ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​មនុស្សធម៌​ជូន​លោកយាយ​៨៤​ឆ្នាំ​តស៊ូ​ចិញ្ចឹម​ប្អូនស្រី និង​កូនស្រី​មាន​ជំងឺ​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​កាសែត​កោះសន្តិភាព​ដែល​បាន​ចុះ​ផ្សាយ និង​ក្រុម​កាកបាទក្រហម​ឃុំ អនុ​សាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ស្វាយ​ជ្រំ អំពី​ការ​លំបាក​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​លោកយាយ ប៉ក់ យ៉េ​ត អាយុ​៨៤​ឆ្នាំ មាន​ប្អូនស្រី​ឈ្មោះ​ប៉ក់…

ខេត្តស្វាយរៀង ៖ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​កាសែត​កោះសន្តិភាព​ដែល​បាន​ចុះ​ផ្សាយ និង​ក្រុម​កាកបាទក្រហម​ឃុំ អនុ​សាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ស្វាយ​ជ្រំ អំពី​ការ​លំបាក​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​លោកយាយ ប៉ក់ យ៉េ​ត អាយុ​៨៤​ឆ្នាំ មាន​ប្អូនស្រី​ឈ្មោះ​ប៉ក់ យ៉​ត អាយុ​៨២​ឆ្នាំ​មាន​ជំងឺ​ប្រចាំ​កាយ និង​កូនស្រី​ឈ្មោះ ប៉ក់ រ៉​ន អាយុ​៥២​ឆ្នាំ មាន​ជំងឺ​សតិ​មិន​គ្រប់ ហើយ​កាលពីមុន​ពួក​គាត់​រស់នៅ​ជាមួយ​កូនប្រុស​ម្នាក់ គ្រាន់​ជា​លំនឹង ប៉ុន្តែ​កូនប្រុស​ទើបតែ​បាត់បង់​ជីវិត​ដោយសារ​តែ​គ្រោះថ្នាក់​ចរាចរណ៍​។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​អាជ្ញាធរ​ឃុំ​កន្លង​មក មាន​សប្បុរសជន​កាកបាទក្រហម ក្រុមការងារ អ្នក​ជិត​ខាង​តែងតែបាន​ជួយ​ជា​បន្តបន្ទាប់ ហើយ​នៅ​ក្នុង​ដំណាក់កាល​កូ​វី​ដ​១៩ ពួក​គាត់​ក៏​បាន​ទទួល​ថវិកា​ពី​រាជរដ្ឋាភិបាល​តាម​រយៈ​ប័ណ្ណ​សម្មធម៌ ប្រភេទ​ក្រ​១ ផង​ដែរ​។

លុះ​នៅ​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២១ នេះ លោក ម៉ែ​ន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា​កាក​បាទ​ក្រហម​ក​កម្ពុជា​ខេត្តស្វាយរៀង ក៏​បាន​ចាត់​ឲ្យ​ក្រុមការងារ​សាខា​ដឹកនាំ​ដោយ​លោក​ជំទាវ ពៅ សុភាព ហេ​រញ្ញឹក​គណៈកម្មាធិការ​សាខា និង​សហការី នាំ​យក​អំណោយ​មនុស្សធម៌​របស់​សាខា​ផ្តល់​ជូន​ក្រុម​គ្រួសារ​លោកយាយ​នៅ​ភូមិ​ព្រៃខ្លា ឃុំ​ពោធិ​រាជ ស្រុក​ស្វាយ​ជ្រំ ។

នា​ឱកាស​នោះ​ដែរ លោក​ជំទាវ ពៅ សុភាព បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ និង​ក្តី​នឹករលឹក​ពី​សំណាក់​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជា​និច្ចកាល​សម្តេច​តែងតែ​គិតគូរ​ដល់​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​វណ្ណ​: ដោយ​មិន​ប្រកាន់​ពណ៌​សម្បុរ ពូជសាសន៍ និន្នាការ​នយោបាយ​អ្វី​ឡើយ ស្រប​តាម​ពាក្យស្លោក «​ទីណា​មានទុក្ខ​លំបាក ទីនោះ​មាន​កាកបាទក្រហមកម្ពុជា​» ។

លោក​ជំទាវ ក៏​បាន​ផ្តាំផ្ញើ​បន្ថែម​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត​ក្នុង​ការ​ថែរក្សា​សុខភាព ហើយ​កត្តា​ដែល​សំខាន់​នោះ គឺ​ការ​រស់នៅ​ត្រូវ​ប្រកាន់​យក​នៅ​ការ​រស់នៅ​ស្អាត ពិសារ​ទឹក​ដាំ​ពុះ ហូប​ស្អាត សម្អាត​បរិស្ថាន​ជុំវិញ​ផ្ទះ ណែនាំ​កូនចៅ​ឲ្យ​គោរព​ច្បាប់​ចរាច​ណ៍ គេង​ក្នុង​មុង​ដើម្បី​ការពារ​ជំងឺ គ្រុនឈាម ហើយ​ត្រូវ​ដាំ​ដំណាំ ចិញ្ចឹមសត្វ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ ជា​ពិសេស សូម​ក្រើនរម្លឹក​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​កុំ​ឲ្យ​ធ្វេស​ប្រ​ហេ​ស​ពី​ជំងឺ​កូ​វី​ដ​១៩ នេះ​ឱ្យ​សោះ ត្រូវ​អនុវត្តន៍​តាម​ការ​ណែនាំ របស់​ក្រសួងសុខាភិបាល ព្រោះ​មួយ​រយៈពេល​ដ៏​ខ្លី​នេះ មាន​ករណី​ឆ្លង​ថ្មី​ទៀត​ដោយ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ នៅ​ក្នុង​ប្រទេស​យើង។

ចំណែក​អំណោយ​ដែល​បាន​ផ្តល់​ជូន​ទាំង​២​គ្រួសារ ក្នុង​១​គ្រួសារ​ទទួល​បាន ៖ អង្ករ​៣០​គីឡូក្រាម​, មី​១​កេស​, ត្រីខ​១០​កំប៉ុង​, ទឹកស៊ីអ៊ីវ​១​យួរ​, កន្ទេល​បត់​១, មុង​១, ភួយ​១, សារុង​១, ក្រ​ម៉ា​១ និង​ថវិកា​១០០,០០០​រៀល​ផង​ដែរ​។

គួរ​រំលឹក​ថា ៖ ជីវិត​វេទនា​អ្វី​ម្ល៉េះ​! លោកយាយ​៨៤​ឆ្នាំ​តស៊ូ​ចិញ្ចឹម​ប្អូនស្រី និង​កូនស្រី​មាន​ជំងឺ​ទៀត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ