ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លៀត​បាន​ទៀត​! រថយន្ត​ចត​ក្បែរ​ម្ចាស់ បុរស​ម្នាក់​ឡើង​ជិះ​ទៅ​ធ្វើ​មិនដឹង​ពេល​កំពុង​ស្ទះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​ម៉ាក Mazada BT5 មួយ​គ្រឿង ធ្វើ​ដំណើរ​តាម​ដងផ្លូវ​បានឃើញ​គេ​លក់​តុក្កតា​នៅ​តាម​ចិញ្ចើម​ផ្លូវ​ស្អាត​ៗ ក៏​ឈប់​រថយន្ដ​ចុះ​ទិញ ដោយ​មិន​បាន​ពន្លត់​ម៉ាស៊ីនរថយន្ត​ឡើយ ស្រាប់តែ​ត្រូវ​ជនសង្ស័យ​ចិត្តសឿង​ម្នាក់​ឡើង​បើករថយន្ត​យក​ទៅ​ទាំង​ផ្លូវ​កំពុង​តែ​កកស្ទះ​ចរាចរណ៍…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​ម៉ាក Mazada BT5 មួយ​គ្រឿង ធ្វើ​ដំណើរ​តាម​ដងផ្លូវ​បានឃើញ​គេ​លក់​តុក្កតា​នៅ​តាម​ចិញ្ចើម​ផ្លូវ​ស្អាត​ៗ ក៏​ឈប់​រថយន្ដ​ចុះ​ទិញ ដោយ​មិន​បាន​ពន្លត់​ម៉ាស៊ីនរថយន្ត​ឡើយ ស្រាប់តែ​ត្រូវ​ជនសង្ស័យ​ចិត្តសឿង​ម្នាក់​ឡើង​បើករថយន្ត​យក​ទៅ​ទាំង​ផ្លូវ​កំពុង​តែ​កកស្ទះ​ចរាចរណ៍ បង្ក​ជា​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​ម្ចាស់​រថយន្ត​នាំ​គ្នា​ជិះ​ដេញ​តាម​ពីក្រោយ​រហូត​ដល់​ស្តុ​ប​ត្រឡោក​បែក ផ្លូវ​598 ក៏​ត្រូវ​ជនសង្ស័យ​ឈប់​រថយន្ដ​ទុក​ចោល រួច​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល​។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​8​និង​30​នាទី​យប់ ថ្ងៃ​ទី​13 ខែមករា ឆ្នាំ​2021 នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​598 ចំណុច​ស្តុ​ប​ត្រឡោក​បែក សង្កាត់​បឹង​កក់​2 ខណ្ឌទួលគោក ។

យោង​តាម​ប្រភព​ពី​ម្ចាស់​រថយន្ត​រង​គ្រោះ​សុំ​មិន​បង្ហាញ​ឈ្មោះ ជិះ​រថយន្ត​ម៉ាក Mazada BT50 ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ រដ្ឋ 13 2-2688 បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​កើតហេតុ គឺ​រូប​គាត់​កំពុង​បើករថយន្ត​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ម៉ៅ​សេ​ទុង​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​ស្តុ​ប​ថៃ​ប៊ុ​ន​រ៉ុ​ង ក៏​ឃើញ​គេ​លក់​តុក្កតា​តាម​ចិញ្ចើម​ផ្លូវ​ស្អាត​ៗ​ពេក ក៏​ឈប់​រថយន្ដ​ចុះ​ទៅ​រក​ទិញ​តុក្កតា​នោះ ដោយ​មិន​បាន​ពន្លត់​ម៉ាស៊ីនរថយន្ត​នោះ​ទេ ព្រោះ​គាត់​គិត​ថា រថយន្ដ​នៅ​ជិត​ខ្លួន​ដែរ ។

ម្ចាស់​រថយន្ត​បន្ត​ថា ខណៈ​ពេល​រវល់​តែ​រើស​តុក្កតា ភ្លេចខ្លួន​ក៏​មាន​ជនសង្ស័យ​ម្នាក់​ចិត្តសឿង​បាន​ឡើង​បើករថយន្ត​លួច​យក​ចេញ​ទៅ​ទាំង​ចរាចរណ៍​កំពុង​តែ​កកស្ទះ ភ្លាម​ៗ​នោះ រូប​គាត់​ក្រឡេក​ឃើញ​ទាន់​ក៏​ស្រែ​កថា «​ចោរ​ៗ» ផ្អើល​អស់​ប្រជាពលរដ្ឋ​នៅ​ជិត​នោះ និង​សមត្ថកិច្ច​នាំ​គ្នា​ជួយ​ជិះ​ម៉ូតូ​ប្រដេញ​តាម​ពីក្រោយ រហូត​មក​ដល់​ចំណុច​ស្តុ​ប​ត្រឡោក​បែក ជនសង្ស័យ​ក៏​បាន​ឈប់​រថយន្ដ រួច​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល​បន្សល់​ទុក​តែ​រថយន្ត បង្ក​ឱ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ដងផ្លូវ​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ រថយន្ដ​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​នាំ​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌទួលគោក និង​សួរនាំ​ជន​រង​គ្រោះ ដើម្បី​ធ្វើ​កំណត់ហេតុ រួច​ប្រគល់​រថយន្ដ​ឱ្យ​ម្ចាស់​រថយន្ត​វិញ និង​ទទួល​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ ដើម្បី​ស្វែងរក​ជនសង្ស័យ​មក​ដាក់ទោស​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ