ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​រហស្សនាម ​«ប៉ាវ​ចិន»​​ ​ដោះស្រាយ​​ទើប​ចប់

3 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ កម្មករ​-​កម្មការិនី​រាប់​ពាន់​នាក់ ដែល​បម្រើ​ការងារ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​តៃ​អុ​ី​ហ្ស៊ី ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២១ បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​បិទផ្លូវ​ជាតិ​លេខ​៥…

ខេត្តពោធិ៍សាត់ ៖ កម្មករ​-​កម្មការិនី​រាប់​ពាន់​នាក់ ដែល​បម្រើ​ការងារ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​តៃ​អុ​ី​ហ្ស៊ី ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២១ បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​បិទផ្លូវ​ជាតិ​លេខ​៥ បង្ក​ការ​ស្ទះ​មិន​អាច​ធ្វើ​ចរាចរណ៍​ទៅ​មក​បាន ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​បើកប្រាក់​បំណាច់​ឆ្នាំ និង​ប្រាក់​៥% ដល់​ពួក​គេ​ខិតខំ​ធ្វើការ​កន្លង​មកនេះ ។

កម្មករ កម្មការិនី​និយាយ​ថា ពួក​គេ​បាន​ខិតខំ​ធ្វើការ​ខ្លាំង​ណាស់​ដើម្បី​ទទួល​បាន​ប្រាក់​បំណាច់​ឆ្នាំ​និង​ប្រាក់​៥% ប៉ុន្តែ​មក​ដល់​ពេល​នេះ​ខាង​ថៅកែ​រោងចក្រ​មិន​ទាន់​បើក​ឲ្យ​ទេ ម្ដង​ថា​ថ្ងៃនេះ​ម្ដង​ថា​ថ្ងៃ​នោះ ធ្វើ​ឲ្យ​ពួក​គេ​អស់ជំនឿ​ក៍​នាំ​គ្នា​ធ្វើ​បាតុកម្ម​តែ​ម្ដង ដើម្បី​រក​ដំណោះស្រាយ ។

ករណី​បាតុកម្ម​នេះ​បាន​ធ្វើ​ឲ្យ​ស្ទះចរាចរណ៍​ពេញ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ខាង​មុខ​រោងចក្រ​តែ​ម្ដង ហើយ​កម្លាំង​សមត្ថកិច្ច​បាន​ធ្វើ​អន្តរាគមន៍ ប៉ុន្តែ​កម្មករ កម្មការិនី​នៅ​តែ​មិន​ដកថយ​ដរាបណា​មិន​មាន​ភ្លើង​ខៀវ​ឲ្យ​ពួក​គេ​ស្ងប់ចិត្ត ។ ក្នុង​ស្ថានភាព​ដ៏​តានតឹង​នេះ បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ភ្លាម ឯកឧត្តម ម៉ៅ ធនិន ក្នុង​នាម​អាជ្ញាធរ​ដែនដី​ខេត្ត បាន​ចុះ​ទៅ​ពន្លត់​ជា​បន្ទាន់​ដោយ​មិន​ទុក​ឲ្យ​ភ្លើង​បាតុកម្មអហិង្សា​ឆាបឆេះ អូស​បន្លាយ​នោះ​ទេ។

នៅ​ចំពោះ​មុខ​ថ្នាក់ដឹកនាំ​មន្ទីរ​ជំនាញ និង​សមត្ថកិច្ច ខាង​តំណាង​ក្រុមហ៊ុន​រោងចក្រ​កាត់ដេរ​តៃ​អុ​ី​ហ្ស៊ី បាន​សុំ​ពន្យារពេល​ដល់​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២១​ទើប​បើក​ជូន ប៉ុន្តែ​ខាង​កម្មករ កម្មការិនី​មិន​ជឿ ព្រោះ​លើក​ពេល​ជា​ច្រើន​ដង​មក​ហើយ ។

ដោយ​ធ្លាប់​ធ្វើ​ប៉ាវ​ចិន​ក្នុង​ការ​កាត់ក្ដី ដោះស្រាយ​រាល់​ការ​វិវាទ និង​សម្របសម្រួល​បញ្ហា​ជូន​ប្រជា​ពលរដ្ឋ​ក្នុង​ខេត្តពោធិ៍សាត់​រាប់​មិន​អស់​មក​ហើយ​នោះ ឯកឧត្តម ម៉ៅ ធនិន បាន​សម្រេច​សម្របសម្រួល​ឲ្យ​ខាង​ក្រុមហ៊ុន បើក​ប្រាក់ខែ​ដំណាច់ឆ្នាំ​និង​ប្រាក់​៥% ជូន​កម្មករ កម្មការិនី​នៅ​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២១ នេះ ហើយ​បើ​បើក​មិន​ទាន់​សូម​បន្ត​បើក​នៅ​ថ្ងៃ​បន្ទាប់​ទៀត ។

ខាង​ក្រុមហ៊ុន​បាន​យល់ព្រម​តាម​ការ​សម្របសម្រួល​របស់​ឯកឧត្តម​អភិបាលខេត្ត ពេល​នោះ​កម្មករ កម្មការិនី​បាន​ទះដៃ​ទទួលយក​ទាំងអស់​គ្នា​បញ្ចប់​ការ​តវ៉ា​ត្រឹមនោះ​ទៅ ៕​

អត្ថបទសរសេរ ដោយ