​សេពគប់​មនុស្ស​ត្រូវ​តែ​ធ្វើ​ឡើង​ដោយ​បញ្ញា – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

​សេពគប់​មនុស្ស​ត្រូវ​តែ​ធ្វើ​ឡើង​ដោយ​បញ្ញា

1 ខែ មុន

ព្រះសម្មាសម្ពុទ្ធ​បរមគ្រូ​សម្ដែង​ថា ដើម្បី​ញ៉ាំង​ជីវិត​ឱ្យ​បាន​ប្រសើរ បុគ្គល​គ្រប់​រូប​ត្រូវ​តែ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​ផង​គ្នា ប៉ុន្តែ​ការ​សេពគប់​ត្រូវ​តែ​ធ្វើ​ឡើង​ដោយ​បញ្ញា ត្បិត​ថា បើ​​សេពគប់​ជាមួយ​មនុស្ស​ប្រភេទ​ណា យើង​នឹង​ក្លាយជា​មនុស្ស​ប្រភេទ​នោះ​ដែរ​មិន​ខាន ។ បុគ្គល​ពាល​ទាំង​៣​ជំពូក​នៅ​ក្នុង​មង្គលសូត្រ​គឺ ពោ​លោ​,…

ព្រះសម្មាសម្ពុទ្ធ​បរមគ្រូ​សម្ដែង​ថា ដើម្បី​ញ៉ាំង​ជីវិត​ឱ្យ​បាន​ប្រសើរ បុគ្គល​គ្រប់​រូប​ត្រូវ​តែ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​ផង​គ្នា ប៉ុន្តែ​ការ​សេពគប់​ត្រូវ​តែ​ធ្វើ​ឡើង​ដោយ​បញ្ញា ត្បិត​ថា បើ​​សេពគប់​ជាមួយ​មនុស្ស​ប្រភេទ​ណា យើង​នឹង​ក្លាយជា​មនុស្ស​ប្រភេទ​នោះ​ដែរ​មិន​ខាន ។

បុគ្គល​ពាល​ទាំង​៣​ជំពូក​នៅ​ក្នុង​មង្គលសូត្រ​គឺ ពោ​លោ​, ពាល​ខោ និង​អតិ​ពាលោ​ខោ ជា​ប្រភេទ​មនុស្ស​គួរ​ឱ្យ​ខ្លាច​ជាង​អ្វី​ៗ​ទាំងអស់ ហើយ​មិន​គប្បី​សេពគប់​ជា​ដាច់ខាត ព្រោះ​ការ​សេពគប់​ជាមួយ​បុគ្គល​ប្រភេទ​នេះ ក្រៅពី​ធ្វើ​ឱ្យ​យើង​វិនាស​ប្រយោជន៍ អសោចកេរ្តិ៍ឈ្មោះ អស់ទ្រព្យ​សម្បត្តិ ខាត​ពេលវេលា ខូច​គំនិត​ប្រាជ្ញា​ទៅ ថែម​ទាំង​នាំ​ឱ្យ​យើង​ក្លាយជា​បុគ្គល​ពាល​ជាមួយ​គេ​ផង​ទៀត ។

ព្រះសម្មាសម្ពុទ្ធ​បរមគ្រូ​សម្ដែង​ថា បើ​ទោះជា​ក្នុង​លោក​នេះ​មាន​តែ​មនុស្ស​ពីរ​នាក់ គឺ​ម្នាក់​ជា​រូប​អ្នក ហើយ​ម្នាក់​ទៀត​ជា​បុគ្គល​ពាល ក៏​មិន​គប្បី​ទៅ​សេពគប់​ជាមួយ​បុគ្គល​នោះ​ឱ្យ​សោះ គឺ​ត្រូវ​នៅ​តែ​ម្នាក់ឯង​ដោយ​រឹង​មាំ​ចុះ ។ ការ​ចេះ​ប្រុង​ប្រយ័ត្ន ហើយ​ចៀសវាង​បាន​នូវ​ការ​សេពគប់​បុគ្គល​ពាល​យ៉ាងណា​នេះ​ហើយ ជា​មង្គល​ដ៏​ឧត្តម ៕ សាន សារិន