ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​៣៣​គ្រួសារ​ចង់បាន​ដី​បឹង តែ​អាជ្ញាធរ​ខេត្ត​ឲ្យ​ស្ថាប័ន​ជំនាញ​ការពារ​ដី

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ប្រជា​កសិករ​ចំនួន​៣៣​គ្រួសារ រស់នៅ​ក្នុង​ឃុំ​កោះ​រកា ស្រុក​កំពង់សៀម បាន​នាំ​គ្នា​ស្នើ​សុំ​មក​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​សុំ​ដី​បង្កបង្កើន​ផល​ដែល​មាន​ទំហំ​ប្រមាណ​៤​ទៅ​៥​ហិ​កតា នៅ​ទំនប់​តា​សេក ក្នុង​ឃុំ​កោះ​រកា ដើម្បី​គ្រប់គ្រង​ជា​កម្មសិទ្ធិ​ស្របច្បាប់​ដូច​គេឯង​។…

ខេត្តកំពង់ចាម ៖ ប្រជា​កសិករ​ចំនួន​៣៣​គ្រួសារ រស់នៅ​ក្នុង​ឃុំ​កោះ​រកា ស្រុក​កំពង់សៀម បាន​នាំ​គ្នា​ស្នើ​សុំ​មក​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​សុំ​ដី​បង្កបង្កើន​ផល​ដែល​មាន​ទំហំ​ប្រមាណ​៤​ទៅ​៥​ហិ​កតា នៅ​ទំនប់​តា​សេក ក្នុង​ឃុំ​កោះ​រកា ដើម្បី​គ្រប់គ្រង​ជា​កម្មសិទ្ធិ​ស្របច្បាប់​ដូច​គេឯង​។ តាម​រយៈ​ការ​ស្នើ​សុំ​នេះ​មិន​ទាន់​មាន​ចម្លើយ​ឆ្លើយ​តប​ភ្លាម​ៗ​ណាមួយ​នោះ​ទេ​តែ​អាជ្ញាធរ​ខេត្ត​បាន​ឲ្យ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​តែ​នាំ​គ្នា​ថែរក្សា​ដី​សាធារណៈ​របស់​រដ្ឋ​។

លោក ផ​ន ផូ មេឃុំ​កោះ​រកា មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម បាន​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ស្រុក​កំពង់សៀម អញ្ជើញ​ចុះ​ពិនិត្យ​មើល​ទីតាំង​ដី​សាធារណៈ​របស់​រដ្ឋ​មួយ​កន្លែង ក្នុង​តំបន់ «​ទំ​ទប់​តា​សេក​» ស្ថិត​នៅ​ភូមិ​តា​មាង ឃុំ​កោះ​រកា ស្រុក​កំពង់សៀម នា​ព្រឹក​ថ្ងៃ​ទី​១៣ មក​រា ២០២១ ដោយ​បានឃើញ​ពី​ស្ថានភាព​ជាក់ស្ដែង​ព្រមទាំង​បាន​ជួប​ជាមួយនឹង​ប្រជា​កសិករ​មួយ​ចំនួន​ផង​ដែរ​។

លោក​មេឃុំ​កោះរ​ការ មាន​ប្រសាសន៍​រំលឹក​ថា ដី​ដែល​ប្រជាពលរដ្ឋ​បង្ករ​បង្កើន​ផល អាស្រ័យ​ផល​គឺ​ក្នុង​ចន្លោះ​ពី​១០​ទៅ​២០ ឆ្នាំ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​។ ដី​ប្រជាពលរដ្ឋ​ខ្លះ​ជា​ប្រភេទ​ប្រឡាយ ក្រលុក លុះ​ពេល​ដែល​ទឹកទន្លេ​មេគង្គ ឡើង​មក​ជន់​លិច​ហូរ​កាត់​បាន​នាំ​ដីល្បាប់​មក​ចាក់​បំពេញ​ហើយ​ដី​ចេះ​តែ​ដុះ​បន្តបន្ទាប់​។ ប្រជាពលរដ្ឋ​ទាំង​៣៣​គ្រួសារ បាន​មើលឃើញ​ប្រជាពលរដ្ឋ​នៅ​ក្នុង​សង្កាត់​សំបួរមាស ដែល​មាន​ដី​នៅ​ជាប់​និង​ឃុំ​កោះ​រកា ត្រូវ​បាន​គេ​ចេញ​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់​ឱ្យ​ដោយសារ​តែ​មើលឃើញ​បែប​នេះ​ហើយ​ទើប​ពលរដ្ឋ​ទាំងនោះ​។

បាន​នាំ​គ្នា​សរសេរ​លិខិតស្នើ​សុំ​មក​អាជ្ញាធរ​ស្រុក​រហូត​ដល់​២​ទៅ​៣​លើក និង​ចុង​ក្រោយ​ដល់​ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម​ក្នុង​គោលបំណង​ដើម្បី ស្នើ​សុំ​ឲ្យ​មន្ត្រី​ជំនាញ​ភូមិបាល​ចុះ​វាស់វែង​ធ្វើ​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់​ដូច​អ្នក​ដែល​នៅ​ក្នុង​សង្កាត់​សំបូ​រមាស​។ បើ​តាម​គំនិត​របស់​អាជ្ញាធរ​ឃុំ​គឺ​ចង់​ឲ្យ​ដី​ដែល​ប្រជាពលរដ្ឋ​បង្កបង្កើន​ផល​ទាំងនោះ​ទទួល​បាន​នូវ​កម្មសិទ្ធិ​ស្របច្បាប់ តែ​អាច​ប៉ះពាល់​ដល់​ដី​សាធារណៈ​របស់​រដ្ឋ ពេល​ទទួល​បាន​ដី​ហើយ​ពួក​គាត់​នាំ​គ្នា​ចាក់​ដី​ដែល​អាច​ធ្វើ​ឲ្យ​ស្ទះ​ចរន្តទឹក​នោះ​បង្ក​ឲ្យ​មាន​ផលវិបាក​លិចលង់​ដល់​ក្រុង​កំពង់ចាម នៅ​ផ្នែក​ណាមួយ​។

មួយវិញទៀត​បើ​ពលរដ្ឋ​បរិច្ចាគ​ដី​ម្នាក់​១០​ទៅ​២០ %​ហើយ​រៀបចំ​ដាក់​ប្រព័ន្ធ​លូ​ត្រឹមត្រូវ​នឹង​បង្វែរ​ចរន្តទឹក​នោះ​នឹង​អាច​ចៀស​ផុត​ពី​ការ​លិចលង់​នេះ​គ្រាន់តែ​ជា​គំនិត​របស់​គាត់​(​មេឃុំ​) តែ​ប៉ុណ្ណោះ​។ ក្នុង​ឱកាស​នោះ​ឯកឧត្ដម​អភិបាលខេត្ត លោក​បាន​ផ្តាំផ្ញើ​ដល់​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ សូម​បន្ត​រួម​គ្នា​ការពារ​ដីធ្លី​-​ត្រពាំង​-​បឹងបួរ ជា​កម្មសិទ្ធិ​របស់​រដ្ឋ ដែល​ថ្នាក់ដឹកនាំ​យើង​ជំនាន់​មុន​ៗ​បាន​រក្សា​ទុក​ដើម្បី​ជា​ប្រយោជន៍​សម្រាប់​កូនចៅ​យើង​ជំនាន់​ក្រោយ​ៗ​ដោយ​មិន​ឲ្យ​បាត់បង់​នោះ​ទេ​៕ ដោយ ៖ យ៉ា​ន់ ចាន់​ថេ​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ