ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហាន​នៃ​កងកម្លាំង​ឆ្មាំ​ជាតិ​​ ​បញ្ជូន​មក​ការពារ​វិមាន​កា​ពី​តូ​ល​នាំ​គ្នា​ដេក​នៅ​លើ​ដី​(វីដេអូ)

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ទាហាន​នៃ​កងកម្លាំង​ឆ្មាំ​ជាតិ​អា​មេ​រិ​ក បញ្ជូន​មក​ដាក់​ពង្រាយ​នៅ​ក្រុង​វ៉ា​ស៊ី​ន​តោន ដើម្បី​ការពារ​ពិធី​ចូល​កាន់​តំណែង​របស់​លោក​ចូ​បៃ​ដិ​ន និង​វិមាន​កា​ពី​តូ​ល ជា​កន្លែង​ដែល​កំពុង​ដំណើរការ​នីតិវិធី​លើក​ទី​២ ​ដក​តំណែង លោក​ដូ​ណា​ល់​ ត្រាំ…

សហរដ្ឋអាមេរិក ៖ ទាហាន​នៃ​កងកម្លាំង​ឆ្មាំ​ជាតិ​អា​មេ​រិ​ក បញ្ជូន​មក​ដាក់​ពង្រាយ​នៅ​ក្រុង​វ៉ា​ស៊ី​ន​តោន ដើម្បី​ការពារ​ពិធី​ចូល​កាន់​តំណែង​របស់​លោក​ចូ​បៃ​ដិ​ន និង​វិមាន​កា​ពី​តូ​ល ជា​កន្លែង​ដែល​កំពុង​ដំណើរការ​នីតិវិធី​លើក​ទី​២ ​ដក​តំណែង លោក​ដូ​ណា​ល់​ ត្រាំ ​ក្រោយ​ពួក​អ្នកគាំទ្រ​លោក លើក​គ្នា​ចូល​អុកឡុក​វិមាន​កា​ពី​តូ​ល និង​បង្ក​អំពើ​ហិង្សា​បង្ហូរឈាម តាម​រូបភាព​នានា​បង្ហាញ​នា​ថ្ងៃ​ទី​១៣​ ខែ​មក​រា ឆ្នាំ២០២១ កន្លង​ទៅ ដោយ​ឃើញ​កង​ទាហាន​ទាំងនោះ​នាំ​គ្នា​ដេក​នៅ​លើ​ដី ​ដែល​ជាហេតុ​នាំ​​ឲ្យ​គេ​មានការ​ចាប់អារម្មណ៍​ និង​ភ្ញាក់ផ្អើល​​យ៉ាង​ខ្លាំង។

កង​ឆ្មាំ​ជាតិ​អា​មេ​រិ​ក បាន​ដាក់​ពង្រាយ​ទាហាន​២០.០០០​នាក់​ នៅ​ក្រុង​វា​៉​ស៊ិ​ន​តោន ដើម្បី​ការពារ​ពិធី​។ ពី​ធី​ចូល​កាន់​តំណែង​របស់​លោក​ចូ​បៃ​ដិ​ន គ្រោង​ធ្វើ​នា​ថ្ងៃ​ទី​២០ ខែ​​មក​រា នា​ពេល​ខាង​មុខ​នេះ​។ ទាហាន​មួយ​ចំនួន​ក៏​ដាក់​ពង្រាយ​ផង​ដែរ នៅ​ជុំវិញ​វិមាន​កា​ពី​តូ​ល ដែល​នៅ​ទីនោះ​បណ្ដា​សមា​ជិក​សភា កំពុង​ពិនិត្យ​រួច​ហើយ​អនុម័ត​នីតិវិធី​លើក​ទី​២ នៃ​ការ​ដកហូត​តំណែង​លោក​ដូ​ណា​ល់​ ត្រាំ មុន​ពេល​លោក​ផុត​អាណត្តិ​នា​ថ្ងៃ​ទី​២០​មក​រា​។

នេះ​ជា​លើក​ទី​មួយ​ហើយ ​បន្ទាប់​ពី​សង្គ្រាម​បំបែក​ខ្លួន​នៅ​អា​មេ​រិ​កមក ដែល​កង​យោធា​ត្រូវ​បាន​ដាក់​​ពង្រាយ​នៅ​ជុំវិញ​វិមាន​កា​ពី​តូ​ល​។ បណ្ដា​រូបភាព ទាហាន​អា​មេ​រិ​ក​នាំ​គ្នា​ដេក​នៅ​លើ​ដី ត្រូវ​បាន​​ផ្សាយ​យ៉ាងច្រើន​ក្នុង​បណ្ដាញ​សង្គម​។

កង​ទាហាន​ទាំងនោះ​ ត្រូវ​បាន​ដាក់​ពង្រាយ ដើម្បី​រារាំង កុំ​ឲ្យ​មានការ​លុក​ចូល​អុក​ឡុ​ង​វិមាន​កា​ពី​តូ​ល​​ជា​ថ្មី​ម្ដងទៀត ខណៈ​សភា​កំពុង​រួម​ប្រជុំ​នា​ថ្ងៃ​ទី​១៣ ខែ​មក​រា ពិនិត្យ​គម្រោង​ដក​តំណែង​លោក​​ត្រាំ​។

កង​ទាហាន​នោះ​ ស្ថិត​ក្នុង​កង​ឆ្មាំ​ជាតិ​ជា​កង​ទាហាន​បំរុង​របស់​កងទ័ព​អា​មេ​រិ​ក ទទួល​បន្ទុក​ជា​ពិសេស​​ធ្វើ​អន្តរាគមន៍ ក្នុង​ករណី​មាន​គ្រោះ​មហន្តរាយ​ធម្មជាតិ មាន​ភាព​ចាំបាច់​ថែរក្សា​របៀប​រៀបរយ​សាធារណៈ​ ឬ​ទប់​ការ​គំរាម​គំ​ហែង​បង្កចលាចល​ក្នុង​ប្រទេស​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ sputniknews

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ