ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីជន​ជាតិចិន​ម្នាក់​ត្រូវ​ចោរឆក់​ទូរស័ព្ទ​ដៃ ហើយ​ធ្លាក់​ពីលើ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​៣​បាក់ជើង​ម្ខាង

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​អ្នក​ទេសចរណ៍​ជនជាតិ​ចិន​ម្នាក់​មាន​អាយុ​ប្រហែល​ជាង​២០​ឆ្នាំ​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ ដោយ​បាក់ជើង​​ឆ្វេង​ម្ខាង ខណៈ​ពេល​ដែល​កំពុង​តែ​ធ្វើ​ដំណើរ​តាម​រ៉ឺ​ម៉ក​ម៉ូតូ​កង់​៣មួយ​គ្រឿង​មាន​គ្នា​៤​នាក់ ហើយ​ត្រូវ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង

រាជធានី​ភ្នំពេញ ៖ ស្ត្រី​អ្នក​ទេសចរណ៍​ជនជាតិ​ចិន​ម្នាក់​មាន​អាយុ​ប្រហែល​ជាង​២០​ឆ្នាំ​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ ដោយ​បាក់ជើង​​ឆ្វេង​ម្ខាង ខណៈ​ពេល​ដែល​កំពុង​តែ​ធ្វើ​ដំណើរ​តាម​រ៉ឺ​ម៉ក​ម៉ូតូ​កង់​៣មួយ​គ្រឿង​មាន​គ្នា​៤​នាក់ ហើយ​ត្រូវ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​មក​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ដៃ​ម៉ាក iPhone 6 plus មួយ​គ្រឿង​ពី​ដៃ​បណ្តាល​ឱ្យ​ធ្លាក់ និង​រង​របួស​តែ​ម្តង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​១៥​នាទី​រសៀល ថ្ងៃ​ទី​១៦ កក្កដា ២០១៥ នៅ​ចំណុច​ផ្លូវ​លេខ​៥០៨ កែង​មហាវិថី​ព្រះ​មុនី​វង្ស ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ស្ត្រី​ជា​អ្នក​ទេសចរណ៍​ជនជាតិ​ចិន​រង​គ្រោះ​បាន​ធ្វើ​ដំណើរ​តាម​រ៉ឺ​ម៉ក​ម៉ូតូ​កង់​៣​មួយ​គ្រឿង រួម​ជាមួយនឹង​មិត្តភក្តិ​ស្រី​ៗ​ចំនួន​៣​នាក់​ទៀត​ធ្វើ​ដំណើរ​កំសាន្ត​ពី​សារមន្ទីរ​បឹង​ជើងឯក​ឆ្ពោះទៅ​ព្រះ​បរមរាជវាំង ។ លុះ​មក​ដល់​កន្លែង​កើតហេតុ​ក៏​មាន​ក្រុម​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ព៌​ណ​ខ្មៅ មក​ក្បែរ ហើយ​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ទំនើប​នេះ​ពី​ដៃ​ ។ ដោយ​មានការ​ប្រទាញប្រទង់​គ្នា​ក៏​បណ្តាល​ឱ្យ​ស្ត្រីជន​រង​គ្រោះ​ធ្លាក់​ពីលើ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​៣​តែ​ម្តង ។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​ដែល​ស្ត្រី​រង​គ្រោះ​ធ្លាក់​ពីលើ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​៣​នោះ​បាន​បណ្តាល​ឱ្យ​នាងរង​របួស​យ៉ាងធ្ងន់ធ្ងរ​ដោយ​បាក់ជើង​ឆ្វេង​ម្ខាង ចំណែកឯ​ក្រុម​ជនសង្ស័យ​ពេល​ដែល​យក​ទូរ​សព្ទ័​បាន​ហើយ ក៏​បាន​ជិះ​ម៉ូតូ​ត្រឡប់​ក្រោយ​គេចខ្លួន​បាត់​ទៅ ។

ក្រោយ​ពេល​កើតហេតុ​គេ​ឃើញ​មាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​ផ្កូ​វ​ចុះ​មក​ធ្វើ​អន្តរាគមន៍​ផង​ដែរ តែ​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់​អស់​ទៅ​ហើយ ចំណែក​ស្ត្រី​អ្នក​ទេសចរណ៍​ជនជាតិ​ចិន​ដែល​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​តាម​រ៉ឺ​ម៉ក​ម៉ូតូ​កង់​៣​នោះ​ទៅ​កាន់​មន្ទីរពេទ្យ​ម៉ា​លី​យ៉ា ដើម្បី​ធ្វើការ​ព្យាបាល​ភ្លាម​ៗ ៕