យ៉ាង​ហោច​ណាស់ មនុ​ស្ស​២​នាក់​បាត់បង់​ជីវិតក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍នេះ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

យ៉ាង​ហោច​ណាស់ មនុ​ស្ស​២​នាក់​បាត់បង់​ជីវិតក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍នេះ

1 ខែ មុន
  • Banteay Meanchey

ខេត្តបន្ទាយមានជ័យ ៖ រយៈពេល​០២​ថ្ងៃ យ៉ាង​ហោច​ណាស់​ក៏​មាន​មនុស្ស​ចំនួន​០២​នាក់​បាន​ស្លាប់ និង​០១​នាក់​ទៀត​រង​របួសធ្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​ចំនួន​០២​ករណី​ដោយឡែក​ពី​គ្នា នៅ​ស្រុក​អូរ​ជ្រៅ និង​ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។​…

ខេត្តបន្ទាយមានជ័យ ៖ រយៈពេល​០២​ថ្ងៃ យ៉ាង​ហោច​ណាស់​ក៏​មាន​មនុស្ស​ចំនួន​០២​នាក់​បាន​ស្លាប់ និង​០១​នាក់​ទៀត​រង​របួសធ្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​ចំនួន​០២​ករណី​ដោយឡែក​ពី​គ្នា នៅ​ស្រុក​អូរ​ជ្រៅ និង​ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

នគរបាល​មូលដ្ឋាន បាន​ឲ្យ​ដឹង​ថា ៖ នៅ​វេលា​ម៉ោង​០៧​និង​២០​នាទី​យប់​ថ្ងៃ​ទី​១៤​ខែមករា ឆ្នាំ​២០២១ ចំណុច​បង្គោល​ភ្លើង​លេខ​៣៨៣-៣៨៤ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​យាង​ថ្មី ឃុំ​កូប ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ មាន​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​រវាងរ​យន្ត​០១​គ្រឿង​មិន​ស្គាល់​ម៉ាក ពណ៌​ស បើ​ក្នុង​ទិស​ដៅ​ពី​ខាងកើត​ទៅ​លិច បុក​អ្នក​ថ្មើ​ជើង ដើរ​ឆ្លងផ្លូវ​ពី​ទិស​ខាងជើង​ទៅ​ត្បូង បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ។

ជន​រង​គ្រោះ​ឈ្មោះ​នី វាន់​សាក់ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​យាង​ថ្មី ឃុំ​កូប ស្រុក​អូរ​ជ្រៅ ខេត្ត្តបន្ទាយមានជ័យ សព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​អ្នកបើកបរ​រថយន្ត​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះ​ឡើយ ក្រោយ​ពី​កើតហេតុ​បាន​បើករថយន្ត​រត់គេច​ខ្លួន​បាត់​ស្រមោល ។

លោកនាយ​រង​ការិយាល័យ នគរបាល​ចរាចរណ៍​ជើង​គោក​ខេត្តបន្ទាយមានជ័យ វរសេនីយ៍ទោ សួន នី​ប៉ូ បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​០៥​ល្ងាច​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២១ ក្នុង​ទីប្រជុំជន​លើ​កំណាត់​ផ្លូវ​ខេត្ត​(៧​មក​រា​) ត្រង់​ចំណុច​ប៉ុស្តិ៍​យាម​ប្រជា​ការពារ​ភ្នំ​បាក់ ស្ថិត​ភូមិ​ភ្នំ​បាក់ សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោ​ភ័​ណ្ឌ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​រវាង​ម៉ូតូ​ហុងដា​សេ​125 ពាក់​ផ្លា​ក​លេខ​1D-2517​បន្ទាយ​មាន​ជ័យ​បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ល្បឿន​លឿន​ផ្លូវ​កោង​បុក​ប៉ះ​រថយន្ត​ធុន​ធំ​ស៊ឺ​មឺ​រ៉ឺ​ម៉ក​ពាក់​ផ្លា​ក​លេខ​មុខ ព្រះ​សីហ​នុ​.3A-7498 និង​ផ្លា​ក​លេខ​ក្រោយ ប​.​មាន​ជ័យ 4A-0016 ក្នុង​ទិស​ដៅ​ពី​កើតមក​លិច​(​ផ្ទុយ​គ្នា​) បណ្តាល​ស្លាប់​០១​នាក់ ភេទ​ប្រុស (​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​)​ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ធុន​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ 1D.2517 និង​អ្នក​រួម​ដំណើរ​ភេទ​ប្រុស មិន​ទាន់​អត្តសញ្ញាណ​ផង​ដែរ រង​របួសធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ។ ចំពោះ​អ្នកបើកបរ​រថយន្ត និង​ព្រូឡាន ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន យក​មក​សួរនាំ​នៅ​ការិយាល័យ នគរបាល​ចរាចរណ៍ ។

មូលហេតុ​បង្ក​ឲ្យ​គ្រោះថ្នាក់​នេះ គឺ​បណ្តាល​មក​ពី​អ្នកបើកបរ​ម៉ូតូ​មាន​ល្បឿន​លឿន ជា​ចំណុច​ផ្លូវ​កោង​មិន​ប្រកាន់​ស្តាំ ៕