ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះជម្លោះកាន់តែ​ខ្លាំង​! ខ្សែការពារ Marseille ហៅ Neymar ថា «​សំរាម​»

3 ឆ្នាំ មុន

បារាំង ៖ ជម្លោះ​រវាង​ខ្សែការពារ​ក្រុម Marseille គឺ​កីឡាករ Alvaro Gonzalez និង Neymar របស់​ក្រុម…

បារាំង ៖ ជម្លោះ​រវាង​ខ្សែការពារ​ក្រុម Marseille គឺ​កីឡាករ Alvaro Gonzalez និង Neymar របស់​ក្រុម PSG បាន​បន្ត​ជា​ថ្មី​ម្តងទៀត និង​ឡើង​កំ​ដៅ​កាន់តែ​ខ្លាំង ក្រោយ​ការ​ប្រកួត​ពានរង្វាន់ French Super Cup កាលពី​យប់​ម្សិលមិញ​។ គួររំលឹកថា ទីបំផុត​! Pochettino ស្គាល់​ជាតិ​ឈ្នះ​ពាន​លើក​ដំបូង​ក្នុង​អាជីព

សូម​រំលឹក​ថា កីឡាករ​ទាំង​២​ធ្លាប់​ប៉ះទង្គិច​គ្នា​ម្តង​ហើយ កាលពី​ជំនួប​រវាង​ក្រុម​ទាំង​២ កាលពី​ខែកញ្ញា ឆ្នាំ​២០២០ កន្លង​ទៅ ដោយពេល​នោះ Marseille ជា​អ្នក​ឈ្នះ​។ ក្រោយ​ជំនួប​នោះ Neymar បាន​ចោទ Gonzalez ថា​និយាយ​រើស​អើ​ស​ជាតិ​សាសន៍ ព្រមទាំង​បាន​បង្ហោះ​សារ​ថា «​ការ​សោកស្តាយ​តែ​មួយ​គត់​របស់ខ្ញុំ គឺ​មិន​បាន​ដាល​មុខ​របស់​គេ​»​។ ភ្លាម​ៗ​នោះ Gonzalez ក៏​តប​វិញ​ថា «​អ្នក​គួរតែ​រៀន​ពី​របៀប​ចាញ់ និង​ទទួលយក​ការ​ពិត​»​។

ដោយឡែក​សម្រាប់​ការ​ប្រកួត​កាលពី​យប់មិញ ដែល PSG បាន​យកឈ្នះ Marseille ក្នុង​លទ្ធផល ២-១ និង​បាន​ក្លាយជា​ម្ចាស់​ជើងឯក French Super Cup ។ ដើម្បី​ជា​ការ​អបអរ Neymar បាន​បង្ហោះ​សារ​ក្នុង​ន័យ​ឌឺដង​ជា​ថ្មី​ទៅ​កាន់ Gonzalez​។ ប៉ុន្តែ​ដោយ​មិន​ចាំ​យូរ Gonzalez ក៏​បាន​តប​ទៅ​វិញ​ភ្លាម​ៗ​ថា «​ឪពុក​ម្តាយ​របស់ខ្ញុំ តែងតែ​បង្រៀន​ខ្ញុំ​កុំឱ្យ​ខ្វល់ខ្វាយ​ពី​សំរាម និង​យក​វា​ចេញ​ឱ្យ​ឆ្ងាយ​»៕ (​ដកស្រង់​ចេញពី Goal.com)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ