ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពេលក្រឡាប់ធ្លាយសុទ្ធតែឈើ

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ រថយន្ត​​​ធុន​ធំ​មួយ​គ្រឿង​ បាន​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរា​ចរណ៍​ក្រឡាប់​ ស្ថិតនៅ​ក្នុងភូមិ​គីឡូ​បី ឃុំ​ព្រែក​កក់ ស្រុក​ស្ទឹង​ត្រង់​ ដែល​ហេតុការណ៍​នេះ ​បាន​កើតឡើង​នៅ​វេលា​ម៉ោងជាង​៥​ព្រឹក​ថ្ងៃ​ទី​៤ ​មក​រា…

ខេត្តកំពង់ចាម​ ៖ រថយន្ត​​​ធុន​ធំ​មួយ​គ្រឿង​ បាន​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរា​ចរណ៍​ក្រឡាប់​ ស្ថិតនៅ​ក្នុងភូមិ​គីឡូ​បី ឃុំ​ព្រែក​កក់ ស្រុក​ស្ទឹង​ត្រង់​ ដែល​ហេតុការណ៍​នេះ ​បាន​កើតឡើង​នៅ​វេលា​ម៉ោងជាង​៥​ព្រឹក​ថ្ងៃ​ទី​៤ ​មក​រា ២០២១ សំណាងល្អ​មិន​មាន​មនុស្ស​​រង​របួស​ឬស្លា.ប់​នោះ​ទេ​ ដោយ​គ្រាន់តែ​ក្អួត​ចេញ​សុទ្ធតែ​កំណាត់ឈើ​ជា​ច្រើន​កំណាត់​រាយ​ប៉ាយ​ទៅ​លើ​ដីប៉ុណ្ណោះ ​។

លោក អ៊ូ សុ​ខុន សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្ទឹង​ត្រង់​ប្រាប់​ឲ្យ​ដឹង​ថា​ នៅ​ក្រោយ​ខេត្ត​ការ​រថយន្ត​ដឹកឈើ​នេះ​ក្រឡាប់ ត្រូវ​បាន​លោក​អធិការ​នគរបាល​ស្រុក​ស្ទឹង​ត្រង់ បាន​ទូរ​សព្ទ​មក​រូប​លោក​ថា មាន​រថយន្ត​ដឹកឈើ​នៅ​ត្រង់​ចំណុច​គីឡូ​៣ បន្ទាប់​មក​រូប​លោក​បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ទៅ​ពិនិត្យ​មើល ។​ ឃើញ​ថា​ ឈើ​​គឺជា​របស់​ក្រុមហ៊ុន​ឯកជន​មួយ​ដឹក​ចេញពី​ខេត្តក្រចេះ​គោលដៅ​យក​ទៅ​កាន់​ស្រុក​មុខកំពូល​ខេត្តកណ្ដាល​។

មន្ត្រី​រដ្ឋបាល​ព្រៃឈើ​រូប​នេះ​បាន​រៀបរាប់​បន្ត​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ច្បាប់​ដឹក​ជញ្ជូន​ឈើ​ចេញ​ដោយ​រដ្ឋបាល​ព្រៃឈើ​មាន​បរិមាណ​សរុប​ជាង​១៧​ម៉ែត្រ​គីប ជា​ប្រភេទ​ឈើ​លេខ​៣​ចម្រុះ ក្នុង​ពេល​ដែល​កម្លាំង​ជំនាញ​ចុះ​ទៅ​ដល់​មិន​ទាន់​បាន​រាប់​ចំនួន​ឈឺ​ទាំងនោះ​នៅឡើយ​។​ ដោយសារ​តែ​ដុំ​ឈើ​នៅ​កំនរ​ត្រួត​លើ​គ្នា ជាមួយ​នោះ​អ្នកបើកបរ​រថយន្ត​និង​ព្រូ​បាន​ហៅ​រថយន្ត​មក​ស្ទូច​ដុំ​ឈើ​ដើម្បី​លើកដាក់​រថយន្ត តែ​ឃើញ​ស្ទូច​បាន​ប៉ុន្មាន​ដុំ​រថយន្ត​ស្ទូច​នោះ​ក៏​បើក​ចេញ​ទៅ​វិញ ដោយ​ភាគី​រថយន្ត​បា​នរក​រថយន្ត​ស្ទូច​ដែល​ធំ​ជាង​នេះ​ដើម្បី​ងាយស្រួល​លើកដាក់​កំណាត់ឈើ​។​

រហូត​មក​ដល់​រសៀល​ថ្ងៃ​ដដែល​ឈើ​ទាំងនេះ​នៅ​មិន​ទាន់​ស្ទូចត្រី​នៅឡើយ​ទេ​។​ ត្រង់​ចំណុច​ដែល​រថយន្ត​ដឹកឈើ​ក្រឡាប់​គឺ​ផ្លូវ​មាន​រាង​កោង ។ ​ចំពោះ​ការ​ប្រភព​ខ្លះ​ដែល​ថា​មាន​បង្កប់​ឈើ​ធ្នង់ ជាមួយនឹង​ប្រភេទ​ឈើ​លេខ​៣ ទាំងនេះ តាម ដែល​ក្រុម​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ចុះ​ទៅ​ពិនិត្យ​គឺ​មិន​មាន​ឈើ​ធ្នង់​នោះ​ទេ ព្រោះថា​សម័យ នេះ​ឈើ​ធ្នង់​ពិបាក​រក​ណាស់​។

លោក​វរសេនីយ៍ឯក​ប៉ាក ជាតិ អធិការ​នគរបាល​ស្រុក​ស្ទឹង​ត្រង់​ប្រាប់​ឱ្យ​ដឹង​ដែល​ថា មូលហេតុ​ដែល​រថយន្ត​ដឹកឈើ​ក្រឡាប់​ដោយសារ​កត្តា​ប្រើប្រាស់​ល្បឿន​ហើយ​ចំណុច​កើតហេតុ​ផ្លូវ​រាង​កោង ទើប​ជា​ហេតុ​បណ្ដាល​ឱ្យ​ក្រឡាប់ ។​ត្រង់​ចំណុច​នេះ​គឺ​ផ្លូវ​ចុះ​ចំណោត​នឹង​ឡើង​ទួល​មាន​ពេល​ខ្លះ រថយន្ត​ឡើង​ទួល​មិន​រួច​រអិល​ថយក្រោយ​ក្រឡាប់ ក៏​មាន​ដែរ​នា​ពេល​កន្លង​មក​៕​

អត្ថបទសរសេរ ដោយ