ផ្លូវ​កំពុង​​ស្ទះ​ ស្រាប់តែ​ស៊េរីទំនើប​​​មួយ​គ្រឿង​បុក​រះ​បន្តកន្ទុយ​គ្នា​ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ផ្លូវ​កំពុង​​ស្ទះ​ ស្រាប់តែ​ស៊េរីទំនើប​​​មួយ​គ្រឿង​បុក​រះ​បន្តកន្ទុយ​គ្នា​

1 ខែ មុន
  • Phnom Penh

​រាជធានីភ្នំពេញ ៖ រថយន្ត​ម៉ាក​ឡិច​​ស៊ី​ស ​RX៣០០​ មួយ​គ្រឿង បាន​​ជ្រុល​ទៅ​បុក​​រថយន្ត​​ម៉ាក​ព្រូ​ស ដែល​ឈប់​ពេល​ផ្លូវ​កំពុង​ស្ទះ​ពីក្រោយ ​ហើយ​រថយន្ត​​ម៉ាកព្រូស​នោះ​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ឡិច​​ស៊ី​ស​៤៥០​មួយ​គ្រឿង​ទៀត​ដែល​ឈប់​នៅ​ពីមុខ​ បណ្តាល​ឱ្យ​​រង​ការ​ខូចខាត យ៉ាងដំណំ…

​រាជធានីភ្នំពេញ ៖ រថយន្ត​ម៉ាក​ឡិច​​ស៊ី​ស ​RX៣០០​ មួយ​គ្រឿង បាន​​ជ្រុល​ទៅ​បុក​​រថយន្ត​​ម៉ាក​ព្រូ​ស ដែល​ឈប់​ពេល​ផ្លូវ​កំពុង​ស្ទះ​ពីក្រោយ ​ហើយ​រថយន្ត​​ម៉ាកព្រូស​នោះ​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ឡិច​​ស៊ី​ស​៤៥០​មួយ​គ្រឿង​ទៀត​ដែល​ឈប់​នៅ​ពីមុខ​ បណ្តាល​ឱ្យ​​រង​ការ​ខូចខាត យ៉ាងដំណំ ។

ហេតុការណ៍​​​ខាងលើ​នេះ​​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២១ នៅចំណុច​ជិត​ធនា​គារ​មួយកន្លែង​ ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង កែង​ផ្លូវ​១១៣ ​ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​៣ ខណ្ឌ​បឹង​កេងកង ​រាជធានីភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេឃើញ​រថយន្ត​២​គ្រឿង​បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេ​ទុង ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ដោយ​រថយន្ត​​​មួយគ្រឿង​ម៉ាក​ឡិច​ស៊ី​ស​៤៥០​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2R-5551 បើក​នៅ​ខាង​មុខ ចំ​ណែក​​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ព្រូស​ ពណ៌​ស្ករ ពាក់​ស្លាក​លេខ បាត់ដំបង 2B 8043 បើក​នៅ​ខាងក្រោយ ​។​

​តាម​ប្រភព​​​ខាងលើ​បាន​បន្ត​ថា លុះ​មក​ដល់​ចំ​ណុច​​កើតហេតុ រថយន្ត​ទាំង​២​គ្រឿង​បាន​ឈប់​ ខណៈ​ផ្លូវ​កំពុង​តែ​ស្ទះ​បន្តិច​ត្រង់​​ចំណុច​កែង​អក្សរ​.តេ ហើយ​គាប់​ជួន​ស្រាប់តែ​​មាន​បុរស​ម្នាក់​បាន​រថយន្ត​ម៉ាក​ឡិច​​ស៊ី​ស ​RX300​ ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2AM-0133 ធ្វើ​ដំណើរ​មក​ពីក្រោយ​ ក្នុង​​ល្បឿន​លឿន​ជាន់​ហ្វ្រាំង​មិន​ទាន់ ក៍​ជ្រុល​ទៅ​បុក​​គូថ​រថយន្ត​
ព្រូ​ស បណ្ដាល​ឲ្យ​រថយន្ត​​ព្រូស​ជ្រុល​ទៅ​បុក​​គូថ​​រថយន្ត​ឡិច​​ស៊ី​ស​៤៥០ ​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ផ្នែក​​ខាងក្រោយ ចំណែក​រថយន្ត​​ម៉ាកព្រូស​​បាន​រង​ការ​ខូចខាត​ខ្ទេច​ផែ្ន​ក​ខាង​មុខ និង​ផ្នែក​ខាងក្រោយ​ធ្ងន់​​ធ្ងរ​គួរសម ។

​តាម​ប្រភព​ខាងលើ​បាន​បន្ត​ទៀត​ថា ដោយឡែក​រថយន្ត​បង្ក​​ម៉ាកឡិច​​ស៊ី​ស RX 300 ​បាន​រង​ការ​ខូចខាត​ផែ្ន​ក​ខាង​មុខ ​ដោយកៀប​ជាប់​រថយន្ត​ម៉ាកព្រូស​ ​ហើយ​​ក្នុង​ហេតុការណ៍​នេះដែរ​ មិន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ដែល​ជិះ​នៅ​ក្នុង​រថយន្ត​នោះ​ទេ ។

ភ្លាម​ៗ​នោះ​ដែរ ភាគី​ទាំង​សងខាង​បាន​សម្របសម្រួល​គ្នា​មួយ​ជំ​ហាន​ ដោយ​ខាង​រថយន្ត
​ម៉ាកឡិច​​ស៊ី​ស RX300 បាន​សង​ទៅ​ខាង​រថយន្ត​ឡិច​​​ស៊ី​ស​450 ដែល​រង​ការ​ខូចខាត​បន្តិចបន្តួច ចំនួន​១០០​ដុល្លារ​ដើម្បី​បញ្ចប់រឿង ​ហើយ​ក៏​​បើករថយន្ត​ចេញ​ទៅ​បាត់ ។

ក្រោយ​ពេល​កើតហេតុ នៅ​សល់​តែ​រថយន្ត​​ម៉ាកព្រូស​ដែល​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​ជាង ដោះស្រាយ​គ្នា​មិន​ត្រូវ ទើប​សមត្ថកិច្ច​សំរេច​ធ្វើការ​វាស់វែង​រួច​យក​ទៅ​រក្សា​ទុក​នៅ​កា​រិ​យា
ល័យ​នគរបាល​ចរាចរណ៍​ជើង​គោក​នៃ​ស្នងការ​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោយ​ស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ជា​បន្ត​ទៀត ៕ (កែសម្រួលដោយ ៖ ធីតា​)