ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេច​លើក​ពេល​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លោក សួង សុ​ភណ្ឌ ពី​បទ​ញុះញង់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២១ បាន​លើកយក​សំណុំរឿង​លោក សួង សុ​ភណ្ឌ ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ​មក​បើក​សវនាការ​ជំនុំ…

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២១ បាន​លើកយក​សំណុំរឿង​លោក សួង សុ​ភណ្ឌ ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ​មក​បើក​សវនាការ​ជំនុំ ជម្រះ​ទោស ពាក់​ពន្ធ​ពី​បទ​.​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​បញ្ញា​តិ​មាត្រា​៤៩៤ នឹង​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ ។

សវនាការ​នេះ​មាន​លោក លិ សុខា ជា​ចៅក្រម​ជំនុំជម្រះ នឹង​លោក សេង ហៀ​ង ព្រះរាជអាជ្ញា​រង​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ រួម​មាន​មេធាវី​ការពារ​ក្តី​ឲ្យ​ដើមចោទ នឹង​ចុង​បណ្តឹង ដែល​ធ្វើ​ឡើងជា​សាធារណៈ​នឹង​ចំពោះ​មុខ​ជនជាប់ចោទ ។
ក្រោយ​ពី​អង្គ​សវនាការ​សាកសួរ​ដេញដោល អស់​រយៈពេល​ច្រើន​ម៉ោង​ចប់​សព្វគ្រប់ លោក​ចៅក្រម​ជំនុំជម្រះ​បាន​សម្រេច​លើក​ពេល​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​ជនជាប់ចោទ ទៅ​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១ ខាង​មុខ​នេះ ។

សូម​រំលឹក​ថា កាលពី​វេលា​រសៀល​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២០ លោក ឆាយ ហុង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​លោក សួង សុ​ភណ្ឌ ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ​ជា​ផ្លូវការ ពី​បទ​.​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​មាត្រា​៤៩៤.៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ ។

ក្រោយ​ពី​តំណាង​អយ្យការ​ចោទប្រកាន់​ជា​ផ្លូវការ​ហើយ​នោះ សំណុំរឿង​នេះ​បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។

សូម​រំលឹក​ទៀត​ថា លោក សួង សុ​ភណ្ឌ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ផែន​ការងារ​សន្តិសុខ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចាប់​នឹង​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​ពី​បទ​.​ញុះញង់​ពាក់​ពន្ធ​បញ្ហា​ព្រំដែន ។

បើ​តាម​លោក គុ​ជ គឹ​ម​ឡុ​ង អ្នកនាំពាក្យ​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែសីហា​ថា លោក សួង សុ​ភណ្ឌ ពិតជា​ត្រូវ​បាន​ឃាត់ខ្លួន​មែន ក្នុង​បទល្មើស​ជាក់ស្តែង​ទាក់ទង នឹង​ការ​ញុះញង់​បំភ្លៃ​ការ​ពិត​លើ​បញ្ហា​ព្រំដែន និង​ការ​ចោទប្រកាន់​មួលបង្កាច់​ទម្លាក់​កំហុស លើ​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​ថា ប្រព្រឹត្ត​បទល្មើស​ក្បត់ជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ