ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​មាន​លទ្ធភាព​ផ្គត់ផ្គង់​បន្លែ​លើ​ទីផ្សារ​ក្នុងស្រុក​ខ្ពស់​បំផុត ៧៥% ក្រៅពី​នេះ​ត្រូវការ​នាំ​ចូល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​មួយ​ឆ្នាំ​កម្ពុជា​អាច​ប្រមូល​ផល​បន្លែ​នៅ​ទូ​ទាំង​ប្រទេស​ប្រមាណ​ជាង ៧១ ម៉ឺន​តោន ស្មើ​ប្រមាណ ៦៨% ដោយ​ក្នុង​នោះ​នៅ​រដូវប្រាំង​អាច​ផ្គត់ផ្គង់​បាន ៦៩% និង​នៅ​រដូវ…

រាជធានី​ភ្នំពេញ ៖ ក្នុង​មួយ​ឆ្នាំ​កម្ពុជា​អាច​ប្រមូល​ផល​បន្លែ​នៅ​ទូ​ទាំង​ប្រទេស​ប្រមាណ​ជាង ៧១ ម៉ឺន​តោន ស្មើ​ប្រមាណ ៦៨% ដោយ​ក្នុង​នោះ​នៅ​រដូវប្រាំង​អាច​ផ្គត់ផ្គង់​បាន ៦៩% និង​នៅ​រដូវ រំហើយ​ខ្ពស់​បំផុត ៧៥% នៅ​សល់​ក្រៅពី​ត្រូវការ​នាំ​ចូល​ពី​ខាងក្រៅ ។

យោង​តាម​របាយ​ការ ណ៍​របស់​អគ្គនាយកដ្ឋាន​កសិកម្ម​ថ្មី​ៗ​បាន​បង្ហាញ​ថា នៅ ឆ្នាំ ២០១៩ ផ្ទៃដី​ផលិតកម្ម​ដំណាំ​បន្លែ សរុប​ទូ​ទាំង​ប្រទេស​មាន​ចំនួន ៥៧. ២០៨​ហិ​កតា អាច​ប្រមូល​ផល​បាន​សរុប​ចំនួន ៦៨១. ០៩៩​តោន ហើយ​តាម​ការ​ប៉ាន់ស្មាន​តម្រូវការ​បន្លែ​នៅ ក្នុង​ឆ្នាំ ២០២០ មាន​ចំនួន​សរុប ១. ០៤៥. ៧២៥​តោន ។

របាយការណ៍​គូសបញ្ជាក់​ថា ជាក់ស្តែង​ផលិតកម្ម​បន្លែ​ក្នុងស្រុក​មាន លទ្ធភាព​ផ្គត់ផ្គង់ ប្រមាណ​ត្រឹមតែ ៧១៦.១១៣​តោន ស្មើនឹង ៦៨% ក្នុង​នេះ នៅ​រដូវប្រាំង ៦៩% និង​រដូវរំហើយ ៧៥% ក្រៅពី​នេះ កម្ពុជា​ចាំបាច់​ត្រូវ​នាំ​ចូល​បន្លែ​សរុប​ចំនួន ៣២៩. ៦១២​តោន ដែល​ភាគច្រើន កម្ពុជា​មិន​អាច​ផលិត​បាន ។

ពាក់ព័ន្ធ​និង​ផលិតកម្ម​បន្លែ​របស់​កម្ពុជា​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ កសិករ​ដាំ​បន្លែ​មាន ការ​យល់​ដឹង​អំពី​និន្នាការ​ទីផ្សារ និង​ការ​ផ្គត់ផ្គង់​បន្លែ ជា​ហេតុ​ធ្វើ​អ្នក​ដាំ​បន្លែ​នៅ​តាម​តំបន់​មួយ ចំនួន​បាន​ងាក​មក​ដាំ​បន្លែ​សេរី​រា​ង្គ ឬ​បន្លែ​សុវត្ថិភាព​ជំនួស​ការ​ដាំ​បន្លែ​ដោយ​ប្រើប្រាស់​ថ្នាំ​គីមី ។

យោង​តាម ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានឱ្យ​ដឹង​ថា ដើម្បី​ឆ្លើយ​តប​តាម​សេចក្តី​ត្រូវការ​យ៉ាង​ទ​ទួ​ច​របស់​អ្នក​បរិភោគ​បន្លែ និង​ផ្លែ​ឈើ មានគុណ​ភាព និង​សុវត្ថិ​ភាពល្អ និង​ជា​ពិសេស​ស្រប​ពេល​ដែល​រាជរដ្ឋាភិបាល​បាន​ជំរុញ លើកទឹកចិត្ត និង​គាំទ្រ​ឱ្យ ប្រជាពលរដ្ឋ​ខិតខំ​យកចិត្តទុកដាក់​បង្កើន​ការ​ដាំ​ដុះ​បន្លែ​ក្នុងស្រុក ដើម្បី​ផ្គត់ផ្គង់​ឱ្យ​ទីផ្សារ ជួយ​បង្កើន​ប្រាក់​ចំណូល​ក្នុង​គ្រួសារ បង្កើត​ការងារ និង​ឆក់​យក​កាលា នុ​វត្ត​ភាព ដែល​ពិភពលោក​កំពុង​ប្រឈម​នឹង​វិ​បត្ត​នៃ​ការ​រីក​រាលដាល​ជាស​កល​នៃ​ជំងឺឆ្លង​កូ​វី​ដ​-១៩ ដើម្បី​ពង្រីក​សក្តានុពល​ផលិតកម្ម​បន្លែ​សុ​វត្តិភាព ឈាន​ទៅ​កាត់​បន្ថយ​ការ​នាំ​ចូល ។

ឯកឧត្តម វេ​ង សា​ខុន គូសបញ្ជាក់​ថា ឆ្លើយ​តប​ទៅ​តាម​សេចក្តី​ត្រូវការ​ចាំបាច់​នេះ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដែល​មាន​អគ្គនាយកដ្ឋាន​កសិកម្ម​ជា​សេនាធិការ ដោយ​ទទួល​បានការ​គាំទ្រ​ទាន់​ពេលវេលា​ពី​រាជរដ្ឋាភិបាល​តាម​រយ​:​ក្រសួង​សេដ្ឋកិច្ច និង​ហិ រញ្ញ​វត្ថុ និង​ដៃគូ​អភិវឌ្ឍន៍ ជា​ពិសេស​មូ​និ​ធិ​អន្តរជាតិ​សម្រាប់​ការ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម បាន និង​កំពុង​ជំរុញ គាំទ្រ និង​លើកទឹកចិត្ត​ឱ្យ​វិស័យ​ឯកជន រួម​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ជា​ច្រើន​ដូច​ជា គម្រោង កម្មវិធី ASPIRE, CASDP, LEAP, និង CHAIN អនុវត្ត​គម្រោង​ផលិតកម្ម​បន្លែ​សុវត្ថិ ភាព​ជាមួយ​កសិករ និង​ដៃគូរ​នានា​នៅ​ទូ​ទាំង​ប្រទេស ហើយ​តាម​រយ​:​កិច្ចសហការ​ដ៏​ល្អ​នេះ ក្រសួង​សង្ឃឹម និង​ជឿជាក់​យ៉ាង​មុតមាំ​ថា​អនាគត​ដ៏​ខ្លី កម្ពុជា​នឹង​មាន​បន្លែ​សុវត្ថិភាព​គ្រប់គ្រាន់ សម្រាប់​ផ្គត់ផ្គង់​ឲ្យ​ទីផ្សា​ក្នុងស្រុក និង​ធ្វើការ​នាំ​ចេញ ។

ជាង​នេះ​ទៅ​ទៀត ក្រសួង​ក៏​បាន​គិត គូ​យកចិត្តទុកដាក់​សិក្សា ស្រាវជ្រាវ​ផង​ដែរ​អំពី​លទ្ធភាព​ពង្រីក​នៃ​ការ​ផលិត​បន្លែ​សំខាន់​ៗ​មួយ ចំនួន​ដូច​ជា​ស្ពៃក្តោប ស្ពៃបូកគោ ការ៉ុត ដំឡូងបារាំង និង​មើម​ខ្ទឹមស ។ ខេត្ត​មណ្ឌល​គី​រី ជា ខេត្ត​មាន​លក្ខណៈ​ភូមិសាស្ត្រ និង​សក្តានុពល​ក្នុង​ការ​ផលិត​បន្លែ​សំខាន់​ៗ​ទាំងនេះ ដើម្បី​រួម​ចំ ណែ​ក​បំពេញបន្ថែម​សេចក្តី​ត្រូវការ ។

ឯកឧត្តម​រដ្ឋមន្ត្រី​លើក​ឡើង​ថា ក្នុង​ឆន្ទ​:​ចូលរួម​លើកកម្ពស់​គុណភាព​ផលិត ប្រសិទ្ធ ភាព​សេដ្ឋកិច្ច ផ្តល់​ភាព​យុត្តិធម៌ និង​ជំនឿ​ទុកចិត្ត​ដល់​អ្នក​បរិភោគ អគ្គនាយកដ្ឋាន​កសិកម្ម សហការ​ជាមួយ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​រាជធានី​-​ខេត្ត ធ្វើការ​បណ្តុះបណ្តាល​ស្តី ពី​គោលការណ៍​កសិកម្ម​ល្អ​លើ​ដំណាំ​បន្លែ (GAP) គោលការណ៍​បច្ចេកទេស​សរីរាង្គ ប​ចេ្ច​ក ទេស​ដាំ​ដុះ​បន្លែ​ទំនើប​តាម​គោលការណ៍ GAP និង​សរីរាង្គ លក្ខណៈ​ទូទៅ​នៃ​ការ​គ្រប់គ្រង ចម្ការ ការ​គ្រប់គ្រង​ធាតុ​ចូល​កសិកម្ម ការ​ទប់ស្កាត់​ការ​ចម្លង​ពី​កត្តាចង្រៃ និង​វិធីសាស្ត្រ​កំចាត់ កត្តាចង្រៃ​តាម​បែប​ជីវសាស្ត្រ បច្ចេកទេស​ប្រមូល​ផល និង​ក្រោយ​ពេល​ប្រមូល​ផល និង​នីតិវិធី ដើម្បី​ទទួល​បាន​វិញ្ញាបនបត្រ ការ​អនុវត្ត​កសិកម្ម​ល្អ (GAP) និង​សរីរាង្គ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ