ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ​​​ដឹក​មនុស្ស​៦២​នាក់​១​គ្រឿង​ធ្លាក់​ក្នុង​សមុទ្រ​ រក​ឃើញ​ប្រអប់​ខ្មៅ​១

3 ឆ្នាំ មុន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ អ្នកនាំពាក្យ​ម្នាក់​របស់​កង​ម៉ា​រី​ន​ឥណ្ឌូ​ណេ​ស៊ី​ថ្លែង​កាលពី​ថ្ងៃ​ទី​១២ មក​រា​ថា អាជ្ញាធរ​ឥណ្ឌូ​ណេ​ស៊ី​ស្រង់​បាន​ហើយ​នូវ​ប្រអប់​ខ្មៅ​មួយ​ក្នុង​ចំណោម​ប្រអប់​ខ្មៅ​២​នៃ​យន្ត​ហោះ​​ដែល​ធ្លាក់​ក្នុង​សមុទ្រ​កាលពី​ថ្ងៃ​ទី​៩ មក​រា ។ អ្នកនាំពាក្យ​រូប​នោះ​លោក FAJAR TRI…

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ អ្នកនាំពាក្យ​ម្នាក់​របស់​កង​ម៉ា​រី​ន​ឥណ្ឌូ​ណេ​ស៊ី​ថ្លែង​កាលពី​ថ្ងៃ​ទី​១២ មក​រា​ថា អាជ្ញាធរ​ឥណ្ឌូ​ណេ​ស៊ី​ស្រង់​បាន​ហើយ​នូវ​ប្រអប់​ខ្មៅ​មួយ​ក្នុង​ចំណោម​ប្រអប់​ខ្មៅ​២​នៃ​យន្ត​ហោះ​​ដែល​ធ្លាក់​ក្នុង​សមុទ្រ​កាលពី​ថ្ងៃ​ទី​៩ មក​រា ។

អ្នកនាំពាក្យ​រូប​នោះ​លោក FAJAR TRI ROHADI បញ្ជាក់​ប្រាប់​រ៉​យ​ទ័​រថា ប្រអប់​ខ្មៅ​នោះ​ត្រូវ​បាន​​បញ្ជូន​មក​កាន់​កំពង់​ផែ​ក្រុង​ហ្សា​ការ​តា ។ ចំណែក​រដ្ឋមន្ត្រី​ដឹក​ជញ្ជូន​ឥណ្ឌូ​ណេ​ស៊ី លោក
BUDI KARYA SUMADI និយាយ​ថា ប្រអប់​ខ្មៅ​នោះ​ថត​បណ្ដា​ទិន្នន័យ​នៃ​ការ​ហោះហើរ ។

យន្តហោះ​ធុន​ប៊ូ​អ៊ី​ង​737-500 របស់​ក្រុមហ៊ុន​អាកាសចរណ៍ SRIWIJAYA AIR ដែល​ដឹក​មនុស្ស​៦២​នាក់ ក្នុង​នោះ​មាន​សមាជិក​ក្រុម​យានិក​១២​នាក់ បាន​ធ្លាក់​ក្រោយ​ហោះ​ចេញពី​ព្រ​លាន​យន្ត​ហោះ​សំខាន់​ក្រុង​ហ្សា​ការ​តា​បាន​៤​នាទី ។ យន្តហោះ​នោះ​ត្រូវ​ហោះ​ទៅ​កាន់​ក្រុង​PONTIANAK ទីប្រជុំជន​ខេត្ត​កាលី​ម៉ា​ន់​តាន់​ខាងលិច​លើ​កោះ​ប័​រ​ណេ​អូ ពេល​បាត់​ការ​ទាក់ទង​ជាមួយ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​អាកាស ។

បណ្ដា​បំណែក​សាកសព​មនុស្ស​ត្រូវ​បាន​រកឃើញ​ទៀត​នា​ថ្ងៃ​ទី​១២ មក​រា ក្នុង​តំបន់​កើត​មាន​គ្រោះ​​មហន្តរាយ​នោះ ក៏​ដូច​ជា​របស់របរ​ផ្ទាល់​​ខ្លួន​របស់​អ្នកដំណើរ​មាន​កាបូប​ដែល​ដាក់​អត្ត​សញ្ញាណប័ណ្ណ​ជាដើម ។ នោះ​ជា​គ្រោះ​មហន្តរាយ​អាកាស​ដ៏​ចម្បង​មួយ​នៅ​ឥណ្ឌូ​ណេ​ស៊ី​ចាប់​តាំងពី​ការ​ធ្លាក់​យន្តហោះ​ធុន​ប៊ូ​អ៊ី​ង 737 MAX នៃ​ក្រុម​ហ៊ុន​អាកាសចរណ៍ LION AIR បណ្ដាល​ឲ្យ​មនុស្ស​​បាត់​បង់​ជីវិត​១៨៩​នាក់​កាលពី​ឆ្នាំ​២០១៨​មក ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ