លោកស្រី មូរ សុខហួរ មិនអាចឡើងយន្តហោះ ចេញពីអាមេរិកបានឡើយ
- ភ្នំពេញ
(ភ្នំពេញ)៖ លោកស្រី មូរ សុខហួរ អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ មិនត្រូវបានអនុញ្ញាតឲ្យឡើងយន្តហោះឡើយ កាលពីម៉ោងប្រមាណ ១២ថ្ងៃត្រង់ ម៉ោងនៅកម្ពុជា នាថ្ងៃទី១៦…
(ភ្នំពេញ)៖ លោកស្រី មូរ សុខហួរ អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ មិនត្រូវបានអនុញ្ញាតឲ្យឡើងយន្តហោះឡើយ កាលពីម៉ោងប្រមាណ ១២ថ្ងៃត្រង់ ម៉ោងនៅកម្ពុជា នាថ្ងៃទី១៦…
(ភ្នំពេញ)៖ លោកស្រី មូរ សុខហួរ អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ មិនត្រូវបានអនុញ្ញាតឲ្យឡើងយន្តហោះឡើយ កាលពីម៉ោងប្រមាណ ១២ថ្ងៃត្រង់ ម៉ោងនៅកម្ពុជា នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ត្រូវនឹងម៉ោង ១២កណ្តាលអាធ្រាត្រ ម៉ោងនៅសហរដ្ឋអាមេរិក។ លោកស្រី មូរ សុខហួរ មានបំណងឡើងយន្តហោះ ចេញពីរដ្ឋ Los Angeles សហរដ្ឋអាមេរិក មកកាន់ប្រទេសសិង្ហបុរី មុននឹងបន្តដំណើរ មកកម្ពុជា។
ប៉ុន្តែលោកស្រី មូរ សុខហួរ កាន់លិខិតឆ្លងដែន Passport អាមេរិក ហើយមិនមានទិដ្ឋាការ Visa ដើម្បីចូលមកកម្ពុជាឡើយ។ ដូច្នេះភ្នាក់ងារអាមេរិក នៅអាកាសយានដ្ឋាន Los Angeles មិនអនុញ្ញាតឲ្យលោកស្រី មូរ សុខហួរ Check in ឡើងយន្តហោះបានទេ។
ដោយឡែក Passport ខ្មែររបស់លោកស្រី មូរ សុខហួរ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចមោឃភាពតាំងពីឆ្នាំ២០១៩ ជាមួយនឹងអតីតមេដឹកនាំអតីតគណបក្សប្រឆាំង ៣៨រូបផ្សេងទៀត។
តាមគម្រោង លោកស្រី មូរ សុខហួរ បានប្រកាសថា នឹងចាកចេញពីអាមេរិក នៅថ្ងៃទី១៥ ខែមករានេះ ហើយគ្រោងនឹងមកដល់កម្ពុជា នៅល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១។
ប៉ុន្តែគម្រោងវិលត្រឡប់របស់លោកស្រី មូរ សុខហួរ ពេលនេះ មិនខុសពីលោកប្រធានរបស់លោកស្រី កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ប៉ុន្មាននោះទេ។ គ្រាន់តែលោកស្រី មូរ សុខហួរ មិនអាចឡើងយន្តហោះ សូម្បីចេញពីអាមេរិក ខណៈដែលកាលពីវេនលោកសមរង្ស៊ី គឺអាចហោះបានត្រឹមប្រទេសម៉ាឡេស៊ី ហើយលោកសមរង្ស៊ី បានថតរូបបង្ហោះហ្វេសប៊ុក ច្រើនជាងលោកស្រី មូរ សុខហួរ៕
ចែករំលែកព័តមាននេះ