ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បព្វជិត សមណៈ សាមណេរ​ប្រែ​ដូច​ម្តេច ?

3 ឆ្នាំ មុន

ពាក្យ​ទាំង​បី​នេះ​មាន​សេចក្តី​ប្រែ​រៀង​ផ្សេង​គ្នា​បន្តិច តែ​រួម​នៅ​ក្នុង​ន័យ​តែ​មួយ​គឺ​សំដៅយក​អ្នក​វៀរចាក​បាប​អកុសល​ទូទៅ បាន​ដល់​អ្នកបួស​ហ្នឹងឯង​ជា​ពិសេស ។ ១- បព្វជិត ប្រែ​ថា អ្នក​វៀរចាក​នូវ​អំពើ​បាប​ទូទៅ ឬ​អ្នក​វៀរចាក​នូវ​មេថុនធម្ម​ជាដំបូង ឬថា​អ្នក​ប្រព្រឹត្ត​ត្រឹមត្រូវ​តាម​ពុទ្ធ​ប្បញ្ញត្តិ…

ពាក្យ​ទាំង​បី​នេះ​មាន​សេចក្តី​ប្រែ​រៀង​ផ្សេង​គ្នា​បន្តិច តែ​រួម​នៅ​ក្នុង​ន័យ​តែ​មួយ​គឺ​សំដៅយក​អ្នក​វៀរចាក​បាប​អកុសល​ទូទៅ បាន​ដល់​អ្នកបួស​ហ្នឹងឯង​ជា​ពិសេស ។

១- បព្វជិត ប្រែ​ថា អ្នក​វៀរចាក​នូវ​អំពើ​បាប​ទូទៅ ឬ​អ្នក​វៀរចាក​នូវ​មេថុនធម្ម​ជាដំបូង ឬថា​អ្នក​ប្រព្រឹត្ត​ត្រឹមត្រូវ​តាម​ពុទ្ធ​ប្បញ្ញត្តិ ពុទ្ធានុញ្ញាត និង​អភិសមាចារ ។

២- សមណៈ ប្រែ​ថា អ្នក​ព្យាយាម​ដុត​នូវ​កម្តៅ​បាប ឬ​អ្នក​ប្រព្រឹត្ត​ធម៌​ដោយ​ធ្វើ​កាយ វាចា និង​ចិត្ត​ឱ្យ​ស្ងប់រម្ងាប់​ចាក​អំពើ​បាប​ទាំងឡាយ​ទាំងពួង ។

៣- សាមណេរ ប្រែ​ថា អ្នក​ស្លូតបូត អ្នក​ស្ងប់ស្ងាត់ អ្នក​ស្រគត់ស្រគំ ។ សម​ណេ​រ មក​ពី​ពាក្យ​ដើម សមណៈ ។

ទាយក ទាយិកា​អ្នក​ធ្វើ​ទាន​បើ​ប៉ះ​ចំ​អ្នកបួស​ដូច​ពោល​ខាងលើ​នេះ ទាន​របស់​អ្នក​នឹង​បាន​ផល​ច្រើន​ព្រោះ​ជា​បុញ្ញ​ខេត្ត​ពិតប្រាកដ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ