ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំនួន​សត្វ​ទន្សោង​បាន​ថយ​ចុះ​យ៉ាងច្រើន ក្នុង​រយៈពេល​ពីរ​បី​ទសវត្សរ៍​ចុង​ក្រោយ​នេះ ​!

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​អង្គការ WCS បានឱ្យ​ដឹង​ថា សត្វ​ទន្សោង ត្រូវ​បាន​កត់ត្រា​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​ជិត​ពូជ​នៅ​លើ​ពិភពលោក​។ ចំនួន​សត្វ​ទន្សោង​បាន​ថយ​ចុះ​យ៉ាងច្រើន…

រាជធានី​ភ្នំពេញ ៖ យោង​តាម​អង្គការ WCS បានឱ្យ​ដឹង​ថា សត្វ​ទន្សោង ត្រូវ​បាន​កត់ត្រា​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​ជិត​ពូជ​នៅ​លើ​ពិភពលោក​។ ចំនួន​សត្វ​ទន្សោង​បាន​ថយ​ចុះ​យ៉ាងច្រើន ក្នុង​រយៈពេល​ពីរ​បី​ទសវត្សរ៍​ចុង​ក្រោយ​នេះ ដោយសារ​ការ​បាត់បង់​ទីជម្រក និង​ការ​បរបាញ់​យក​សាច់​និង​ស្នែង​។ ជម្ងឺឆ្លង​មួយ​ចំនួន​ដែល​កើត​មាន​លើ​ពពួកសត្វ​ពាហនៈ ក៏​ជា​កត្តា​គម្រាមកំហែង​ចំពោះ​ប្រភេទ​សត្វ​នេះ​ផង​ដែរ​។

រូបភាព ៖ អង្គការ WCS


សត្វ​ប្រភេទ​នេះ​ចូល​ចិត្ត​រស់នៅ​ជា​ហ្វូង​តាម​តំបន់​ព្រៃរបោះ វាលស្មៅ ព្រៃ​គុម្ពោត និង​ចូល​ចិត្ត​រកស៊ី​នៅ​តាម​មាត់​អូរ​។ សត្វ​ទន្សោង​មាន​វត្តមាន​រាយ​ប៉ាយ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ជា​ពិសេស​មាន​ច្រើន​នៅ​តំបន់​ភាគ​និរតី ភាគ​ខាងជើង និង​ភាគ​ពាយព្យ និង​មាន​ចំនួន​តិចតួច​នៅ​ក្នុង​ប្រទេស​វៀតណាម​។ តាម​ការ​ប៉ាន់ស្មាន ប្រទេស​កម្ពុជា ទំនងជា​មាន​ចំនួន​សត្វ​ទន្សោង​ច្រើន​ជាងគេ ប្រហែល ៤.០០០​ក្បាល​។
យោង​មាត្រា​៥៨​នៃ​ច្បាប់​ស្តី​ពី តំបន់ការពារធម្មជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជន​ទាំងឡាយ​ណា​ដែល​ប្រព្រឹត្ត​បទល្មើស​សត្វព្រៃ ដូច​ជា ការ​ចាប់ ដាក់​អន្ទាក់ ប្រមាញ់ បំពុល ប្រមូល​ពង កូន​សត្វព្រៃ​គ្រប់​ប្រភេទ ត្រូវ​ពិន័យ​ជា​ប្រាក់​ចាប់ពី ដប់​ម៉ឺន​រៀល ដល់ ១​លាន​រៀល​។


អង្គការ WCS សហការ​ជាមួយ​ក្រសួងបរិស្ថាន បាន​ខិតខំ​ប្រឹងប្រែង​ការពារ​ទីជម្រក​របស់​សត្វ​ទន្សោង​នៅ​ក្នុង​តំបន់ការពារធម្មជាតិ ក្រោម​ការ​គាំទ្រ​ថវិកា​ពី​ទីភ្នាក់ងារ​ជំនួយ​អា​មេ​រិ​ក USAID តាម​រយៈ​គម្រោង​អភិរក្ស​ដែនជម្រកសត្វព្រៃ​កែវ​សីមា ដើម្បី​ការពារ​សត្វ​ប្រភេទ​នេះ​កុំឱ្យ​ផុត​ពូជ​៕

អត្ថបទសរសេរ ដោយ