ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ព្រះពុទ្ធ​ទាំងឡាយ​តែង​បន្លឺ​នូវ​ឧទាន​គាថា

1 អាទិត្យ មុន

ឧទាន​គាថា​ដែល​ព្រះពុទ្ធ​ទាំងពួង​មិន​បាន​លះបង់ និង​តែងតែ​ទ្រង់​បន្លឺ​បន្ទាប់​ពី​ទ្រង់​បាន​ដល់​នូវ​សព្វ​ញ្ញុ​ត​ញ្ញា​ពោល​គឺ​ការ​ត្រាស់​ដឹង​ធម៌​ជា​ព្រះពុទ្ធ​ក្នុង​លោក ៖អនេកជាតិ​សំសា​រំ ស​ន្ធា​វិ​ស្សំ អ​និ​ព្វិ​សំគ​ហ​កា​រំ គ​វេស​ន្តោ ទុ​ក្ខា ជាតិ បុ​ន​ប្បុ​នំគ​ហ​កា​រក ទិ​ដ្ឋោ​សិ…

ឧទាន​គាថា​ដែល​ព្រះពុទ្ធ​ទាំងពួង​មិន​បាន​លះបង់ និង​តែងតែ​ទ្រង់​បន្លឺ​បន្ទាប់​ពី​ទ្រង់​បាន​ដល់​នូវ​សព្វ​ញ្ញុ​ត​ញ្ញា​ពោល​គឺ​ការ​ត្រាស់​ដឹង​ធម៌​ជា​ព្រះពុទ្ធ​ក្នុង​លោក ៖
អនេកជាតិ​សំសា​រំ ស​ន្ធា​វិ​ស្សំ អ​និ​ព្វិ​សំ
គ​ហ​កា​រំ គ​វេស​ន្តោ ទុ​ក្ខា ជាតិ បុ​ន​ប្បុ​នំ
គ​ហ​កា​រក ទិ​ដ្ឋោ​សិ បុ​ន គេ​ហំ ន​កា​ហ​សិ
ស​ព្វា តេ ផាសុកា ភ​គ្គា គ​ហ​កូ​ដំ វិសំ​ខ​តំ
វិសំ​ខារ​គ​តំ ចិ​ត្តំ តណ្ហា​នំ ខយ​ម​ជ្ឈ​គា​តិ ។

សេចក្តី​ថា អាត្មាអញ​កាល​មិន​ទាន់​បាន​ជួប​ប្រទះ​នូវ​សម្ពោធិញ្ញាណ​នៅឡើយ រវល់​តែ​ស្វែ​ងរក​នូវ​ជាង​ផ្ទះ​គឺ​តណ្ហា អ្នក​ធ្វើ​ផ្ទះ​គឺ​អត្តភាព ហើយ​អន្ទោល​ទៅ​កាន់​សង្សារវដ្ត​មាន​ជាតិ​មិន​តែ​មួយ​, ជាតិ​គឺ​ការ​កើត​រឿយ​ៗ​រមែង​នាំ​មក​នូវ​សេចក្តី​ទុក្ខ​, នែ​ជាង​ផ្ទះ​គឺ​តណ្ហា ឥឡូវនេះ​យើង​បានឃើញ​អ្នក​ច្បាស់​ហើយ​, អ្នកឯង​នឹង​ធ្វើ​នូវផ្ទះ​គឺ​អត្តភាព​នេះ​ឱ្យ​យើង​ទៀត​ពុំ​បាន​ឡើយ​, ឆ្អឹងជំនីរ​គឺ​កិលេស​ទាំងអស់​របស់​អ្នកឯង យើង​បាន​បំបាក់​ចោល​ហើយ ទាំង​កំពូល​នៃ​ផ្ទះ​គឺ​អវិជ្ជា របស់​អ្នកឯង​សោត​ទៀត យើង​ក៏​បាន​បំបាក់​ចោល​ហើយ​ដែរ​, ចិត្ត​របស់​យើង​បាន​ដល់​នូវ​ព្រះ​និព្វាន​ដែល​មាន​សង្ខារ​ទៅ​ប្រាស​ហើយ​, យើង​បាន​ដល់​នូវ​ព្រះ​អរហត្ត​គឺ​ការ​អស់​ទៅ​នៃ​តណ្ហា​ទាំងឡាយ​ហើយ ។

ព្រះ​អង្គ​គង់​លើ​រតន​បល្ល័ង្ក​ដែល​ទ្រង់​បាន​ត្រាស់​នោះ​អស់​៧​ថ្ងៃ គឺ​ព្រះ​អង្គ​បាន​ត្រាស់​ដឹង​ក្នុង​ថ្ងៃ ពុធ ពេញបូណ៌មី ខែ​ពិសាខ ឆ្នាំរកា ៕ សាន សារិន