ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​បើកឡាន​ដឹក​ខ្សាច់​ធ្លាយ​ទុយោ​បូម​ប្រេង​ភ្លាត់ស្នៀត​បាត់បង់​ជីវិត

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បុរស​ម្នាក់​បើកបរ​រថយន្ត​ដឹក​ខ្សាច់ មក​ដល់​កន្លែង បាន​បែន​ទំលាក់ ខ្សាច់ រួច​ទ្រុង​ឡាន​អត់​ធ្លាក់​មក​ក្រោម ក៏​បាន​យក​កូនសោរ​ទៅ​ដោះ​ទុយោ​បូម​ប្រេង​ដូ​យ​ទ្រុង​ឡាន ស្រាប់តែ​ទុយោ​របូត​វាត់​ត្រូវ បណ្ដាល​ឱ្យ​ធ្លាយ​ពោះ​ស្លាប់…

ខេត្តសៀមរាប ៖ បុរស​ម្នាក់​បើកបរ​រថយន្ត​ដឹក​ខ្សាច់ មក​ដល់​កន្លែង បាន​បែន​ទំលាក់ ខ្សាច់ រួច​ទ្រុង​ឡាន​អត់​ធ្លាក់​មក​ក្រោម ក៏​បាន​យក​កូនសោរ​ទៅ​ដោះ​ទុយោ​បូម​ប្រេង​ដូ​យ​ទ្រុង​ឡាន ស្រាប់តែ​ទុយោ​របូត​វាត់​ត្រូវ បណ្ដាល​ឱ្យ​ធ្លាយ​ពោះ​ស្លាប់ នឹង​កន្លែង បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​ក្នុង​ការដ្ឋាន​សាងសង់​ព្រ​លាន​យន្តហោះ​សៀមរាប​ថ្មី ។

ហេតុការណ៍​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​អំពី​ករណី​ថ្ងៃ​ទី​១៧​ខែមករា​ឆ្នាំ​២០ ២១​នៅ​ចំណុច ក្នុង​ការដ្ឋាន​សាងសង់​ព្រ​លាន​យន្តហោះ​ថ្មី ស្ថិត​ក្នុងភូមិ​ប្រ​វ៉ាល ឃុំ​តា​យ៉ែ​ក ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។ .

បើ​តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ស្រុក​សូទ្រនិគម​បាន​ប្រាប់​ថា ឧប្បត្តិហេតុ​ធ្លាយ​ទុយោ​ប្រេង​បូម ដូ​យ​ទ្រុង​ឡាន​បែន​ធ្លាយ​ពោះ​មនុស្ស​ស្លាប់ ម្នាក់​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង ០៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៧.​មក​រា​.២០២១ នៅ​ចំណុច ក្នុង​ការដ្ឋាន​សាងសង់​ព្រ​លាន​យន្តហោះ​ថ្មី ស្ថិត​ក្នុងភូមិ​ប្រ​វ៉ាល ឃុំ​តា​យ៉ែ​ក ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។
ប្រភព​បាន​បន្ត​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​មានឈ្មោះ ផាត សុភា ភេទ​ប្រុស អាយុ ២៣​ឆ្នាំ នៅ​ភូមិ​ទួល​ព្រិច ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។

ប្រភព​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​កើតហេតុ​ខាងលើ ជន​រង​គ្រោះ​បាន​បើកឡាន​ដឹក​ខ្សាច់ ចូល​ទៅ​ក្នុង​ការដ្ឋាន​សាងសង់​ព្រ​លាន​យន្តហោះ​ថ្មី ពេល​មក​ដល់​កន្លែង​ចាក់​ខ្សាច់ បាន​បែន​ទំលាក់ ខ្សាច់ រួច​ទ្រុង​ឡាន​អត់​ធ្លាក់​មក​ក្រោម ក៏​បាន​យក​កូនសោរ​ទៅ​ដោះ ទុយោ​បូម​ប្រេង​ដូ​យ​ទ្រុង​ឡាន ស្រាប់តែ​ទុយោ​នោះ របូត​វាត់​ត្រូវ ពោះ​បណ្ដាល​ឱ្យ​ធ្លាយ​ពោះ​ស្លាប់ នៅ​នឹង​កន្លែង​កើតហេតុ ។

ករណី​ខាងលើ​នេះ កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ បាន​សហការ​ជាមួយ​មន្ត្រី​ប៉ុស្ដិ៍ ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ រួច​កោសល្យ​វិ​ច្ច័​យ ហើយ​បាន​សន្និដ្ឋាន​ថា សាកសព ខាងលើ ពិតជា​ស្លាប់ ដោយសារ​បូត​ទុ​យ​យោ​ធ្លាយ​ពោះ​ស្លាប់​ពិតប្រាកដ​មែន ពុំ​មែន ករណី​ឃាតកម្ម​ឡើយ ។

បច្ចុប្បន្ន សាក សព ជន​រង​គ្រោះ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ប្រគល់​ជូន​សាច់ញាតិ យក​ទៅ​ធ្វើបុណ្យ​តាម ប្រពៃណី និង​កសាង​សំណុំ​ឯកសារ​ទៅ​តាម​នីតិវិធី រួចរាល់​អស់ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ