ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​ហាន​ណាស់​! ជនជាតិ​ឡាវ​នាំ​គ្រឿងញៀ.ន​ជាង​៤០​គីឡូក្រាម​មក​កម្ពុជា

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ជនសង្ស័យ​ជនជាតិ​ឡាវ ចំនួន​២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន ខណៈ​ពួក​គេ​ដឹក​ជញ្ជូន​ជួញដូរ​គ្រឿងញៀន ចំនួន​៤១​កញ្ចប់​ធំ ទម្ងន់​ប្រមាណ​ជាង​៤០​គីឡូក្រាម ឆ្លង​ដែន​ខុសច្បាប់ ក្នុងភូមិ​សាស្ត្រ​ខេត្តស្ទឹងត្រែង…

ខេត្តស្ទឹងត្រែង ៖ ជនសង្ស័យ​ជនជាតិ​ឡាវ ចំនួន​២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន ខណៈ​ពួក​គេ​ដឹក​ជញ្ជូន​ជួញដូរ​គ្រឿងញៀន ចំនួន​៤១​កញ្ចប់​ធំ ទម្ងន់​ប្រមាណ​ជាង​៤០​គីឡូក្រាម ឆ្លង​ដែន​ខុសច្បាប់ ក្នុងភូមិ​សាស្ត្រ​ខេត្តស្ទឹងត្រែង ។

លោក​ឧត្តមសេនីយ៍ត្រី យិ​ន បញ្ញា​រិ​ទ្ធ នាយករង​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​យប់ ថ្ងៃ​ទី​១៤ ខែមករា រូប​លោក​បាន​ដឹកនាំ​កម្លាំង​ដោយ​មានការ​ចូលរួម​ពី​លោក ដុស វ​ណ្ណា សុ​វឌ្ឍនៈ នាយការិយាល័យ​ក​៩ និង​មានការ​សម្របសម្រួល​ដោយ​លោក​ព្រះរាជអាជ្ញា ជេ​ត ខេមរា បាន​បើក​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ ដោយ​បង្ក្រាប និង​ចាប់ខ្លួន​បាន​ជនជាតិ​ឡាវ​២​នាក់ ខណៈ​ដែល​ពួក​គេ​ទាំង​២​នាក់ ដែល​ដឹក​ជញ្ជូន​ជួញដូរ​គ្រឿង​ចំនួន​៤១​កញ្ចប់​ធំ​ស្មើនឹង​ប្រមាណ​ជាង​៤១​គីឡូក្រាម នៅ​ចំណុច​ស្ពាន​ទី​២ ច្រករបៀង ស្ថិត​ក្នុងភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្រាយ ស្រុក​បុរី អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង ។

លោក​ឧត្តមសេនីយ៍ត្រី យិ​ន បញ្ញា​រិ​ទ្ធ បាន​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ដែល​ជា​ជនជាតិ​ឡាវ​ចំនួន​២​នាក់ ក្នុង​នោះ​ម្នាក់​ឈ្មោះ អ​កា ថ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ទុន កែវ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ។

ក្រោយ​ការ​ចាប់ខ្លួន សមត្ថកិច្ច​បាន​ធ្វើការ​ដក​វត្ថុ​តាង​ថ្នាំ​ញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ចំនួន​៤១​កញ្ចប់​ធំ ទម្ងន់​ប្រមាណ​៤១​គីឡូក្រាម ដើម្បី​ត្រៀម​កម្ទេច​ចោល​នៅ​ពេល​ក្រោយ ។

ដោយឡែក ជនសង្ស័យ​ជួញដូរ​ទាំង​២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​រៀបចំ​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ