ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​កំពូល​បញ្ជាក់​ពី​ការ​កាត់ទោស​លោកស្រី​អតីត​ប្រធានាធិបតី​ដាក់​ពន្ធ​នា​គារ២០​ឆ្នាំ

3 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងត្បូង ៖ យោង​តាម YONHAP ថា តុលាការ​កំពូល​កូរ៉េ​ខាងត្បូង​បញ្ជាក់​កាល​ពី​ថៃ្ង​ទី​១៤ មក​រា ពី​ការ​កាត់ទោស​ដាក់​ពន្ធនាគារ​ដល់​២០​ឆ្នាំ ប្រឆាំង​អតីត​ប្រធានាធិបតី​ដែល​ត្រូវ​ទម្លាក់​​ពី​តំណែង​លោកស្រី PARK…

ប្រទេស​កូរ៉េ​ខាងត្បូង ៖ យោង​តាម YONHAP ថា តុលាការ​កំពូល​កូរ៉េ​ខាងត្បូង​បញ្ជាក់​កាល​ពី​ថៃ្ង​ទី​១៤ មក​រា ពី​ការ​កាត់ទោស​ដាក់​ពន្ធនាគារ​ដល់​២០​ឆ្នាំ ប្រឆាំង​អតីត​ប្រធានាធិបតី​ដែល​ត្រូវ​ទម្លាក់​​ពី​តំណែង​លោកស្រី PARK GEUN HYE ក្នុង​រឿង​ពុក​រលួយ​មួយ​ដែល​នាំ​ឲ្យ​កក្រើក​​ប្រទេស ។ រឿង​នោះ​នាំ​ទៅ​ដល់​ការ​ដក​តំណែង​លោកស្រី​កាលពី​ឆ្នាំ​២០១៧ ។

ការ​បញ្ជាក់​ពី​ទោស​នោះ​របស់​តុលាការ​កំពូល​កូរ៉េ​ខាងត្បូង​ជា​ការ​បញ្ចប់​សវនាការ​កាត់ទោស ប្រើ​ពេល​ច្រើន​ឆ្នាំ​មួយ ។ ក្នុង​សវនាការ​ស្ដី​ពី​ការ​កាត់ទោស​នេះ​ក្រោយ​ការ​តវ៉ា​ទៅ​សាលាឧទ្ធរណ៍​របស់​បណ្ដា​រដ្ឋ​អាជ្ញា​ប្រឆាំង​ការ​សម្រេច​មួយ​កាលពី​ខែកក្កដា ដែល​កាត់​បន្ថយទោស​លោកស្រី
PARK តុលាការ​កំពូល​របស់​ប្រទេស​បាន​រក្សា​សាលក្រម​កាត់ទោស​ដដែល ហើយ​ក៏​រួម​មាន
ការ​ពិន័យ​ជា​ទឹកប្រាក់​ដល់​ទៅ​១៨​ពាន់​លាន​វ៉ុ​ន ប្រមាណ​ជា​១៥​លាន​ដុល្លារ និង​សម្រេច​លុប​ចោលការ​ចោទប្រកាន់​មួយ​ផ្នែក​ប្រឆាំង​លោកស្រី PARK ពី​បទ​រំលោភ​បំពាន​អំណាច និង​ការ​ចោទប្រកាន់​មួយ​ពី​បទ​គម្រាមកំហែង​យក​ប្រាក់​។

លោកស្រី PARK នឹង​ត្រូវ​ជាប់​ទោស​ដាក់​ពន្ធនាគារ​សរុប​២២​ឆ្នាំ​រួម​នឹង​ទោស​មួយ​ជាប់គុក​២​ឆ្នាំ​សម្រាប់​ការ​កាត់ទោស​លោកស្រី​កាលពី​ឆ្នាំ​២០១៨ ពី​បទ​ជ្រៀតជ្រែក​ដោយ​ខុសច្បាប់​ចូល​ក្នុង​​ដំណើរការ​តែងតាំង​របស់​គណបក្ស​SAENURI ដែល​កាន់​អំណាច​នា​សម័យ​កាលនោះ ។

សាលដីកា​ចុង​ក្រោយ​នា​ថ្ងៃ​ទី​១៤ មក​រា របស់​តុលាការ​កំពូល​បាន​បញ្ចប់រឿង​អាស្រូវ​ន​យោ​បាយ​ដ៏​ធំ​មួយ​របស់​ប្រទេស ក្រោយ​៣​ឆ្នាំ​និង​៩​ខែ​នៃ​ការ​ចោទប្រកាន់​លើក​ដំបូង​ប្រឆាំង​លោកស្រី​PARK ចំពោះ​រឿង​ពុក​រលួយ​នោះ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yna

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ