ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្រី មូរ សុខហួរ ឡើង​យន្តហោះ! តែពី Boston ទៅ Los Angeles!

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ហ្វេសប៊ុក​ផេករបស់លោកស្រី មូរ សុខហួរ ( Mu Sochua ) បានផ្សព្វផ្សាយនៅយប់ថ្ងៃទី១៥ ខែមករា…

ភ្នំពេញ៖ ហ្វេសប៊ុក​ផេករបស់លោកស្រី មូរ សុខហួរ ( Mu Sochua ) បានផ្សព្វផ្សាយនៅយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ អំពី​វិដេអូផង និងរូបថតផងរបស់​លោកស្រី មូរ សុខហួរ និងសហការី​ គឺលោកនុតរំដួល និងលោក ឡុងរី ដើរទៅ Check in ដើម្បីឡើងជិះយន្តហោះ​។

លោកស្រី មូរ សុខហួរ បានសរសេរលើហ្វេសប៊ុកថា «ខ្ញុំ​ និងសហការី បានមកដល់ព្រលានយន្តហោះ នៃទីក្រុង​Boston រដ្ឋ ​Massachusetts ហើយ​​ ដើម្បីធ្វើដំណើរទីក្រុង​ Los Angeles»​។

បន្តិចក្រោយមក លោកស្រី មូរ សុខហួរ បានបង្ហោះសារមួយទៀតថា «ថ្ងៃទី​១៥​ ខែមករា​ ឆ្នាំ​២០២១ ដំណើរឆ្ពោះទៅ​មាតុភូមិ​ ខ្ញុំនៅជា​មួយបងប្អូនជនរួមជាតិជានិច្ច»។

ប៉ុន្មាននាទីក្រោយមក លោកស្រី មូរ សុខហួរ បានបង្ហោះសារមួយទៀតថា «មាតុភូមិនិវត្តន៍ ដើម្បីយុត្តិធម៌ និងការផ្សះផ្សាជាតិ»​។

តាមការគ្រោងទុក លោកស្រី មូរ សុខហួរ បានប្រកាសកាលពីប៉ុន្មានថ្ងៃមុនថា នៅថ្ងៃទី១៥ ខែមករានេះ លោកស្រី ត្រូវចេញដំណើរ​មកពីអាមេរិក ហើយគ្រោង​មកដល់ភ្នំពេញ នៅល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១​។

យ៉ាងណាក៏ដោយ ចំពោះគម្រោងវិលត្រឡប់របស់លោកស្រី មូរ សុខហួរ ពីអាមេរិក មកកម្ពុជា នាពេលនេះ ត្រូវបាន​មហាជនដោយច្រើន រួមទាំង​លោក សុខ ឥសាន អ្នកនាំពាក្យគណបក្ស​ប្រជាជនកម្ពុជា ចាត់ទុកថា គ្រាន់តែជាការប្រកាសបោកប្រាស់​សាធារណជន និងអ្នកគាំទ្រ​បក្សប្រឆាំង​តែប៉ុណ្ណោះ។ ចុងក្រោយ គម្រោងរបស់​លោកស្រី មូរ សុខហួរ គឺមិនខុស​ពីកាលពីលោកប្រធានរបស់លោកស្រី កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នោះឡើយ៕