ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ លួចឆ្លងដែនម្នាក់ អស់ជិត ១ពាន់បាត តែត្រូវតម្រួតថៃចាប់!

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ពលករខ្មែរប្រុស​ស្រី ចំនួន ៨នាក់ ដែលលួចឆ្លងដែនខុសច្បាប់ តាមរយៈមេខ្យល់ ត្រូវបានតម្រួតថៃ ចាប់នៅចម្ងាយពីព្រំដែនជិត ១គីឡូម៉ែត្រ ក្នុងទឹកដីថៃ…

បន្ទាយមានជ័យ៖ ពលករខ្មែរប្រុស​ស្រី ចំនួន ៨នាក់ ដែលលួចឆ្លងដែនខុសច្បាប់ តាមរយៈមេខ្យល់ ត្រូវបានតម្រួតថៃ ចាប់នៅចម្ងាយពីព្រំដែនជិត ១គីឡូម៉ែត្រ ក្នុងទឹកដីថៃ កាលពីវេលាម៉ោង ៥ជិតភ្លឺ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ស្ថិតក្នុងស្រុកអារ័ញ្ញ ខេត្តស្រះកែវ។

មន្ត្រីការងារព្រំដែន បានអោយដឹងថា ​ប្រជាពលរដ្ឋខ្មែរ ទាំង ៨នាក់នោះ មានស្រី ៥នាក់ និងកុមារ ៣នាក់ បានជិះក្នុងរថយន្តថៃ ​ដឹកចេញពីព្រំដែន ត្រូវបានតម្រួតថៃ ស្ទាក់ចាប់បាន នៅចម្ងាចជិត ១គីឡូម៉ែត្រ ពីព្រំដែនថៃ-កម្ពុជា ហើយត្រូវបាននាំយក ទៅដាក់ប៉ុស្តិ៍តម្រួតយោធា នៅស្រុកអារ័ញ្ញ ខេត្តស្រះកែវ ប្រទេសថៃ។

មន្ត្រីដដែល បានបញ្ជាក់ថា នៅពេលដែលតម្រួតថៃឃាត់រថយន្ត ១គ្រឿង ដែលដឹកពលករខ្មែរឆ្លងដែនដោយខុសច្បាប់ ហើយបានសាកសួរ ពលករខ្មែរទាំងនោះ ប្រាប់ថា ពួកគាត់ត្រូវថៅកែថៃ ណាត់អោយចូលទៅធ្វើការងារ តាមបន្ទាត់ព្រំដែន កាប់អំពៅ និងដកដំឡូងមីរឺច្រូតស្រូវ ហើយឆ្លងដែន ត្រូវបានមេខ្យល់ នាំឆ្លងដែន​ម្នាក់ អស់ជិត ១​ពាន់បាត។ ឆ្លងដែនហើយ​ រថយន្ត​ថៃ ចាំទទួលដឹកដល់កន្លែង។ តែពេលដឹកចេញពីព្រំដែន ត្រូវតម្រួតថៃ ចាប់បាន ហើយធ្វើចត្តាឡីស័ក ក្នុងប្រទេសថៃតែម្តង។

គួរបញ្ជាក់ថា ភាគីថៃ​ បានរឹតបណ្តឹងតាមបន្ទាត់ព្រំដែន ដើម្បីទប់ស្កាត់ពលករចំណាក​ស្រុកខុសច្បាប់ ដើម្បីទប់ស្កាត់កូវីដ១៩ ហើយកម្ពុជា ក៏កំពុងមានវិធានការទប់ស្កាត់​កូវីដ១៩ ដូចគ្នា ដោយដាក់ពង្រាយកម្លាំងឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ផងដែរ​។

​ពលករខ្មែរ ត្រឡប់ពីប្រទេសថៃ រាល់ថ្ងៃ នៅច្រកអូរបីជាន់ ស្រុកអូរជ្រៅ ក្នុង ១ថ្ងៃ មិនជាង២០០នាក់ទេ។ ពលករទាំងនោះ ​ត្រូវបានពិនិត្យនៅច្រកព្រំដែន ហើយដឹក​ទៅធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័ក ក្នុងខេត្ត​បន្ទាយមានជ័យ៕ ដោយ៖ ប៊ុន ធឿន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ