ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ទាហានសក្តិ៥​ទើប​ប្រាប់​ប្រពន្ធ​ថា​ទៅធ្វើការ បែរជា​បែកពពុះមាត់​​តាមផ្លូវ​

5 ថ្ងៃ មុន
  • Phnom Penh

រាជធានីភ្នំពេញ ៖ នាយទាហាន​ថ្នាក់​វរៈ​សេនី​យ៍​ឯក​​សក្តិ​៥​មួយរូប​ ដែល​បម្រើ​ការងា​រ​នៅ​​អង្គភាព​ទីចាត់ការ​ការងារ​ព្រំដែន ត្រូវ​បាន​គេ​ប្រទះ​ឃើញ​បែកពពុះមាត់​​បាត់បង់ជីវិត​​នៅ​ក្បែរ​រថយន្ត​​មួយគ្រឿង​ម៉ាក​មែរសឺ​ដេ​ស ពាក់​ស្លាក​លេខ ខ​.​ម របស់​ខ្លួន ។ លុះដល់​ពេល​កម្លាំង​ប្រជា​ការពារ​របស់​សង្កាត់​ទន្លេបាសាក់​ដើរ​ធ្វើការ​បោសសំអាត​តាម​ផ្លូវ…

រាជធានីភ្នំពេញ ៖ នាយទាហាន​ថ្នាក់​វរៈ​សេនី​យ៍​ឯក​​សក្តិ​៥​មួយរូប​ ដែល​បម្រើ​ការងា​រ​នៅ​​អង្គភាព​ទីចាត់ការ​ការងារ​ព្រំដែន ត្រូវ​បាន​គេ​ប្រទះ​ឃើញ​បែកពពុះមាត់​​បាត់បង់ជីវិត​​នៅ​ក្បែរ​រថយន្ត​​មួយគ្រឿង​ម៉ាក​មែរសឺ​ដេ​ស ពាក់​ស្លាក​លេខ ខ​.​ម របស់​ខ្លួន ។ លុះដល់​ពេល​កម្លាំង​ប្រជា​ការពារ​របស់​សង្កាត់​ទន្លេបាសាក់​ដើរ​ធ្វើការ​បោសសំអាត​តាម​ផ្លូវ ក៏​ស្រាប់តែ​បានឃើញ​បុរស​រង​គ្រោះ​ផ្កាប់មុខ​ក្បែរ​បង់​ថ្ម​នៅ​ខាង​មុខ​ពុទ្ធ​សាសន​បណ្ឌិត្យ​ ហើយ​ក៏​រាយការណ៍​ប្រាប់​កម្លាំង​មាន​សមត្ថ​កិច្ច​ឱ្យ​ចុះ​មក​មើល​ ​និង​បាន​ហៅ​រថយន្ត​សា​មុ​យ​ក្នុង​បំណង​មក​ដឹក​យក​ទៅ​សង្គ្រោះ​ដែរ ​ប៉ុន្តែ​ជន​រង​គ្រោះ​បាន​បាត់បង់​ជីវិត​បាត់​ទៅ​ហើយ ដោយ​មិនដឹង​តាំងពី​​​ពេល​​ណា​មក​នោះ​ទេ និង​បាន​បញ្ជូន​សព​យក​ទៅ​​តម្កល់ទុកនៅ​វត្ត​ស្ទឹង​មាន​ជ័យ​តែ​ម្តង​។​

​ហេតុការណ៍​​​ខាងលើនេះ​​បាន​បង្ក​​ឱ្យមាន​ការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង៦​និង ៣០​ទី​ព្រឹក​ថ្ងៃ​ទី១៣ ខែ មក​រា ឆ្នាំ ២០២១ នៅ​ចំណុច​មុខ​ពុទ្ធ​សាសន​បណ្ឌិត្យ ផ្លូវ​រដ្ឋសភា (​ក្បែរ​រដ្ឋ​សភាជាតិ​)​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​ រាជធានីភ្នំពេញ ។

តាម​ប្រ​ភ​ព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​រង​គ្រោះឈ្មោះ អ៊ូ ប៊ុ​ន​សេង អាយុ​៤៧​ឆ្នាំ ជា​នាយទាហាន​មាន​ឋានន្តរសក្តិ​ថ្នាក់​វរសេនីយ៍ឯក​(​សក្តិ​៥) មាន​តួនាទី​ជា​ជំនួយការ​របស់លោក​ គៀង សា​វុ​ធ បម្រើ​ការ​នៅ​អង្គភាព​ទី​ចាត់ការ ការងារ​ព្រំដែន ស្នាក់​នៅផ្ទះ​លេខ ១០ នៅ​ភូមិ​ព្រែក​តាឡុ​ង ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ ។

​​តាម​ប្រភព​ខាងលើ​បាន​បន្ត​ថា មុន​ពេល​កើតហេតុ ក្រុម​ប្រជា​ការ​ពាររបស់​សង្កាត់​ទន្លេបាសាក់​បាន​នាំ​គ្នា​ដើរ​ធ្វើការ​បោសសំអាត​នៅ​តាម​ផ្លូវ​សាធារណៈ​ដូច​សព្វមួយដង លុះ​មក​ដល់​ចំណុច​ខាង​មុខ​​ខ្លោង​​ទ្វារ​ពុទ្ធ​សាសន​បណ្ឌិត្យ ក៏​បាន​ប្រទះ​​ឃើញ​បុរស​ម្នាក់​បែកពពុះមាត់​ផ្កាប់​នៅ​ក្បែរ​បង់​ថ្ម​មួយ​ក្រោម​ដើម​ក្ងោក លើ​ចិញ្ចើម​ផ្លូវ និង​មាន​រថយន្ត​​ម៉ាក​មែរសឺ​ដេ​ស ព​ណ​៌ស ពាក់​ស្លាក​លេខ ខេមរភូមិន្ទ ០២-២-៧២៥៨ មួយ​គ្រឿង​ចត​នៅ​លើចិញ្ចើម​​ផ្លូវ​​ក្បែរ​បុរស​រងគ្រោះ​ផង​ដែរ​។​

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា នៅ​ពេល​ដែល​ក្រុម​ប្រជា​ការពារ​សង្កាត់​បានឃើញ​​ហេតុការណ៍​ខាងលើ​ភ្លាម​នោះ ក៏​បាន​រាយការណ៍​មក​​ប្រាប់​កម្លាំង​នគរបាល​ប៉ុស្តិ៍ ទន្លេបាសាក់​ឱ្យ​ចុះ​មក​មើល ដោយ​នឹក​ស្មាន​តែ​ជន​រង​គ្រោះ​នៅ​មានជីវិត​នោះ​ក៏​បាន​ហៅ​រថយន្ត​សា​មុ​យ​មក​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទី​ពេទ្យដែរ​ ​ប៉ុន្តែ​ពេល​ដែល​មក​ដល់ ត្រូវបាន​​ក្រុម​គ្រូពេទ្យ​ធ្វើការ​ពិនិត្យ​​និង​​ប្រាប់​ថា «​ជន​រង​គ្រោះ​​បាត់​បង់ជីវិត​ទៅ​ហើយ»​។

​តាម​ប្រភព​ដដែលបានបន្ត​ទៀត​ថា នៅ​​ពេល​ដែល​ក្រុម​គ្រូពេទ្យ​បាន​បញ្ជាក់​ប្រាប់​ថា បុរស​រង​គ្រោះ​បាន​បាត់បង់​ជីវិត​ទៅ​ហើយ​នោះ កម្លាំង​មាន​សមត្ថ​កិច្ច​ក៏​បាន​បង្កើត​ជា​គណៈកម្មាធិការ​មួយ​ក្រុម​ ដោយ​មានការ​ចូលរួម​អំពី​សំណាក់​កម្លាំង នគរបាល​​បច្ចេក​ទេស និង​វិទ្យា​សា​​ស្ត្រ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បញ្ជូន​​សព​​ទៅ​កាន់​វត្ត​ស្ទឹង​មាន​ជ័យ ដើម្បី​ធ្វើ​ការ​ត្រួតពិ​និត្យ​ និង​​ធ្វើ​កោសល​វិ​ច្ច័​យ​អោយ​ដឹង​អំពី​មូលហេតុ​នៃ​ការ​​បាត់បង់ជីវិត​របស់​ជន​រង​គ្រោះ ​និង​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ​ផង​ដែរ​។​

បើ​តាម​ការ​បញ្ជាក់​អំពី​ស្ត្រី​ម្នាក់​ឈ្មោះ ឌី សាមី អាយុ​២០​ឆ្នាំ ត្រូវ​ជា​ប្រពន្ធ​របស់​នាយទាហានរង​គ្រោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ​ប្តី​របស់​គាត់​មាន​ជំងឺ​ទឹកនោមប្រៃ​អស់​រយៈ​ពេល​ជាង ៣​ឆ្នាំ​មក​ហើយ ហើយ​បើករថយន្ត​ចេញពីផ្ទះ​ដោយ​ប្រាប់​ថា ទៅ​កន្លែង​ធ្វើការ​នៅ DN និង​ប្រាប់​ទៀត​ថា ចាំ​ត្រឡប់​មក​វិញ​ ចាំ​មក​ទទួលយក​កូនស្រី ដើម្បី​ឱ្យ​ជួយ​ជូន​ទៅ​លាង​ឈាម​នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​-សូ​វៀត ហើយ​ក៏​បាត់​រហូត លុះដល់​វេលា​ម៉ោង​កើតហេតុ ទើប​មិត្តភក្តិ​ទូរស័ព្ទ​មក​ប្រាប់​ថា ប្តី​របស់​គាត់​បាន​បាត់បង់ជីវិត​​នៅ​លើ​ចិញ្ចើម​ផ្លូវ​មុខ​ពុទ្ធ​សាសន​បណ្ឌិត​បាត់ទៅ​​ហើយ ​ទើប​នាំ​គ្នា​រូតរះ​មក​មើល​​។

ក្រោយ​ពី​ការ​ធ្វើការ​ត្រួតពិនិត្យ និង​ធ្វើ​កោសល​វិ​ច្ច័​យ​ទៅ​លើ​សព​ជន​រង​គ្រោះ​​រួច​បាន​បញ្ជាក់​ថា ​ជន​រង​គ្រោះ​​បាត់បង់​ជីវិតដោយសារ​តែ​​ជំងឺ​​ខូច​តម្រង​​នោម​ធ្ងន់ធ្ងរ​ និង​ជា​ជំងឺ​ប្រចាំ​កាយ​ប៉ុណ្ណោះ ទើបបាន​ប្រគល់​សព​​ជន​រង​គ្រោះ​ទៅ​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រ​ពៃ​ណី​នៅ​វត្ត​ចាក់​អង្រែ​ក្រោម​ ៕ (កែសម្រួលដោយ ៖ ធីតា​)