ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹកស្រា​ស្រវឹង​បើក​ម៉ូតូ​កង់​បី​ឥណ្ឌា​ប៉ះ​ទ្រូងផ្លូវ​ធ្លាក់​អ្នកបើកបរ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នក​បើក​កង់​បី​ឥណ្ឌា​ម្នាក់ សង្ស័យ​ស្រវឹងស្រា​ជោគ បើក​ម៉ូតូ​កង់​បី​រ៉េ​ចង្កូត​ទៅ​បុក​ឡើង​លើ​ខឿន​ចិញ្ចើម​ផ្លូវ​ធ្វើ​ឲ្យ​ធ្លាក់​អ្នកបើកបរ​រង​របួសធ្ងន់ ហើយ​ម៉ូតូ​កង់​បី​មិន​ទាន់​អស់​ល្បឿន ជ្រុល​ទៅ​បុក​រថយន្ត​ចត​ចោល​លើ​ចិញ្ចឹម​ផ្លូវ​រង​ការ​ខូចខាត​មួយ​ចំហៀង​ខាងស្ដាំ​យ៉ាងដំណំ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ ទី ១៧…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នក​បើក​កង់​បី​ឥណ្ឌា​ម្នាក់ សង្ស័យ​ស្រវឹងស្រា​ជោគ បើក​ម៉ូតូ​កង់​បី​រ៉េ​ចង្កូត​ទៅ​បុក​ឡើង​លើ​ខឿន​ចិញ្ចើម​ផ្លូវ​ធ្វើ​ឲ្យ​ធ្លាក់​អ្នកបើកបរ​រង​របួសធ្ងន់ ហើយ​ម៉ូតូ​កង់​បី​មិន​ទាន់​អស់​ល្បឿន ជ្រុល​ទៅ​បុក​រថយន្ត​ចត​ចោល​លើ​ចិញ្ចឹម​ផ្លូវ​រង​ការ​ខូចខាត​មួយ​ចំហៀង​ខាងស្ដាំ​យ៉ាងដំណំ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ ទី ១៧ ខែ មក​រា ឆ្នាំ ២០២១ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ សហព័ន្ធ​រុ​ស្សី ជិត​គល់​ស្ពាន​អាកាស​៥​មក​រា សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើក​កង់​បី​ឥណ្ឌា ពណ៌​ស ទាំង​សភាព​ស្រវឹងស្រា​ជោគ​ជាំ បើក​ចុះ​ពីលើ​ស្ពាន​៥​មក​រា តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី ទិស​ដៅ​ពី​លិចទៅ​កើត​យ៉ាង​លឿន ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​បាន​ធ្លាក់​ពីលើ​កង់​បី​បោក​ក្បាល​ទៅ​នឹង​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាល​ឱ្យ​បែកក្បាល​រង​របួសធ្ងន់​ត្រូវ​រថយន្ត​សា​ម៉ុ​យ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់ នៅ​មន្ទីរពេទ្យ​ឯកជន ចំណែក​ម៉ូតូ​កង់​បី​របស់​គាត់​មិន​ទាន់​អស់​ល្បឿន​បាន​ទៅ​មុខ​ឡើង​លើ​ចិញ្ចើម​ផ្លូវ​ទៅ​បុក​រថយន្ត ម៉ាក​BMW X5 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០២ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AF.6081 ចត​ស្ងៀម​នៅ​មុខ​ហាង​អា​មេ​រិច​កាំ​ង ស្តង់ដារ បណ្ដាល​ឱ្យ​កំ​ពិត​ទ្វារ​បែក​កញ្ចក់​ខូចខាត​ចំហៀង​ខាងស្ដាំ​យ៉ាងដំណំ ។

ក្រោយ​ពី​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ក៏​បាន​វាស់វែង​យក រថយន្ត និង​កង់​បី​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌទួលគោក​រង​ចាំ​ដោះស្រាយ​គ្នា​តាម​និ​តិ​វិធី​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ