ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិត​ម្នាក់បន្សល់ទុកត្រឹមលិខិត​បណ្តាំ​ជូន​​ម្តាយ ​ក្រោយឆោឡោពេញ​​បន្ទប់​​ជួល​

8 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ជា​និស្សិត​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ម្នាក់​ត្រូវ​បានគេប្រទះឃើញ​​បញ្ចប់ជីវិត​​​​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​ជាន់​ទី​៣ ដោយ​ពុំ​ដឹង​ពី​មូលហេតុ​ឡើយ និង​​បន្សល់​​នូវ​លិខិត​បណ្ដាំ​មួយ​សន្លឹកទុក​​​ឱ្យ​ម្ដាយ។ ​ហេតុការណ៍​​ខាងលើ​​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង២​រសៀល​ថ្ងៃ​ទី​១៧ ​ខែមករា​ ឆ្នាំ​២០២១​នេះ នៅ​ចំណុច​ផ្ទះ​ជួល​មួយ​កន្លែង​ខាងជើង​វត្ត​ទឹកថ្លា ស្ថិត​​ក្នុងភូមិ​ចុង​ខ្នល់​ខាងកើត…

រាជធានី​ភ្នំពេញ ៖ យុវជន​ជា​និស្សិត​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ម្នាក់​ត្រូវ​បានគេប្រទះឃើញ​​បញ្ចប់ជីវិត​​​​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​ជាន់​ទី​៣ ដោយ​ពុំ​ដឹង​ពី​មូលហេតុ​ឡើយ និង​​បន្សល់​​នូវ​លិខិត​បណ្ដាំ​មួយ​សន្លឹកទុក​​​ឱ្យ​ម្ដាយ។

​ហេតុការណ៍​​ខាងលើ​​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង២​រសៀល​ថ្ងៃ​ទី​១៧ ​ខែមករា​ ឆ្នាំ​២០២១​នេះ នៅ​ចំណុច​ផ្ទះ​ជួល​មួយ​កន្លែង​ខាងជើង​វត្ត​ទឹកថ្លា ស្ថិត​​ក្នុងភូមិ​ចុង​ខ្នល់​ខាងកើត សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានីភ្នំពេញ ​។

យុវជន​​​​​រងគ្រោះ​ឈ្មោះ​ម៉ា ត្រា អាយុ២១ឆ្នាំ ​ជា​និស្សិត​ឆ្នាំ​ទី​4 ផ្នែក​គីមី ចំណីអាហារ​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ស្នាក់​នៅ​បន្ទប់​ជួល​លេខ​36 កន្លែង​កើតហេតុ​ខាងលើ​និង​មានស្រុក​កំណើត​នៅ​ភូមិ​ទ្រាស​ឃុំ ទ្រាស ស្រុក​ស្វាយចេក ​ខេត្តបន្ទាយមានជ័យ​។

យុវជន​រងគ្រោះ​​ខាងលើ​ត្រូវបានគេប្រទះឃើញ​​បាត់បង់ជីវិត​ដោយ​​​យក​​ក្រមា​​ភ្ជាប់​ទៅ​នឹង​ប្រហោង​ឥដ្ឋ​ខ្យល់​បន្ទប់ទឹក ​ហើយ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ខណៈ​ពេល​ដែល​ម្ដាយ​ទូរស័ព្ទ​មិន​ចូល​ហើយ​បាន​ទាក់ទង​មក​ម្ចាស់ផ្ទះ​ឲ្យ​មក​មើល​។

ទាក់ទិន​ការ​បញ្ចប់ជីវិតរបស់យុវជន​មួយរូប​​​​ខាងលើ​​នេះ​ គេ​ពុំ​ដឹង​ពី​មូលហេតុ​អ្វី​ឡើយ​ ប៉ុន្តែ​ គេ​មានការ​សង្ស័យ​ថា យុវជន​រូប​នោះ​តូចចិត្ត​ ​ដោយសារ​ម្ដាយ​ស្ដីបន្ទោស​បន្តិចបន្តួច​។

តាម​ម្ចាស់ផ្ទះ​ជួល​បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ​ជា១២ថ្ងៃត្រង់​ថ្ងៃ​ទី ១៧ មករា​ នេះ ​ស្ត្រី​ជា​ម្ដាយ​បាន​ទូរស័ព្ទ​មកគាត់​​ឲ្យ​ជួយ​ទៅ​មើល​បន្ទប់​កូន​ ដោយសារ​​ស្ត្រីជា​ម្តាយ​តេ​មិន​ចូល​បិទ​ទូរស័ព្ទ​ លុះពេលគាត់មកមើល​ក៍បាន​ប្រទះ​ឃើញ​បន្ទប់​បិទទ្វារ​ហើយ​នាំ​គ្នា​ដោះ​កញ្ចក់​ ស្រាប់​តែ​ឃើញ​​ជនរងគ្រោះ​​​​យក​​ក្រមា​ជាប់​ទៅ​នឹង​ប្រហោង​ឥដ្ឋ​ខ្យល់​បន្ទប់ទឹក បណ្តាល​ឱ្យបាត់បង់ជីវិតបាត់ទៅហើយ​ ​។

តាម​ប្រភព​​ព័ត៌មាន​ដដែល​​បាន​​ឱ្យ​ដឹង​ថា ​កាលពី​​វេលា​ល្ងាច​ថ្ងៃ​ទី​​១៦ ​ខែមករា ​យុវជនរងគ្រោះ​​រូប​នោះ​បា​ន​​ទូរស័ព្ទ​ទៅ​ម្ដាយ ទំនងជា​ខឹង​ម្តាយ​ស្តីបន្ទោស ក៍បាន​បិទ​ទូរស័ព្ទ​ មិន​នឹក​ស្មាន​ថា ​បញ្ចប់ជីវិត​​បែប​នេះឡើយ​ ​។ ​បន្ទាប់មក ក៏មាន​ការ​​ភ្ញាក់ផ្អើល​ ហើយ​ម្ចាស់ផ្ទះ​ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ ដើម្បីចុះមក​​​​​ត្រួតពិនិត្យ​។

នៅ​ក្នុង​បន្ទប់យុវជនរងគ្រោះ​​ខាងលើ ​សមត្ថកិច្ច​រក​ឃើញ​មាន​សំបុត្រ​មួយ​ច្បាប់​ដែល​យុវជន​រូប​នោះ​សរសេរ​ជា​ភាសា​អង់គ្លេស​ផ្ញើ​ទុក​ជូន​ម្ដាយ​។

បច្ចុប្បន្ន សពជនរងគ្រោះ​​ត្រូវ​បាន​ក្រុម​គ្រួសារ​នាំយក​​ទៅ​កាន់​​ស្រុក​កំណើត​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ (កែសម្រួលដោយ ៖ ធីតា​)

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture