ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផល​ប៉ះពាល់​និង​វិធី​ការពារ​ដើម្បី​កុំឱ្យ​កើត​មាន​បូស​ត្រង់​ទ្វារមាស

10 ឆ្នាំ មុន

ជំងឺ​អ្វី​ក៏​ដោយ​ឲ្យ​តែ​មាន​វិធី​ការពារ ឲ្យ បាន​ត្រឹមត្រូវ​ក៏​អាច​ចៀស​ផុត​បាន ជា​ពិសេស​រោគ​បូស​ត្រង់​ទ្វារមាស​នេះ​តែ​ម្តង​គឺ​ពិបាក​ណាស់ តែបើ​សុភាព​នារី​ការពារ​ឲ្យ​បាន​ត្រឹមត្រូវ នោះ​នឹង​អាច​ចៀស​ផុត​ពី​ការ​កើត​

ជំងឺ​អ្វី​ក៏​ដោយ​ឲ្យ​តែ​មាន​វិធី​ការពារ ឲ្យ បាន​ត្រឹមត្រូវ​ក៏​អាច​ចៀស​ផុត​បាន ជា​ពិសេស​រោគ​បូស​ត្រង់​ទ្វារមាស​នេះ​តែ​ម្តង​គឺ​ពិបាក​ណាស់ តែបើ​សុភាព​នារី​ការពារ​ឲ្យ​បាន​ត្រឹមត្រូវ នោះ​នឹង​អាច​ចៀស​ផុត​ពី​ការ​កើត​មាន​បូស​នៅ​ចំណុច​នេះ​បាន​មិន​មានការ​រំខាន​អ្វី​ទាំងអស់ ។

ជួប​ជាមួយ​លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា​សេវាកម្ម​នៃ​គ្លីនិក​អង្គការ​រ៉ា​ក់ បាន​ប្រាប់​កោះសន្តិភាព​ឲ្យ​ដឹង​ថា ចំពោះ​វិធី​ការពារ​សម្រាប់​ស្ដ្រី​ដើម្បី​កុំឱ្យ​កើត​មាន​បូស​ត្រង់​ទ្វារមាស​ត្រូវ​មាន​៖

-​អនាម័យ ៖ ស្ដ្រី​ត្រូវ​តែ​មាន​អនាម័យ​ខ្លួនប្រាណ​ជា​ប្រចាំ ពិសេស​សម្រាប់​អ្នក​ដែល​ឧស្សាហ៍​កើត​បូស​ញឹកញាប់ គួរ​ប្រើប្រាស់​សាប៊ូ​ណា​ដែល​មាន​សារជាតិ​សម្លាប់​មេរោគ​ដើម្បី​ចៀសវាង​ការ​សាយភាយ​ទៅ​កន្លែង​ផ្សេង​ទៀត ពិសេស​ត្រូវ​ឧស្សាហ៍​សម្អាត​ទ្វារមាស​ឱ្យ​បាន​ញឹកញាប់ ។

-​ដៃគូ​រួម​ភេទ ៖ ស្ត្រី​មិន​ត្រូវ​ផ្លាស់​ប្ដូរ​ដៃគូ​រួម​ភេទ​ញឹកញាប់​ពេក​ទេ​។ ជា​ពិសេស​នៅ​ពេល​រួមរ័ក​ត្រូវ​ប្រើ​ស្រោមអនាម័យ​ដើម្បី​ការពារ​ការ​ឆ្លង​រោគ ដែល​ជា​ហេតុ​បង្ក​ឱ្យ​មាន​បូស​ទ្វារមាស ឬ​ឆ្លង​ជំងឺ​កាមរោគ​ដទៃ​នាំ​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត ។

-​ជួប​ជាមួយ​គ្រូពេទ្យ ៖ ស្ដ្រី​មាន​បូស​ត្រង់​ទ្វារមាស​មិន​ត្រូវ​បណ្ដោយ​ឱ្យ​ជំងឺ​នេះ​សាយភាយ​ទេ គួរតែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ដើម្បី​ការពារ និង​ព្យាបាល​ឱ្យទាន់​ពេលវេលា​ចៀសវាង​ការ​ឈាន​ដល់​ដំណាក់កាល​ធ្ងន់ធ្ងរ ។

ចំពោះ​ផលវិបាក​នៃ​រោគ​បូស​ទ្វារមាស​ក៏​មិន​ខុស​ពី​ជំងឺ​កាមរោគ​ប៉ុន្មាន​ដែរ ព្រោះ​បើ​មិន​បាន​ព្យាបាល វា​អាច​វិ​វ​ឌ្ឍ​ទៅ​ជា​បញ្ហា​មួយ​ចំនួន​ដូច​ជា​៖

-​ឈឺចាប់​ជា​ខ្លាំង

-​បូស​ឡើង​ធំ​ទៅ​ៗ បែកធ្លាយ ហូរ​ខ្ទុះ​ចេញ​មក​ក្រៅ នាំ​ឱ្យ​បូស​រាលដាល​កាន់តែ​ច្រើន​។

-​ការ​ព្យាបាល​មិន​ទាន់​ពេលវេលា ឬ​ក៏​ព្យាបាល​មិន​បាន​ត្រឹមត្រូវ​គឺ​ព្យាបាល​ឈប់​ពាក់កណ្ដាល​ទី​នាំ​ឱ្យ​មាន​បញ្ហា​ជា​ច្រើន​ដូច​ជា​ការ​រលាក​មាត់ស្បូន​រ៉ាំរ៉ៃ និង​បាត់បង់​លទ្ធភាព​មានកូន​ថែម​ទៀត​ផង ។

-​អ្វី​ដែល​សំខាន់​នោះ​បើសិនជា​មេរោគ​រីក​រាលដាល​ទៅ​ដល់​សរសៃឈាម អាច​ធ្វើ​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ផង​ដែរ ៕