក់​ចេញ ១៣៦ រៀល និង ១០០០​ដុ​ង​វៀតណាម ទិញ​ចូល ១៧៦ រៀល លក់​ចេញ ១៧៧ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ