ថ្ងៃទី១០កុម្ភៈ នឹងប្រកាសសាលក្រមផ្តន្ទាទោសប្រធានគណបក្សខ្មែរឈ្នះ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ បានលើកយកសំណុំរឿងលោក សួង សុភណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ…
រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ បានលើកយកសំណុំរឿងលោក សួង សុភណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ…
រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ បានលើកយកសំណុំរឿងលោក សួង សុភណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ មកបើកសវនាការជំនុំជម្រះទោស ពាក់ព័ន្ធពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមបញ្ញាតិមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ។ សវនាការនេះមានលោក លិ សុខា ជាចៅក្រមជំនុំជម្រះ និងលោក សេង ហៀង ព្រះរាជអាជ្ញារងតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ រួមមានមេធាវីការពារក្តីឲ្យដើមចោទ និងចុងបណ្តឹង ដែលធ្វើឡើងជាសាធារណៈ និងចំពោះមុខជនជាប់ចោទ។
ក្រោយពីអង្គសវនាការសាកសួរដេញដោល អស់រយៈពេលច្រើនម៉ោងចប់សព្វគ្រប់ លោកចៅក្រមជំនុំជម្រះបានសម្រេចលើកពេល ប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ចោទ ទៅថ្ងៃទី១០ ខែកម្ពៈ ឆ្នាំ២០២១ ខាងមុខនេះ។ សូមរំលឹកថា កាលពីវេលារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ លោក ឆាយ ហុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចធ្វើការចោទប្រកាន់លោក សួង សុភណ្ឌ ប្រធានគណបក្សខ្មែរឈ្នះជាផ្លូវការ ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៤៩៤.៤៩៥ នៃក្រមព្រហ្មទណ្ឌ។
ក្រោយពីតំណាងអយ្យការចោទប្រកាន់ជាផ្លូវការហើយនោះ សំណុំរឿងនេះបានចាត់បញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន។ សូមរំលឹកទៀតថា លោក សួង សុភណ្ឌ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ និងបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរពីបទញុះញង់ពាក់ព័ន្ធបញ្ហាព្រំដែន។
បើតាមលោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មានក្នុងស្រុកកាលពីរសៀលថ្ងៃទី១៤ ខែសីហា ថាលោក សួង សុភណ្ឌ ពិតជាត្រូវបានឃាត់ខ្លួនមែន ក្នុងបទល្មើសជាក់ស្តែងទាក់ទង និងការញុះញង់បំភ្លៃការពិតលើបញ្ហាព្រំដែន និងការចោទប្រកាន់មួលបង្កាច់ទម្លាក់កំហុស លើគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនថា ប្រព្រឹត្តបទល្មើសក្បត់ជាតិ៕ ដោយ ៖ ឃឹម ប៊ុនណាក់
ចែករំលែកព័តមាននេះ