នៅក្នុងសៀវភៅបំបួសនាគបានពន្យល់ថា ការបំបួសនាគត្រូវបានអ្នកប្រាជ្ញខាងព្រះពុទ្ធចែកចេញជាពីរបែបគឺ បំបួសភិក្ខុ និងបំបួសសាមណេរ ឬនេន ។ បួសភិក្ខុ គឺសម្រាប់បុរសពេញវ័យចាប់ពី អាយុ២០ឆ្នាំឡើងទៅ ឯបំបួសសាមណេរវិញ គឺការបំបួសតាំងពីកុមារអាយុ៧ឆ្នាំឡើងទៅ ។
កាលពីសម័យដើម ប្រទេសខ្មែរយើងក៏ធ្លាប់មាននារីៗវ័យក្មេង ស្ម័គ្រចិត្តទៅបួសជាភិក្ខុនី និងសាមណេរីដូចបុរសដែរ ប៉ុន្តែក្រោយមក សង្គមបានហាមឃាត់វិញ ដោយសារគេយល់ឃើញថា នារីៗមានចិត្តចង់មាន ចង់បានជាងបុរសៗ ដែលនាំឱ្យចិត្តមិនស្ងប់ ។
ម្យ៉ាងវិញទៀត នារីអាចមានផលវិបាក ប្រសិនបើជួបប្រទះនូវឧបសគ្គ ឬហានិភ័យអ្វីមួយដូចជា ត្រូវប្រឈមមុខនឹងសត្វសាហាវ ឬមនុស្សមិនល្អនៅពេលដើរក្នុងព្រៃម្នាក់ឯងជាដើម ។
ដូច្នេះហើយសង្គមក៏បានផ្លាស់ប្តូរ ការបង្រៀនអប់រំនារី ដោយពិធីចូលម្លប់វិញ ព្រោះខណៈនេះនាងអាចអប់រំចិត្តឱ្យល្អបរិសុទ្ធបានដោយមិនលំបាក ។ សាន សារិន នៅមានត…
ចែករំលែកព័តមាននេះ