ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំរីព្រៃ​ព្រេច​បុរស​ថៃ​ម្នាក់​ស្លា.ប់​ ពេលដេកក្នុង​ជំរំ​បោះ​តង់

3 ឆ្នាំ មុន

ថៃ ៖ បុរស​វ័យ​ចំណាស់​ម្នាក់ កំពុង​ដេក​លង់លក់​នៅ​ក្នុង​តង់​តែ​ម្នាក់ឯង ក្នុង​ឧទ្យាន​ជាតិ Khao Yai របស់​ប្រទេស​ថៃ ត្រូវ​ដំរីព្រៃ​មួយ​ក្បាល វាយប្រហារ​រហូត​ដល់​បាត់​បង់ជីវិត…

ថៃ ៖ បុរស​វ័យ​ចំណាស់​ម្នាក់ កំពុង​ដេក​លង់លក់​នៅ​ក្នុង​តង់​តែ​ម្នាក់ឯង ក្នុង​ឧទ្យាន​ជាតិ Khao Yai របស់​ប្រទេស​ថៃ ត្រូវ​ដំរីព្រៃ​មួយ​ក្បាល វាយប្រហារ​រហូត​ដល់​បាត់​បង់ជីវិត កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​១៥ មក​រា ២០២១​នេះ បើ​យោង​តាម​កាសែត​ថៃ បាងកក​ប៉ុស្តិ៍ ។

ហេតុការណ៍​សត្វ​ដំរីព្រៃ​ព្រេច​មនុស្ស​ស្លាប់​នេះ បាន​កើតឡើង​នៅ​ក្នុង​ជំរំ​បោះ​តង់​មួយ នៅ​ឯ​«Pha Kluai Mai» ស្ថិត​ចន្លោះ​ខេត្ត Pak Chong និង​ខេត្ត Prachin Buri នៅ​ភាគ​ខាងកើត​ទីក្រុង​បាងកក ។

មន្ត្រី​ឧទ្យាន និង​ប៉ូលិស​ថៃ ក្រោយ​ទទួល​ដំណឹង​តាម​ទូរស័ព្ទ ក៏​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ ប្រហែលជា​ម៉ោង​១​និង ៥០​នាទី រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​សុក្រ​នេះ ក៏​បាន​រក​ឃើញ​សាកសព​ក្នុង​សភាព​ទក់ របស់​ជន​រង​គ្រោះ​ឈ្មោះ Prayot Jitbun អាយុ​៨០​ឆ្នាំ ជា​អ្នក​ខេត្ត​សា​មុត​ប្រា​កាន ។ ហើយ​ប្រទះ​ឃើញ​អ្នកទេសចរ​ថៃ និង​បរទេស​ដទៃ​ទៀត ក្នុង​សភាព​ភិតភ័យ ផង​ដែរ ។

អ្នកទេសចរ​ថៃ​និង​ជនបរទេស ពួក​គេ​បាន​ប្រាប់​ប៉ូ​លី​ស​ថា សត្វ​ដំរីព្រៃ​មួយ​ក្បាល បាន​ដើរ​ជុំវិញ​រថយន្ត​របស់​ជន​រង​គ្រោះ មុន​ពេល​វា​ព្រេច​គាត់​រហូត​ដល់​បាត់​បង់ជីវិត ក្បែរ​ដើមឈើ ។

ពួក​គេ​បាន​ប្រាប់​បន្ត​ថា ដំរីព្រៃ​នេះ មើលទៅ​វា​ហាក់ដូចជា​មាន​កំហឹង​ខ្លាំង ! ហើយ​ភ្លាម​ៗ​ដំរី​បាន​វាយលុក​តង់​របស់​ជន​រង​គ្រោះ​កំពុង​ដេក​លង់លក់ បន្ទាប់​មក ពារ​នឹង​ប្រមោយ​វា​ចាប់​បុរស​នោះ ហើយ​បោះ​គាត់​ឡើង​លើ ហើយ​ធ្លាក់​មក​ដី ដំរីព្រៃ​ជាន់​នឹង​ជើង និង​គ្រវែង​បោក​ផ្ទប់​នឹង​ដើមឈើ ធ្វើ​អោយ​លោក Prayot បាន​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង ។

មន្ត្រី​ឧទ្យាន​ម្នាក់ ក៏​បាន​និយាយ​ដែរ​ថា សត្វ​ដំរីព្រៃ​១​ក្បាល​នេះ គឺ​មានឈ្មោះ​ថា “Phlai Due” ដែល​ក្រុម​របស់​លោក បាន​ដាក់​ឧបករណ៍​ជាប់​នឹង​ករប​ស់វា ដើម្បី​តាមដាន​តាំងពី​ថ្ងៃ​ទី​៨ ខែមករា ព្រោះ​ដំរីព្រៃ​នេះ​វា​មាន​អាកប្បកិរិយា​កាច​ខុស​ប្រក្រតី មួយ​រយៈ​ចុង​ក្រោយ​នេះ ។

មន្ត្រី​ជំនាញ​ដែល​ចុះ​ទៅ​ស៊ើបអង្កេត​កន្លែង​កើតហេតុ រក​ឃើញ​ថា ជន​រង​គ្រោះ បាន​តំឡើង​តង់​របស់​គាត់ នៅ​ឆ្ងាយ​ពី​អ្នកទេសចរ​ដទៃ​ទៀត ដែល​បោះជំរំ​នៅ​តំបន់​នោះ ។ រថយន្ត​របស់​ជន​រង​គ្រោះ​ចត​នៅ​ជាប់​នឹង​តង់ ហើយ​មាន​ផ្លែ​ឈើ​ជា​ច្រើន​នៅ​ក្នុង​រថយន្ត​នោះ ។ មន្ត្រី​ប៉ូលិស ក៏​បាន​រក​ឃើញ ប្រាក់​បាត​ថៃ​ជា​ច្រើន នៅ​ក្នុង​តង់​របស់​បុរស​នោះ​ផង​ដែរ ។

ក្រុម​មន្ត្រី​ប៉ូលិស​បាន​សន្និដ្ឋាន​ជាបឋម​ថា សត្វ​ដំរីព្រៃ​នេះ ប្រហែលជា​ឃ្លាន ហើយ​វា​ត្រូវ​ទាក់ទាញ​ដោយ​ក្លិន​ផ្លែ​ឈើ នៅ​ក្នុង​រថយន្ត​នោះ ។

ដំរីព្រៃ “Phlai Due” ទំនង​មាន​អារម្មណ៍​ខឹងសម្បារ​ដោយសារ​មិន​អាច​ចូល​ទៅ​ផ្លែ​ឈើ​ក្នុង​រថយន្ត​បាន ទើប​វា​ព្រេច​ទៅ​លើ​តង់​ដែល​ជន​រង​គ្រោះ​កំពុង​ដេក​នៅ​ខាងក្នុង​នោះ ។

សន្ធឹក​វាយប្រហារ លាយឡំ​នឹង​សូរ​គ្រហឹម​របស់​ដំរី បាន​ធ្វើ​ឲ្យ​ភ្ញាក់​ដល់​អ្នក​បោះជំរំ​ផ្សេង​ទៀត បង្ក​អោយ​ភ័យ​ស្លន់ស្លោ នាំ​គ្នា​ភៀសខ្លួន​រក​ទី​សុវត្ថិភាព ។

លោក Prayot Jitbun គឺជា​មនុស្ស​ទី​មួយ ដែល​ដំរីព្រៃ​ព្រេច​ស្លាប់ នៅ​ក្នុង​ឧទ្យាន​នៅ​ឆ្នាំ​នេះ ។ ហើយ​ករណី​ដូច​គ្នា​នេះ បាន​កើតឡើង​ញឹកញាប់​ជា​ច្រើន​មក​ហើយ​នៅ​ក្នុង​ប្រទេស​ថៃ ។ ក្រុម​មន្ត្រី​ឧទ្យាន​ជាតិ​ថៃ ព្យាយាម​និង​ធានា​ថា វា​មិនកើត​ឡើង​ម្តងទៀត​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ