ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្រ​បី​យ៉ាង​ជា​ការ​ក្រ​ក្រៃពេក

3 ឆ្នាំ មុន

ការ​បាន​ជួប បានឃើញ​បណ្ឌិត សប្បុរស លោក​អ្នកប្រាជ្ញ ហើយ​បាន​ស្តាប់​ពាក្យពេចន៍ បាន​រៀន​សូធ្យ​នូវ​មាគ៌ា​នៃ​ជីវិត​អំពី​លោក ហើយ​បាន​បដិបត្តិ​ឱ្យ​បាន​ល្អ​តាម​លំ​អាន​របស់​លោក​ជា​រឿង​កម្រ​ក្រៃពេក ។ ១-​កម្រ​នឹង​បាន​កើតជា​មនុស្ស បាន​កើតជា​មនុស្ស​ហើយ​កម្រ​នឹង​បាន​ធ្វើ​ជា​មនុស្ស​ល្អ…

ការ​បាន​ជួប បានឃើញ​បណ្ឌិត សប្បុរស លោក​អ្នកប្រាជ្ញ ហើយ​បាន​ស្តាប់​ពាក្យពេចន៍ បាន​រៀន​សូធ្យ​នូវ​មាគ៌ា​នៃ​ជីវិត​អំពី​លោក ហើយ​បាន​បដិបត្តិ​ឱ្យ​បាន​ល្អ​តាម​លំ​អាន​របស់​លោក​ជា​រឿង​កម្រ​ក្រៃពេក ។

១-​កម្រ​នឹង​បាន​កើតជា​មនុស្ស បាន​កើតជា​មនុស្ស​ហើយ​កម្រ​នឹង​បាន​ធ្វើ​ជា​មនុស្ស​ល្អ មាន​សម្មាទិដ្ឋិ ដើរ​ផ្លូវត្រូវ សុចរិត ក្រៃពេក ។

២-​កម្រ​នឹង​មាន បណ្ឌិត សប្បុរស លោក​អ្នកប្រាជ្ញ​កើតមក​ដើម្បី​ជួយ​បង្ហាត់បង្ហាញ ត្រួសត្រាយ បំភ្លឺ​នូវ​ពន្លឺជីវិត​ឆ្ពោះទៅ​រក​ផ្លូវត្រូវ ផ្លូវ​រួច​ចាក​ទុក្ខ ផ្លូវ​ផុត​ចាក​បញ្ហា ពេក​ក្រៃ ។

៣-​កម្រ​នឹង​មាន​ពួក​វិញ្ញូ (​អ្នកប្រាជ្ញ​) បណ្ឌិត សប្បុរស ជា​អ្នកចេះ​ដឹង​ពិតប្រាកដ (​ពហុ​ស្សូ​ត​) និង ពួក​វទញ្ញូ ពោល​គឺ បុគ្គល​ដែល​ចេះ​ដឹង​ហើយ​ស្គាល់​ពាក្យពេចន៍​របស់​អ្នកប្រាជ្ញ​មាន​ព្រះពុទ្ធ​ជា​អាទិ៍ ពេក​ក្រៃ ។

និយាយ​ជា​រួម​មក​ខ្មែរ​យើង​សព្វ​ថ្ងៃនេះ​កំពុង​តែ​ស្ថិត​នៅ​លើ​មាគ៌ា​មួយ​ដែល​អាច​មាន​សង្ឃឹ​ម​ច្រើន​ដោយហេតុ សព្វ​ថ្ងៃនេះ ជនជាតិ​ខ្មែរ​យើង​គ្រប់​ស្រទាប់វណ្ណៈ ជា​ពិសេស ពួក​យុវជន ឬ​ក្មេង​ជំនាន់​ក្រោយ កំពុង​នាំ​គ្នា​ងាក​មក​ចាប់អារម្មណ៍​លើ​ការ​សិក្សា​ព្រះពុទ្ធ​ឱវាទ និង​យ​ក​​មាគ៌ា​អប់រំ​ជីវិត​តាម​គន្លង​ពុទ្ធសាសនា​មក​អនុវត្ត​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ក្រោយ​ពី​មានការ​សាមគ្គី​គ្នា​រវាង​ពួក​និស្សិត បញ្ញវន្ត គ្រូបង្រៀន​ជាដើម ដែល​ជា​ពហុស្សូត​ខ្មែរ ទាំង​បព្វជិត និង គ្រហស្ថ ក្នុង​ការ​ជួយ​ផ្សព្វផ្សាយ​ព្រះពុទ្ធ​ឱវាទ ពោល​គឺ​មាគ៌ា​ជីវិត​តាម​បែប​ពុទ្ធសាសនា យ៉ាង​សស្រាក់សស្រាំ​នៅ​គ្រប់​ទិស​ទី​ដូច​បច្ចុប្បន្ន​នេះ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ