ចាប់ខ្លួនមនុស្សជាង១០០នាក់ហើយ តាំងពីមានការលុកលុយវិមានកាពីតូលមក
សហរដ្ឋអាមេរិក ៖ ប្រមុខប៉ូលិសសហព័ន្ធអាមេរិក FBI លោក CHRISTOPHER WRAY ថ្លែងកាលពីថ្ងៃទី១៤ មករាថា FBI…
សហរដ្ឋអាមេរិក ៖ ប្រមុខប៉ូលិសសហព័ន្ធអាមេរិក FBI លោក CHRISTOPHER WRAY ថ្លែងកាលពីថ្ងៃទី១៤ មករាថា FBI…
សហរដ្ឋអាមេរិក ៖ ប្រមុខប៉ូលិសសហព័ន្ធអាមេរិក FBI លោក CHRISTOPHER WRAY ថ្លែងកាលពីថ្ងៃទី១៤ មករាថា FBI បានចាប់ខ្លួនមនុស្សជាង១០០នាក់ហើយ ដែលជាអ្នកជាប់ពាក់ព័ន្ធជាមួយការលុកលុយកាលពីថ្ងៃទី៦ មករា ប្រឆាំងវិមានកាពីតូលនៅក្រុងវ៉ាស៊ិនតោនមក ហើយបច្ចុប្បន្នកំពុងតែតាមដានបណ្ដាបុគ្គល ដែលអាចគំរាមកំហែងដល់សន្តិសុខក្នុងឱកាសនៃពិធីចូលកាន់តំណែងរបស់ប្រធានាធិបតីថ្មីលោកចូ បៃដិន នាថ្ងៃទី២០ មករា ។
នាយកFBIក្នុងសន្និសីទសារព័ត៌មានមួយស្ដីពីសន្តិសុខក្នុងឱកាសនៃពិធីនោះនិយាយថា យើងតាមដានបណ្ដាបុគ្គលដែលអាចប៉ុនប៉ងប្រព្រឹត្តអំពើហិង្សាបែបគ្នានោះដែរ ។ ចាប់តាំងពីថ្ងៃទី៦
មករា មក យើងបានកំណត់មុខសញ្ញាជនសង្ស័យជាង២០០នាក់ ។
មនុស្ស៥នាក់បានស្លាប់កាលពីថ្ងៃទី៦ មករា ក្នុងឱកាសនៃការលុកចូលអុកឡុកវិមានកាពីតូលរបស់ពួកបាតុករគាំទ្រលោកដូណាល់ ត្រាំ ក្នុងគោលបំណងឲ្យមានការលុបចោលលទ្ធផលនៃ
ការបោះឆ្នោតប្រធានាធិបតីអាមេរិកដែលលោកបៃដិនជាអ្នកឈ្នះ ។
ពេលនេះនៅក្រុងវ៉ាស៊ិនតោនពិសេសនៅវិមានកាពីតូល មានការដាក់ពង្រាយកងកម្លាំងឆ្មាំជាតិប្រដាប់ដោយអាវុធជាង២០.០០០នាក់ ។ កងទាហានទាំងនោះមានទាំងអាវុធនិងស្លៀកពាក់ឯកសណ្ឋានប្រយុទ្ធ គេឃើញនាំគ្នាដេករដូករណែលលើដីនៅវិមានកាពីតូល ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ