ខេត្តស្ទឹងត្រែង ៖ ជនជាតិឡាវ២នាក់ត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួន ដោយមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃការិយាល័យ(ក៩) រួមសហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿង.ញៀននៃស្បងការដ្ឋាននគរបាលខេត្ត។ ដោយរឹបអូសថ្នាំ.ញៀនបានមួយចំនួនធំ និងឃាត់ខ្លួនជនសង្ស័យ២នាក់ នៅវេលាម៉ោង០៧និង៥០នាទីព្រឹកថ្ងៃទី១៥ មករា នេះ ស្ថិតនៅចំណុចក្នុងព្រៃក្បែរស្ពានទី២ ផ្លូវប៉ុស្តិ៍អូរស្វាយ (ហៅប៉ុស្តិ៍ទឹក) ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ។

យោងតាមប្រភពព័ត៌មានអោយដឹងថា កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិត្រពាំងគ្រៀល សហការជាមួយសមត្ថកិច្ចរបស់មន្ទីប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តបានបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់ពីប្រទេសឡាវ មកក្នុងដីកម្ពុជា ដោយបានឃាត់ខ្លួនជនសង្ស័យជាជនជាតិឡាវចំនួន២ នាក់ ទី១-ឈ្មោះ អៀ ថ ភេទប្រុស អាយុ២៩ ឆ្នាំ ជនជាតិឡាវ ទី២-ឈ្មោះ ទន់ កែវ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិឡាវ អ្នកទាំង២រស់នៅទីក្រុងវៀងច័ន្ទ ប្រទេស
ឡាវ។
លោក ចែម ផានិត នាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាល
ខេត្តបានប្រាប់កោះសន្តិភាពថាពាក់ព័ន្ធការបង្ក្រាបគ្រឿងញៀនឆ្លងខុសច្បាប់ខាងលើ
ដឹកនៃដោយលោក ឧត្តមសេនីយ៍ យិន បញ្ញារិទ្ធ នាយករងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ។ លោកបន្តថាការបង្ក្រាបជាក់ស្តែងនេះកម្លាំងជំនាញបានចាប់យកវត្ថុតាងសារធាតុញៀន ចំនួន៤១ កញ្ចប់មិនទាន់ថ្លឹង។
ជាទូទៅថ្នាំញៀនខាងមួយកញ្ចប់ធំនោះ អាចមានទម្ងន់មួយគីឡូក្រាម ឬស្ទើរបន្តិចនិងលើសបន្តិច ច្នេះថ្នាំញៀនខាងលើប្រហែលជា៤១kg ។ ក្រោយការឃាត់ខ្លួនជនសង្ស័យជនជាតិឡាវទាំង២នាក់ រួមវត្ថុតាងជាក់ស្តែងក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកម្លាំងសមត្ថកិច្ចបានបញ្ជូនជនសង្ស័យនិងវត្ថុតាងមកកាន់ស្នងការរដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីអនុវត្តន៍តាមនិតិវិធីច្បាប់ ។
ចែករំលែកព័តមាននេះ