ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​សុក្រ​នេះ ថៃ​បន្ត​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​-១៩ ​ថ្មីចំនួន ១៨៨​ករណី​

3 ឆ្នាំ មុន

ក្រុង​បាងកក ៖ ប្រទេស​ថៃ បាន​រាយការណ៍​ពី​ករណី​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​-១៩ ថ្មី​ចំនួន ១៨៨​ករណី​ទៀត នៅ​ថ្ងៃ​សុក្រ ទី​១៥ មក​រា ២០២១​នេះ…

ក្រុង​បាងកក ៖ ប្រទេស​ថៃ បាន​រាយការណ៍​ពី​ករណី​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​-១៩ ថ្មី​ចំនួន ១៨៨​ករណី​ទៀត នៅ​ថ្ងៃ​សុក្រ ទី​១៥ មក​រា ២០២១​នេះ ។ ការ​ឆ្លង​ក្នុង​តំបន់ មាន​ចំនួន ១៥៤​ករណី និង ៣៤​ករណី​ទៀត គឺជា​ករណី​នាំ​ចូល រហូត​មក​ដល់​ពេល​នេះ​ចំនួន​សរុប​កើនឡើង ១១,៤៥០​ករណី​ហើយ ។

លោក Taweesilp Visanuyothin អ្នកនាំពាក្យ​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ Covid-19 បាន​និយាយ​ថា ក្នុង​ចំណោម​អ្នក​ឆ្លង​ក្នុង​តំបន់​ចំនួន ១៥៤​ករណី ក្នុង​នោះ​មាន​កម្មករ​ចំណាកស្រុក​ចំនួន ៥២​នាក់ នៅ​ខេត្ត​សា​មុត​សា​ខន ។

ក្នុង​ចំណោម ករណី​នាំ​ចូល​ចំនួន ៣៤​ករណី មាន​១៣​នាក់​គឺ​ធ្វើ​ដំណើរ​ពី​ប្រទេស​មី​យ៉ា​ន់​ម៉ា សល់​ប៉ុន្មាន​គឺ​ភ្ញៀវ​ធ្វើ​ដំណើរ​មក​ពី អា​ឡឺ​ម៉​ង់​, តួ​ក​គី​, បែ​ល​ហ្ស៊ិ​ក​, ឆែក​, អេ​ហ្ស៊ី​ប​, ហុង​គ្រី​, គុយ​វ៉ែត​, ប៉ា​គី​ស្ថាន​, ហ្វី​លី​ពី​ន​, រុ​ស្ស៊ី​, ស្វ៊ី​ស​, ស៊ូ​ដង់​, អា​រ៉ាប់​រួម និង​សហរដ្ឋអាមេរិក ។

ដោយឡែក លោក Taweesilp Visanuyothin ក៏​បាន​និយាយ​អោយ​ដឹង​ដែរ​ថា មាន​ប្រជាជន​ថៃ ដែល​បាន​ចូល​ប្រទេស​មី​យ៉ា​ន់​ម៉ា ដោយ​ខុសច្បាប់ ទៅ​ធ្វើការ ឥឡូវនេះ​ពួក​គេ​ចង់​វិល​ត្រឡប់​មក​វិញ ។ ក្រុម​មន្ត្រី ក៏​បាន​អនុញ្ញាតិ​ឲ្យ​ពួក​គេ​ចូល ដោយ​មិន​ចាត់វិធានការ​តាម​ច្បាប់​ទេ ប៉ុន្តែ​តម្រូវ​ដាក់​ពួក​គេ​ឲ្យ​នៅ​ដាច់​ដោយឡែក ។

លោក​បាន​បន្ថែម​ថា រហូត​មក​ដល់​ពេល​នេះ មាន​ជនជាតិ​ថៃ ចំនួន​១៥២​នាក់ ដែល​បាន​វិល​ត្រឡប់​មក​វិញ ហើយ​ត្រូវ​បាន​គេ​ដាក់​ឲ្យ​នៅ​ដាច់​ដោយឡែក ក្នុង​នោះ​មាន ៦៥​នាក់ បាន​ធ្វើតេស្ត វិជ្ជមាន សម្រាប់ Covid-19 ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ