ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ក្លាយជា​មនុស្ស​ដំបូង​គេ​បង្អស់​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​១៩ របស់​ចិន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ថា សម្ដេច​នឹង​ក្លាយជា​បុគ្គល​ដំបូង​គេ​បង្អស់ ដើម្បី​ចាក់​វ៉ាក់សាំង ដែល​ជា​ជំនួយ​របស់​ប្រទេស​ចិន…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ថា សម្ដេច​នឹង​ក្លាយជា​បុគ្គល​ដំបូង​គេ​បង្អស់ ដើម្បី​ចាក់​វ៉ាក់សាំង ដែល​ជា​ជំនួយ​របស់​ប្រទេស​ចិន ដែល​ការ​សម្រេចចិត្ត​បែប​នេះ គឺ​សម្តេច​តេ​ជោ ចង់​បង្កើត​នូវ​ជំនឿ​ទុកចិត្ត​លើ​វ៉ាក់សាំង និង​ជំរុញ​ចលនា​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​-១៩ ។

សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២១​នេះ​ថា កាលពី​រយៈពេល ២​ថ្ងៃមុន​នេះ​ សម្តេច​បាន​ជម្រាប​ជូន​មហាជន ​និង​បងប្អូន​ជន​រួមជាតិ​ខ្មែរ​ថា កម្ពុជា​យើង​នឹង​ទទួល​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នូវ​ជំនួយ​ជា​វ៉ាក់សាំង​ប្រឆាំង​នឹង​កូ​វី​ដ ១៩ ជា​លើក​ដំបូង​ចំនួន​១​លាន​ដូ​ស​។

សម្តេច​បាន​មាន​ប្រសាសន៍​បន្ត​ថា «​ថ្ងៃនេះ​ ដើម្បី​បង្កើត​នូវ​ជំនឿ​ទុកចិត្ត​លើ​វ៉ាក់សាំង​និង​ជំរុញ​ចលនា​​ប្រយុទ្ធ​ប្រឆាំង​កូ​វី​ដ​១៩ ​ខ្ញុំព្រះករុណា​ ខ្ញុំ​សូម​ប្រកាស​ថា វ៉ាក់សាំង​ដែល​នឹង​ចាក់​លើក​ទី​មួយ ​និង​មុនគេ​ គឺ​រូប​ខ្ញុំព្រះករុណា​ខ្ញុំ​នេះ​តែ​ម្តង​» ។

សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​បន្ត​ថា ហេតុផល​ដែល​សម្តេច​នឹង​ក្លាយជា​ឥស្សរជន​ខ្មែរ​ដំបូង​គេ​បង្អស់​នឹង​ចាក់​វាក់​សាំង​កូ​វី​ដ ១៩ ជា​ជំនួយ​របស់​មហាមិត្ត​ចិន​នោះ ​គឺថា «​ខ្ញុំព្រះករុណា​ខ្ញុំ​ត្រូវ​តែ​ស្ថិត​នៅ​ខ្សែត្រៀម​ជួរ​មុខ​ដែល​ជា​ទម្លាប់​ធម្មតា​របស់ខ្ញុំ​ព្រះករុណា​ខ្ញុំ​រាប់​សិប​ឆ្នាំ​មក​ហើយ​» ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ