ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​បា.ញ់​ប៉ង​ស​.​ម្លា​ប់​នៅ​បឹង​ទំពន់​ទី​២​ពុំ​ទាន់​បាន​យុត្តិធម៌​ខណៈ​ខ្មាន់កាំភ្លើងស្គាល់​អត្តសញ្ញាណ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ករណី​ជនសង្ស័យ​ជា​មន្ត្រី​នគរបាល​មួយ​រូប​បាញ់​ប៉ុនប៉ង​សម្លាប់​បុរស​ម្នាក់​នៅ​ចំណុច​ហាង​ចាក់​សាក់​មួយ​កន្លែង ស្ថិត​តាម​បណ្តោយ​ផ្លូវ​៣៧១ ក្នុង​សង្កាត់​បឹង​ទំពុន​២ ខណ្ឌមានជ័យ តាំងពី​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០២០ ដោយ​ជន​រង​គ្រោះ​រង​របួស​ជើង​នោះ…

រាជធានី​ភ្នំពេញ ៖ ករណី​ជនសង្ស័យ​ជា​មន្ត្រី​នគរបាល​មួយ​រូប​បាញ់​ប៉ុនប៉ង​សម្លាប់​បុរស​ម្នាក់​នៅ​ចំណុច​ហាង​ចាក់​សាក់​មួយ​កន្លែង ស្ថិត​តាម​បណ្តោយ​ផ្លូវ​៣៧១ ក្នុង​សង្កាត់​បឹង​ទំពុន​២ ខណ្ឌមានជ័យ តាំងពី​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០២០ ដោយ​ជន​រង​គ្រោះ​រង​របួស​ជើង​នោះ គិត​ត្រឹម​បច្ចុប្បន្ន​នេះ ជន​រង​គ្រោះ​ពុំ​ទាន់​ទទួល​បាន​ពន្លឺយុត្តិធម៌​នៅឡើយ​នោះ​ទេ ខណៈ​ខ្មាន់កាំភ្លើង​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ តែ​នៅ​ពុំ​ទាន់​មានការ​ចាប់​ឃាត់ខ្លួន ។

ជន​រង​គ្រោះ​ក្នុង​អំពើ​បាញ់ប្រហារ​នេះ​មានឈ្មោះ ឈ្មោះ ប៊ុ​ន ស៊ី​ម អាយុ​៣៩​ឆ្នាំ ។ ចំណែក​ខ្មានកាំភ្លើង​មានឈ្មោះ កេ​ត ផា​រ៉ែ​ន មាន​វ័យ​ប្រហាក់ប្រហែល​នឹង​ជន​រង​គ្រោះជា​មន្ត្រី​នគរបាល ថ្នាក់​វរសេនីយ៍ទោ ( សក្តិ​៤​កន្លះ ) ។

ជុំវិញ​ករណី​បាញ់​ខាងលើ​នេះ​លោក​វរសេនីយ៍ទោ គឹ​ម កល្យាណ អធិការរង​នគរបាល​ខណ្ឌមានជ័យ​ទទួល​ផែន​យុត្តិធម៌​អោយ​ដឹង​ថា ៖ សុំ​ណុំ​រឿង​នេះ ជន​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​ប្តឹង​មន្ត្រី​នគរបាល​ជា​ខ្មាន់កាំភ្លើង​រួច​មក​ហើយ​តាំងពី​ថ្ងៃ​កើតហេតុ ហើយ​បច្ចុប្បន្ន​សុំ​ណុំ​រឿង​នេះ​កំពុង​ស្ថិត​នៅ​ដៃ​នគរបាល​ខណ្ឌ​ដែល​កំពុង​អនុវត្ត​តាម​នីតិវិធី​ច្បាប់ ។

លោក​អធិការ​បន្ត​ថា នគរបាល​បាន​ចេញ​លិខិត​កោះហៅ ជនសង្ស័យ​អោយ​ចូលខ្លួន ដើម្បី​សាកសួរ​រួច​មក​ហើយ តាម​រយ​យៈ​កាលបរិច្ឆេទ​កំណត់​របស់​មន្ត្រី​ជំនាញ ។ ក្នុង​ករណី​ដែល​ជនសង្ស័យ​មិន​ចូល​តាម​ការ​កោះហៅ កម្លាំង​នគរបាល​នឹង​ស្រាវជ្រាវ​ឈាន​ទៅ​ចាប់​ឃាត់ខ្លួន ។

លោក​បន្ថែម​ថា មូលហេតុ​ដែល​នគរបាល​ចេញ​លិខិត​អ​ញ្ចើ​ញ​អោយ​ចូលខ្លួន មុន​ធ្វើការ​ចាប់ខ្លួន ដោយសារ​ករណី​នេះ​បាន​ផុត​ពី​បទល្មើស​ជាក់ស្តែង ព្រោះ​ក្រោយ​ការ​បាញ់ប្រហារ ជន​បង្ក​បាន​រត់គេច​បាត់​ស្រមោល ដូច្នេះ​ហើយ​សមត្ថកិច្ច​ត្រូវ​អនុវត្ត​តាម​នីតិវិធី​ច្បាប់​ដោយ​ត្រូវ​អ​ញ្ចើ​ញ​អោយ​ចូលខ្លួន​មុន​ឈាន​ដល់​ការ​ចាប់ ។ អ្វី​ជា​ការ​កត់សម្គាល់​នោះ គិត​តាំងពី​ថ្ងៃ​កើតហេតុ​មក​ទល់​នឹង​ពាក់កណ្តាល​ខែមករា ឆ្នាំ​២០២១​នេះ គឺ​មាន​រយៈ​ជាង​១​ខែ​ហើយ ដែល​នគរបាល ពុំ​ទាន់​មានការ​ចាប់ខ្លួន មន្ត្រី​នគរបាល​ជា​ខ្មាន់កាំភ្លើង​យក​មក​ផ្តន្ទាទោស ដើម្បី​ជា​ពន្លឺយុត្តិធម៌​សម្រាប់​ជន​រង​គ្រោះ ដែល​ត្រូវ​គេ​ប៉ង​សម្លាប់ ។

មហាជន​រង​ចាំ​មើល​ថា តើ​ខ្មាន់កាំភ្លើង​ជា​មន្ត្រី​នគរបាល​រូប​នោះ​នៅ​បន្ត​អាច​រត់គេច​រួចខ្លួន​បាន​រហូត ឬ​យ៉ាងណា ក្រោយ​ការ​បាញ់ប្រហារ​ប៉ុនប៉ង​សម្លាប់​មនុស្ស​ហើយ​នោះ ?

គួរ​បញ្ជាក់​ថា តាម​ការ​អះអាង​អោយ​ដឹង​ពី​ជន​រង​គ្រោះ គឺ​នៅ​មុន​ពេល​កើតហេតុ​គាត់​មាន​គ្នា​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង ចេញពី​ញាំ​អី​នៅ​ម្ដុំ​បឹង​ត្របែក រួច​បាន​ជូន​មិត្តភក្តិ​មក​ផ្ទះ នៅ​កន្លែង​កើតហេតុ ( ផ្លូវ​៣៧១ ) ។ លុះ​មក​ដល់​មុខ​ផ្ទះ​មួយ​ភ្លេ​ត ស្រាប់តែ​លេចមុខ​ជន​ដៃដល់ ( ដែល​ធ្លាប់​ស្គាល់គ្នា​តែ​មិនសូវ​ជិត​ស្និត ) បាន​ចុះ​ពីលើ​រថយន្ត​មិន​ចាំ​ម៉ាក ហើយ​ដើរ​ឆ្លងផ្លូវ​មក​សួរនាំ​មិត្តភក្តិ​គាត់ រួច​ក៏​ដើរទៅ​ជិះ​រថយន្ត​របស់​ខ្លួន​វិញ ហើយ​ជន​ដៃដល់​បាន​បើក​កញ្ចក់​រថយន្ត​ដក​កាំភ្លើងខ្លី​បាញ់​សំដៅ​មក​លើ​ជន​រង​គ្រោះ​ដែល​នៅ​ផ្លូវ​ម្ខាង​ទៀត​ចំនួន​២​គ្រាប់ ដោយ​មួយ​គ្រាប់​ចំ​ជើង​ខាងស្ដាំ និង​មួយ​គ្រាប់​ទៀត​ចំ​ទ្វា​កញ្ចក់​មួយ​ផ្ទាំង​បែក​ខ្ទេច រួច​ក៏​បើករថយន្ត​គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង​ទៅ ។

បន្ទាប់​ពី​ត្រូវ​រង​របួស​ហើយ​នោះ ជន​រង​គ្រោះ​ត្រូវ​បាន​មិត្តភក្តិ​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​ពិនិត្យ និង​លាង​របួស ។ ក្រោយ​លាង​របួស​រួច រូបគេ និង​មិត្តភក្តិ​បាន​ត្រឡប់​ទៅ​កន្លែង​កើតហេតុ​វិញ​នឹង​បាន​ប្តឹង​សមត្ថកិច្ច​អោយ​ចុះ​អន្តរាគមន៍ ទើប​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង​ទៅ ៕

ខ្មាំងកាំភ្លើង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ