ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេ​ប​សាយ​ក្រសួងការបរទេស​អា​មេ​រិ​ក​បង្កើត​ការ​ភ្ញាក់ផ្អើល​​លោក​​ត្រាំ​​

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ វេ​ប​សាយ​មួយ​របស់​ក្រសួងការបរទេស​អា​មេ​រិ​ក​បង្កើត​ការ​ភ្ញាក់ផ្អើល និង​នាំ​ឲ្យ​មាន​ប្រតិកម្ម​នានា តាម​បណ្ដាញ​សង្គម ដោយសារ​តែ​ចេញផ្សាយ​ក្នុង​រយៈ​ខ្លី​មួយ កាលពី​ថ្ងៃ​ទី​១១​មក​រា នូវ​ជីវប្រវត្តិ​របស់​ប្រធានាធិបតី​ចប់​អាណត្តិ​ថា អាណត្តិ​របស់​លោក​ត្រាំ​បាន​បញ្ចប់​នា​ថ្ងៃ​ទី​១១​មក​រា វេលា​ម៉ោង​១៩​និង​៤៩​នាទី​ម៉ោង​ក្នុងស្រុក​។…

សហរដ្ឋអាមេរិក ៖ វេ​ប​សាយ​មួយ​របស់​ក្រសួងការបរទេស​អា​មេ​រិ​ក​បង្កើត​ការ​ភ្ញាក់ផ្អើល និង​នាំ​ឲ្យ​មាន​ប្រតិកម្ម​នានា តាម​បណ្ដាញ​សង្គម ដោយសារ​តែ​ចេញផ្សាយ​ក្នុង​រយៈ​ខ្លី​មួយ កាលពី​ថ្ងៃ​ទី​១១​មក​រា នូវ​ជីវប្រវត្តិ​របស់​ប្រធានាធិបតី​ចប់​អាណត្តិ​ថា អាណត្តិ​របស់​លោក​ត្រាំ​បាន​បញ្ចប់​នា​ថ្ងៃ​ទី​១១​មក​រា វេលា​ម៉ោង​១៩​និង​៤៩​នាទី​ម៉ោង​ក្នុងស្រុក​។

លោក​ត្រាំ​ដែល​ចាញ់​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​កាលពី​ខែវិច្ឆិកា ជា​ទ្រឹស្ដី​ត្រូវ​នៅ​កាន់​អំណាច​រហូត​ដល់​ថ្ងៃ​ទី​២០​មក​រា ជា​ថ្ងៃ​ដែល​លោក​បៃ​ដិ​ន ត្រូវធ្វើ​សច្ចាប្រណិធាន ឡើង​កាន់​អំណាច​បន្ត​ពី​លោក​។ ប៉ុន្តែ​ក្រោយ​ការ​លើកគ្នា​ចូល​អុកឡុក​វិមាន​កាពិ​តូ​ល​កាលពី​ថៃ្ង​ទី​៦​មក​រា របស់​ពួក​អ្នកគាំទ្រ​លោក មានការ​អំពាវនាវ​កាន់តែ​ច្រើន ឲ្យ​លោក​ត្រាំ​លាលែង​មុន​ពេល​ដល់​ថៃ្ង​នោះ ដោយ​ការ​ការ​អំពាវនាវ​ទាំងនេះ មាន​ជា​ពិសេស​ចេញពី​បណ្ដា​សមាជិក​សភា​នៃ​គណបក្ស​សាធារណរដ្ឋ​របស់​លោក​ផង ។​ចំណែក​ពួក​អ្នក​ប្រជាធិបតេយ្យ​បាន​ដំណើរការ​នីតិវិធី​សភា ប៉ុនប៉ង​ដក​តំណែង​លោក​មុន​ពេល​ផុត​អាណត្តិ​។

វេ​ប​សាយ​របស់​ក្រសួងការបរទេស​អា​មេ​រិ​ក​ក៏​ផ្សាយ​ក្នុង​រយៈពេល​ខ្លី​ដែរ ការ​ចប់​អាណត្តិ​របស់​អនុ​ប្រធានាធិបតី លោក​MIKE PENCE​ដែរ​។ ថ្ងៃ​ទី​១១​មក​រា​នោះ​នា​វេលា​រសៀល មាន​សារ​មួយ​ដែល​លើក​ពី​បញ្ហា​បច្ចេកទេស​ទើប​មានការ​ច្រឡំ​បែប​នោះ​។ ពេល​សួរ​ពី​រឿង​នេះ ក្រសួងការបរទេស​អា​មេ​រិ​ក​ពុំ​បាន​ផ្ដល់​ការ​ពន្យល់​ឡើយ តែបើ​តាម​វេ​ប​សាយ​BUZZFEED​ដែល​ដកស្រង់​សម្ដី​អ្នកការទូត​២​រូប​ថា រឿង​នោះ​មក​ពី​ន​យោ​ជិត​ម្នាក់​ដែល​មិន​សប្បាយ​ច​ត្តិ បាន​ចេញផ្សាយ​ពី​ការ​ផ្លាស់​ប្ដូរ​ជីវប្រវត្តិ​នោះ​របស់​លោក​ត្រាំ​។

ដោយសារ​ការ​មិន​សប្បាយចិត្ត​ចំពោះ​លោក​ត្រាំ ក្រោយ​ការ​អុកឡុក​វិមាន​កា​ពី​តូ​ល រដ្ឋមន្ត្រី​ស្ដីទី​ក្រសួង​សន្តិសុខ​ផ្ទៃក្នុង​អា​មេ​រិ​ក លោក​CHAD WOLF​ប្រកាស​នា​ថ្ងៃ​ទី​១១​មក​រា ពី​ការ​សុំ​លាលែង​របស់​លោក​ចាប់ពី​ពាក់កណ្ដាល​យប់​ថ្ងៃ​នោះ​ទៅ​។ លោក​CHAD WOLF​ដែល​កាន់​តំណែង​នោះ ពី​ខែវិច្ឆិកា​ឆ្នាំ​២០១៩​មក កាលពី​ស​ប្ដា​ហ៍​មុន​បាន​រិះ​កន់ ការ​ចូល​អុកឡុក​ក្នុង​វិមាន​កា​ពី​តូ​ល​ថា​ជា​រឿង​សោកនាដកម្ម​។

លោក​សុំ​លាលែង​ពេល​ដែល​មានការ​គំរាមកំហែង​ថ្មី ចំពោះ​ការ​ធ្វើ​សច្ចាប្រណិធាន​ចូល​កាន់​តំណែង​របស់​លោក​ចូ​បៃ​ដិ​ន​នា​ថ្ងៃ​ទី​២០​មក​រា​។ដោយសារ​ការ​គំរាមកំហែង​នោះ​នា​ថ្ងៃ​ធ្វើ សច្ចាប្រណិធាន​ចូល​កាន់​តំណែង​របស់​លោក​បៃ​ដិ​ន នឹង​មានការ​ដាក់​ពង្រាយ​កង​កម្លា​ង​ឆ្មាំ​ជាតិ​ដល់​ទៅ​១៥.០០០​នាក់​៕

អត្ថបទសរសេរ ដោយ