ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រហ័ស​មែន​! ដឹង​ថា​សន្តិសុខ​ទាន់​រត់​ពូន​នៅ​ដើម​ស្វាយ លុះ​សមត្ថកិច្ច​រុក​រកតែ​មិន​ឃើញ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សន្តិសុខ​យាមឃ្លាំង​ម្នាក់​បាន​ដេក​លក់​មួយភាំង ក៏​ងើប​ទៅ​បត់ជើងតូច​ស្រាប់​តែ​ប្រទះ​ឃើញ​ជនសង្ស័យ​៣​នាក់​ចូល​ទៅ​លួច​យក​អា​គុយ​ចំនួន​២ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​ជួយ​ដេញចាប់ ប៉ុន្តែ​ជនសង្ស័យ​រត់គេច​ខ្លួន​បាត់​ស្រមោល ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​2​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​14 ខែមករា ឆ្នាំ​2021 តាម​បណ្តោយ​ផ្លូវ​201…

រាជធានី​ភ្នំពេញ ៖ សន្តិសុខ​យាមឃ្លាំង​ម្នាក់​បាន​ដេក​លក់​មួយភាំង ក៏​ងើប​ទៅ​បត់ជើងតូច​ស្រាប់​តែ​ប្រទះ​ឃើញ​ជនសង្ស័យ​៣​នាក់​ចូល​ទៅ​លួច​យក​អា​គុយ​ចំនួន​២ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​ជួយ​ដេញចាប់ ប៉ុន្តែ​ជនសង្ស័យ​រត់គេច​ខ្លួន​បាត់​ស្រមោល ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​2​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​14 ខែមករា ឆ្នាំ​2021 តាម​បណ្តោយ​ផ្លូវ​201 នៅ​ចំណុច​ឃ្លាំង​មួយ​កន្លែង ស្ថិត​ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ ។

បើ​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ បុរស​ជា​សន្តិសុខ​យាម​នៅ​ឃ្លាំង​កើតហេតុ​ខាងលើ​មានឈ្មោះ សង សា​រ៉េ​ត អាយុ​30​ឆ្នាំ ស្នាក់​នៅ​ម្តុំ​គីឡូ​ម៉ែ​ត​លេខ​6 គាត់​គឺជា​សន្តិសុខ​យាម​នៅ​ឃ្លាំង​នេះ​រយៈពេល​៣​ខែ​មក​ហើយ បាន​ដេក​លក់​មួយភាំង ក៏​ភ្ញាក់​ដឹងខ្លួន​រួច​ងើប​ទៅ​បត់ជើងតូច ក៏​ស្រាប់តែ​ប្រទះ​ឃើញ​ជនសង្ស័យ​៣​នាក់​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម មិន​ចាំ​សេរី និង​ស្លាក​លេខ លួច​ចូល​ឃ្លាំង​ស្តុ​ប​សម្ភារៈ និង​ចត​រថយន្តក្រុង​។

សាក្សី​បន្ត​ថា ខណៈ​ពេល​សន្តិសុខ​ប្រទះ​ឃើញ​បែប​នេះ ជនសង្ស័យ​បានរ​ត់ទៅ​ស​ង្ងំ​នៅ​ដើម​ស្វាយ ចំណែក​សន្តិសុខ​ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ប៉ុស្តិ៍​គីឡូ​ម៉ែ​ត​លេខ​6 ដើម្បី​ចុះ​មក​ជួយ​រុករក​អស់​រយៈពេល​ជិត​មួយ​ម៉ោង ប៉ុន្តែ​រក​មិនឃើញ​ជនសង្ស័យ​នោះ​ទេ ។

បើ​តាម​សន្តិសុខ​បាន​បញ្ជាក់​ថា របស់របរ​ដែល​បាត់ គឺ​អស់​អា​គុយ​ចំនួន​2 ហើយ​ជនសង្ស័យ​ខាងលើ​នេះ តែងតែ​មក​លួច​នៅ​ក្នុង​ឃ្លាំង​ខាងលើ​នេះ​ជា​ច្រើន​ដង​មក​ហើយ ប៉ុន្តែ​តាម​មិន​ដែល​ទាន់​សោះ ។

ក្រោយ​ពេល​កើតហេតុ សន្តិសុខ​ខាងលើ​រង់ចាំ​ព្រឹកស្អែក ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​គីឡូ​ម៉ែ​ត​លេខ​៦ ដើម្បី​តាម​ស្រាវជ្រាវ​ចាប់​ជនសង្ស័យ​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ