ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​ភ្ជាប់ Wi-Fi នៅ​ភ្នំ​ហ៊្វូ​ជី ទាក់ទាញ​អ្នកទេសចរ

8 ឆ្នាំ មុន

សារព័ត៌មាន «​អា​សាហ៊ី» របស់​ជប៉ុន ផ្សាយ​ថា កាលពី​ថ្ងៃ​ទី​១០ កក្កដា ២០១៥ អាជ្ញាធរ​ជប៉ុន បើក​បម្រើ​អីុន​ធើ​រ​ណេ​ត​អត់​ខ្សែ (Wi-Fi) ដោយ​មិន​គិត​ប្រាក់​នៅ​លើ​ភ្នំភ្លើង​ហ៊្វូ​ជី (Fuji) ជា​លើក​ដំបូង

សារព័ត៌មាន «​អា​សាហ៊ី» របស់​ជប៉ុន ផ្សាយ​ថា កាលពី​ថ្ងៃ​ទី​១០ កក្កដា ២០១៥ អាជ្ញាធរ​ជប៉ុន បើក​បម្រើ​អីុន​ធើ​រ​ណេ​ត​អត់​ខ្សែ (Wi-Fi)  ដោយ​មិន​គិត​ប្រាក់​នៅ​លើ​ភ្នំភ្លើង​ហ៊្វូ​ជី (Fuji) ជា​លើក​ដំបូង ដើម្បី​ឱ្យ​អ្នក​ឡើង​ភ្នំ​អាច​ទាក់ទង​នឹង​ពិភពលោក​ក្រៅ​បាន ។

Wi-Fi ឥត​គិតថ្លៃ​នេះ​មាន​កំណត់ពេល​ប្រើ​ឥត​គិតថ្លៃ​ចាប់ពី​ថ្ងៃ​ទី​១០ កក្កដា រហូត​ដល់​ខែកញ្ញា ២០១៥ ខណៈ​អាជ្ញាធរ​ជប៉ុន​បញ្ជាក់​ថា បាន​ទទួល​ការ​ស្នើ​សុំ​ពី​អ្នកទេសចរ​ជនជាតិ​អា​មេ​រិ​ក និង​អឺរ៉ុប​ជា​ច្រើន​នាក់​ដែល​ចង់​ប្រើ​អីុ​ន​ធើ​រ​ណេ​ត ខណៈ​ពេល​ឡើង​នៅ​លើ​ភ្នំ​ហ៊្វូជី ។

អាជ្ញាធរ​រំពឹង​ថា វិធីសាស្ត្រ​នេះ​អាច​ទាក់ទាញ​អ្នក​ទេចរ​បាន​មួយ​កម្រិត​ទៀត ។ មន្ត្រី​ផ្នែក​ទេ​ចរណ៍​ជប៉ុន​លើក​ឡើង​ថា ក្រៅពី​ការ​ទាក់ទាញ​អ្នកទេសចរ ការ​ប្រើ​អីុន​ធើ​រ​ណេ​ត​នេះ​អាច​ជួយ​ដល់​មនុស្ស​ទាក់ទង​គ្នា​បង្ហាញ​ពី​ទេសភាព​ដ៏​ស្រស់​ស្អាត​របស់​ភ្នំ​ហ៊្វូ​ជី ត្រួតពិនិត្យ​ស្ថានភាព​អាកាសធាតុ និង​ស្វែងរក​ទិន្នន័យ  ផ្សេង​ៗ​ទៀត​ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន ។

អាជ្ញាធរ​ខេត្ត​យ៉ា​ម៉ា​ណា​ស៊ី ជាទី​តាំងរបស់​ភ្នំ Fuji បញ្ជាក់​ថា ចំនួន​អ្នកទេសចរ​បរទេស​ដែល​ទៅ​កម្សាន្ត​នៅ​លើ​ភ្នំ​មាន​ចំនួន​កើន​ឡើងជា​រៀង​រាល់​ឆ្នាំ ។ កាលពី​ឆ្នាំ​២០១៤ មាន​អ្នកទេសចរ​ច្រើន​ជាង​៥០.០០០​នាក់​ពី​សហរដ្ឋអាមេរិក និង​អឺរ៉ុប​បាន​អំពាវនាវ​អាជ្ញាធរ​សុំ​ប្រើ​អីុ​ន​ធើ​រ​ណេ​ត ពេល​ឡើង​ភ្នំ​ហ៊្វូ​ជី ៕