ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេងៗថា​ឃើញម៉ូតូនិង​ដើមត្រាវ​សង្កត់​បុរសម្នាក់ លុះនាំគ្នាមកមើល​អ្វីៗហួសពេលទៅហើយ​

3 ឆ្នាំ មុន
  • កំពង់ធំ

​ខេត្តកំពង់ធំ ៖ ​មានករណីបុរស​ម្នាក់​សង្ស័យ​មក​ពី​ដឹក​ដើម​ត្រាវ​ច្រើន​ពេក ដល់​ពេល​​ប្រឹង​បើកម៉ូតូ​​ឡើង​ពី​មាត់​ប្រឡាយ​មិន​រួច ទប់​មិន​​ជាប់​ ក៏​ជ្រុល​ធ្លាក់​ប្រឡាយ ​ហើយ​ត្រូវ​ម៉ូតូ​និង​ដើម​ត្រាវ​សង្កត់ពីលើ បណ្តាល​ឱ្យ​​ឈ្លក់ទឹក​​​​​ប្រឡាយ​បាត់បង់ជីវិត​​តែ​ម្តង ។ ​ហេតុការណ៍​​​ខាងលើ​​បាន​បង្ក​​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​​កើតឡើង​​កាលពី​វេលា​ម៉ោង​៦​និង​៩​នាទី​​យប់​ថ្ងៃ​ទី​១៤…

​ខេត្តកំពង់ធំ ៖ ​មានករណីបុរស​ម្នាក់​សង្ស័យ​មក​ពី​ដឹក​ដើម​ត្រាវ​ច្រើន​ពេក ដល់​ពេល​​ប្រឹង​បើកម៉ូតូ​​ឡើង​ពី​មាត់​ប្រឡាយ​មិន​រួច ទប់​មិន​​ជាប់​ ក៏​ជ្រុល​ធ្លាក់​ប្រឡាយ ​ហើយ​ត្រូវ​ម៉ូតូ​និង​ដើម​ត្រាវ​សង្កត់ពីលើ បណ្តាល​ឱ្យ​​ឈ្លក់ទឹក​​​​​ប្រឡាយ​បាត់បង់ជីវិត​​តែ​ម្តង ។

​ហេតុការណ៍​​​ខាងលើ​​បាន​បង្ក​​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​​កើតឡើង​​កាលពី​វេលា​ម៉ោង​៦​និង​៩​នាទី​​យប់​ថ្ងៃ​ទី​១៤ មក​រា ឆ្នាំ ២០២១ នៅ​ចំណុច​អាង​ទឹក​ជីវភាព ស្ថិត​ក្នុងភូមិ​ជីវភាព ឃុំ​អណ្តូង​ពោធិ៍ ស្រុក​តាំងគោក ខេត្តកំពង់ធំ​ ។​

លោក​វរសេនីយ៍ឯក សន តា​ល់ អធិការ​នគរបាល​ស្រុក​តាំងគោក​ បាន​ប្រាប់​ឱ្យ​ដឹង​​ថា​ ​ជន​រង​គ្រោះ​ឈ្មោះ ទឹម យ៉ា​ន់ ភេទ​ប្រុស អាយុ​៦២​ឆ្នាំ​ រស់នៅ​ភូមិ​បុស្ស​ស្បែង ឃុំ​ជ្រលង ស្រុក​តាំងគោក ខេត្ត​​កំពង់ធំ​ ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​ឈ្មោះ ហម ថុ​ល ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ​ ជា​ប្រជា​ការពារ​នៅ​ភូមិ​ជីវ​ភាព ​ឃុំ​អណ្តូង​ពោ​ធិ បាន​ប្រាប់ឱ្យ​ដឹង​​ថា នៅ​វេលា​ម៉ោង​​​កើតហេតុ​ខាងលើ​ មាន​ក្មេង​ៗ​​ដែល​ដើរ​បេះ​ផ្លែ​ពុ​ទ្រា្ធ​បាន​រត់​មក​ប្រាប់​គាត់​ថា ​បាន​​ឃើញ​​បុរស​ម្នាក់​​ជិះ​ម៉ូតូ​មាន​ដឹក​ដើម​ត្រាវ​ធ្លាក់​ចូល​ប្រឡាយ​ទឹក​នៅ​ខាងត្បូង​ជាប់មាត់​អាង​ភូមិ​ជីវភាព ។ ភ្លាម​នោះ​រូប​គាត់​ក៏​នាំ​កំលាំង​ប្រជា​ការពារ​​ចំនួន​៣​នាក់​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ​ ក៏​ឃើញ​ម៉ូតូ​និង​ដើម​ត្រាវ​សង្កត់ពីលើ​​​បុរស​ម្នាក់​លិចទៅ​ក្នុង​ទឹក​ប្រឡាយ​ ​ចំណែក​ជើងនៅគងជាប់​ម៉ូតូ ។ ​បន្ទាប់ពី​ឃើញ​​​ហេតុ​ការណ៍បែបនេះ​ពួកគាត់​​ក៏​នាំ​គ្នា​ចុះ​ជួយ​ទាញ​ដើម​ត្រា ​និ​ង​លើក​ម៉ូតូ​ចេញ រួច​ស្រង់​បុរសរងគ្រោះ​មក​ដាក់​លើគោក ​ប៉ុន្តែ​ជា​អកុសល​ជន​រង​គ្រោះ​បាន​ដាច់​ខ្យល់​​បាត់​ទៅ​ហើយ រួច​ក៏​ទូរស័ព្ទ​​រាយការណ៍ប្រាប់​​សមត្ថកិច្ច​​ឱ្យ​ចុះមកពិនិត្យ​កន្លែងកើតហេតុ ។

ក្រោយពេល​ទទួល​​បាន​ព័ត៌មាន​ខាងលើនេះ​ភ្លាម​ សមត្ថកិច្ច​ជំនាញ​បាន​សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​អណ្តូង​ពោធិ៍ នឹង​អាជ្ញាធរភូមិ-ឃុំ ព្រមទាំង​គ្រួសារ​សព​បាន​ចុះទៅ​​ដល់​កន្លែង​កើតហេតុ ដើម្បី​ពិនិត្យ​សព​ រកពុំ​ឃើញ​មាន​ស្លាកស្នាម​អ្វី​គួរ​អោយ​កត់សម្គាល់​ឡើយ គឺ​ជន​រង​គ្រោះ​​បានបាត់​បង់ជីវិត​​ដោយសារ​លង់ទឹក​ រីឯ​មូលហេតុ​ គឺមកពី​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​​មាន​ដឹក​ដើម​ត្រាវ​ច្រើន​ពេក លុះ​ដល់​ពេល​​បើក​ម៉ូតូ​ប្រឹង​ឡើង​ពី​មាត់​ប្រឡាយ​​មិន​រួច ហើយ​ទប់​មិន​ជាប់​ ក៏​ជ្រុល​ធ្លាក់​​ចូល​​ប្រឡាយ ​ហើយ​ត្រូវ​ម៉ូតូ​និង​ដើម​ត្រាវ​សង្កត់ពីលើ បណ្តាល​ឱ្យ​​ឈ្លក់ទឹក​​បាត់បង់ជីវិត​តែ​ម្តង ។

បន្ទាប់ពី​ពិនិត្យរួច​ សមត្ថកិច្ច​ក៏​ប្រគល់​សព​​ជនរងគ្រោះ​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ