ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រា​យុទ្ធ ៖ គ្មាន​ការ​ចាក់​ថ្នាំ​វ៉ាក់សាំង​កូ​វី​ដ១៩ ឡើយ រហូត​វា​មាន​សុវត្ថិភាព​ពិត​ប្រាកដ

3 ឆ្នាំ មុន

បាងកក ៖ នាយក​រដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចាន់​-​អូ​ចា បាន​ប្រកាស​ថា ​លោក​នឹង​មិន​អនុញ្ញាត​ឱ្យ​ជនជាតិ​ថៃ ​ត្រូវ​បាន​ប្រើ​ជា​កណ្តុរ ​ដើម្បី​ធ្វើតេស្ត​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង…

បាងកក ៖ នាយក​រដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចាន់​-​អូ​ចា បាន​ប្រកាស​ថា ​លោក​នឹង​មិន​អនុញ្ញាត​ឱ្យ​ជនជាតិ​ថៃ ​ត្រូវ​បាន​ប្រើ​ជា​កណ្តុរ ​ដើម្បី​ធ្វើតេស្ត​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង Covid-19 ឡើយ ដោយ​លោក​បាន​និយាយថា​ ការ​ចាក់​ថ្នាំ​វ៉ាក់សាំង​បង្ការ​កូ​វី​ដ ១៩ នឹង​អាច​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ប្រទេស​ថៃ លុះត្រា​វា​ពិតជា​មាន​សុវត្ថិភាព ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ថៃ បាងកក​ប៉ុស្តិ៍​នា​ថ្ងៃ​ទី ១៨ ខែមករា ឆ្នាំ​២០២១​នេះ​។

លោកនាយក​រដ្ឋមន្ត្រី​ថៃ បាន​បង្ហោះ​សារ​កាលពី​ថ្ងៃអាទិត្យ​កន្លង​ទៅ​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ករប​ស់​លោក​ថា ​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ ១៩ នឹង​ធ្វើ​ឡើង​ទៅ​បាន​លុះត្រា​វា​មាន​ភស្តុ​តាង​ និង​ការ​បញ្ជាក់​ពី​អ្នកជំនាញ​ថា ​ពិតជា​សុវត្ថិភាព​ពិតប្រាកដ​។ ការ​អះអាង​របស់​លោក​ធ្វើ​ឡើង​ជា​ការ​ឆ្លើយ​តប​នឹង​របាយការណ៍​អំពី​ផល​ប៉ះពាល់ ប្រតិកម្ម បន្ទាប់​ពី​មានការ​ចាក់​វ៉ាក់សាំង Covid-19 នៅ​ក្នុង​ប្រទេស​មួយ​ចំនួន ។

លោក​ប្រា​យុទ្ធ បាន​សរសេរ​ថា «​យើង​ត្រូវ​រង់ចាំ​អ្នកជំនាញ​កំណត់​ថា តើ​ពួក​គេ​មាន​អ្វី​ត្រូវធ្វើ​ខ្លះ​ទាក់ទង​នឹង​វ៉ាក់សាំង? ឬ​ក៏​ថា ​តើ​មាន​កត្តា​ផ្សេង​ទៀត​ណាមួយ​ពាក់ព័ន្ធ​ឬទេ? ដូច​ជា​ស្ថានភាព​សុខភាព ឬ​អាយុ​» ។

នាយក​រដ្ឋមន្ត្រី​ថៃ​បាន​បន្ត​ថា «​ប្រទេស​ខ្លះ​ចង់បាន​វ៉ាក់សាំង​លឿន ហើយ​សំរេចចិត្ត​ប្រើ​វ៉ាក់សាំង​ដែល​ប្រសិទ្ធភាព ​និង​សុវត្ថិភាព​មិន​ទាន់​បាន​ធ្វើតេស្ត​ពេញលេញ​នៅឡើយ​។ សំរាប់​ប្រជាជន​ថៃ​ខ្ញុំ​បាន​សំរេចចិត្ត​ចៀសវាង​ទទួលយក​ហានិភ័យ​បែប​នេះ​»​។

លោក​ប្រា​យុទ្ធ ក៏​បាន​បន្ថែម​ទៀត​ថា «​ខ្ញុំ​នឹង​មិន​អនុញ្ញាត​ឱ្យ​មានការ​ទទួលយក​យ៉ាង​ឆាប់រហ័ស​ណាមួយ ​ដើម្បី​ប្រើ​វ៉ាក់សាំង (​កូ​វី​ដ ១៩) ដែល​មិន​ត្រូវ​បាន​ធ្វើតេស្ត​ពេញលេញ​ហើយនឹង​មិន​អនុ​ញ្ញាត​ឱ្យ​ប្រទេស​នេះ​ត្រូវ​បាន​ប្រើ​ជា​ប្រធានបទ​សម្រាប់​ពិសោធន៍​» ។

លោក​បន្ត​ថា «​ដើម្បី​ជា​ប្រយោជន៍​នៃ​ការ​ប្រុង​ប្រយ័ត្ន​ខ្ញុំ​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​សំខាន់​មួយ​ដែល​យើង​ត្រូវ​ប្រាកដ​ថា ​វ៉ាក់សាំង​មាន​សុវត្ថិភាព​មុន​ពេល​ប្រើ​លើ​ប្រជាជន​ថៃ​» ។
លោក​​ឧត្តមសេនីយ៍​ប្រា​យុទ្ធ បាន​បន្ថែម​ថា ​ការ​សម្រេចចិត្ត​របស់​លោក​គឺ​ផ្អែក​លើ​ការ​ណែនាំ​របស់​គណៈកម្មាធិការ​ចាក់​វ៉ាក់សាំង​ជាតិ​។

ប្រទេស​ថៃ​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​ទប់ស្កាត់​ការ​ផ្ទុះ​ឡើង​នៃ​រោគរាតត្បាត​លើក​ដំបូង តែ​ក៏​ប្រែ​ជា​មាន​ករណី​ផ្ទុ​ញ​ឡើង​នៃ​រលក​ឆ្លង​ទី​២ ដែល​បង្ក​ឲ្យ​មានការ​ឆ្លង​ក្នុង​សហគមន៍​យ៉ាងធ្ងន់ធ្ងរ​ផង​​ដែរ តែ​គិត​ត្រឹម​ថ្ងៃ​ទី ១៧ ខែមករា រលក​ទី​២ នៃ​ការ​វាយប្រហារ​ដោយ​កូ​វី​ដ ១៩ ហាក់​កំពុង​បង្ហាញ​សញ្ញា​វិជ្ជមាន ​ដោយសារ​សាធារណជន​តាមដាន​ពិធីសារ​សុខភាព ​និង​សុវត្ថិភាព​។

ប្រាកដ​ណាស់​ ទោះបីជា​ប្រទេស​ថៃ​កំពុង​តស៊ូ ​ដើម្បី​ទទួល​បាន​វ៉ាក់សាំង​កូ​វី​ដ ១៩ ឲ្យ​បាន​គ្រប់​គ្រាន់​សម្រាប់​ប្រជាជន​របស់​ខ្លួន តែ​ថ្នាក់ដឹកនាំ​ប្រទេស​នេះ​នៅ​តែ​អះអាង​ថា ​ខ្លួន​ទទួលយក​តែ​វ៉ាក់សាំង​ណា​ដែល​ត្រូវ​បាន​ទទួលស្គាល់​នូវ​សុវត្ថិភាព​ដល់់​អ្នក​ចាក់​តែ​ប៉ុណ្ណោះ ។

លោក Kiattibhum Wongrajit លេខាធិការ​អចិ​ន្រៃ្ត​យ៍​នៃ​ក្រសួងសុខាភិបាល​ធ្លាប់​បាន​និយាយ​​នៅ​ក្នុង​សន្និសីទកាសែត​មួយ​កាលពី​ស​ប្តា​ហ៍​មុន​ថា ប្រទេស​ថៃ​នឹង​ចាប់ផ្តើម​កម្មវិធី​ចាក់​វ៉ាក់សាំង​របស់​ខ្លួន​នៅ​ចុងខែ​កុម្ភៈ នៅ​ពេល​ដែល​ថ្នាំ​ចំនួន ២០០,០០០ ដំបូង​ដែល​ផលិត​ដោយ​ស៊ី​ Sinovaci ​របស់​ប្រទេស​ចិន ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ដឹក​ជ​ញ្ជូ​ន​មក​ដល់​នោះ ។

លោក Kiattibhum បាន​និយាយ​ថា​ រហូត​មក​ដល់​ពេល​នេះ ​ប្រទេស​ថៃ​អាច​ទទួល​បាន​វ៉ាក់​សាំង​ប្រហែល ៦៣ លាន​ដូ​ស​ ដែល​នឹង​គ្រប់គ្រាន់​សម្រាប់​ចាក់​វ៉ាក់សាំង​ប្រជាជន​តិច​ជាង​ពាក់​កណ្តាល​នៃ​ប្រជាជន​ថៃ​ចំនួន ៦៦,៥ លាន​នាក់​ដែល​បាន​ផ្តល់​ឱ្យ​ ខណៈ​ដែល​មនុស្ស​ម្នាក់​ៗ​ត្រូវ​ការ​​ពីរ​ដូ​ស​។ លោក​បន្ត​ថា ​ការ​ចាក់​ថ្នាំ​បង្ការ​រោគ​នឹង​ត្រូវ​ផ្តល់​ជូន​ពេញ​មួយ​ឆ្នាំ​នេះ​។

ប្រទេស​ថៃ​គ្រោង​នឹង​នាំ​ចូល​វ៉ាក់សាំង Sinovac សរុប​ចំនួន ២ លាន​ដូ​ស ​នៅ​ត្រឹម​ខែមេសា​។ នេះ​​បើ​យោង​តាម​លោក Kiattibhum ។ ប៉ុន្តែ​ការ​បញ្ជា​ទិញ​ធំ​បំផុត​របស់​វា​ គឺ​មក​ពី​ក្រុមហ៊ុន AstraZeneca ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ៕ ដក​ស្រង់​ចេញពីវេបសាយ ៖ bangkokpost

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ