ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្សារ​​មាន​​អ្នក​ថ្មី ​នាងអង្គុយយំ ប្រុស​​ម្នាក់មកលួងលោម​ បែរ​ឆ្លៀតឱកាស​

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់សង្ស័យ​​ខូចចិត្ត​រឿង​ស្នេហា​ស្រលាញ់​ភេទ​ដូច​គ្នា បែរជា​គូស្នេហ៍​បែកចិត្ត​ទៅ​ស្រលាញ់​មនុស្ស​ប្រុស​វិញ ជា​ហេតុ​ធ្វើ​​ឱ្យ​​នារីរូបនោះ​ខូចចិត្ត​បាន​ត្រឹម​អង្គុយ​យំសោក​តែ​ម្នាក់ឯង ខណៈ​ពេល​កំពុង​តែ​ខូចចិត្ត ក៏​មាន​ជន​ឆ្លៀតឱកាស​បាន​និយាយ​លួងលោម និង​បន្លំ​លួច​យក​ទូរស័ព្ទ​​របស់នាង​​ទៀត ​រឹតតែ​ធ្វើ​អោយ​​​នាងគិតអ្វីលែងចេញ ក៏​សម្រេចចិត្ត​ទៅ​លោត​​ទឹកពី​​លើ​ស្ពាន​ជ្រោយចង្វារ​…

​រាជធានីភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់សង្ស័យ​​ខូចចិត្ត​រឿង​ស្នេហា​ស្រលាញ់​ភេទ​ដូច​គ្នា បែរជា​គូស្នេហ៍​បែកចិត្ត​ទៅ​ស្រលាញ់​មនុស្ស​ប្រុស​វិញ ជា​ហេតុ​ធ្វើ​​ឱ្យ​​នារីរូបនោះ​ខូចចិត្ត​បាន​ត្រឹម​អង្គុយ​យំសោក​តែ​ម្នាក់ឯង ខណៈ​ពេល​កំពុង​តែ​ខូចចិត្ត ក៏​មាន​ជន​ឆ្លៀតឱកាស​បាន​និយាយ​លួងលោម និង​បន្លំ​លួច​យក​ទូរស័ព្ទ​​របស់នាង​​ទៀត ​រឹតតែ​ធ្វើ​អោយ​​​នាងគិតអ្វីលែងចេញ ក៏​សម្រេចចិត្ត​ទៅ​លោត​​ទឹកពី​​លើ​ស្ពាន​ជ្រោយចង្វារ​ ​ដើម្បី​​បញ្ចប់ជីវិត​​ដែរ ប៉ុន្តែ​មិន​បាន​សម្រេចនោះទេ​ ព្រោះមានគេជួយ​ឃាត់​ទាន់ ។

ហេតុការណ៍​​ខាងលើនេះ​បាន​បង្ក​​ឱ្យមាន​ការ​​ភ្ញាក់ផ្អើល​កើតឡើង​​កាលពី​វេលា​ម៉ោង​១២និង៤៩នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​លើ​ស្ពាន​ជ្រោយចង្វារ​ចាស់ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ​រាជធានីភ្នំពេញ ។

នារី​ដែល​ខូចចិត្ត​នឹង​រឿង​ស្នេហា​ និង​ប៉ុនប៉ង​លោតទឹក​​ខាងលើ​​មិន​បាន​ប្រាប់​ពី​អត្តសញ្ញាណ​​ទេ ​ដោយ​បានយំ​​​​រៀបរាប់​​​​ប្រាប់​អោយ​ដឹង​ថា រូប​នាង​​ជា​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា ហើយ​មូលហេតុ​ដែល​ធ្វើ​អោយ​​នាង​តូចចិត្ត​គិត​ខ្លី​ប៉ុនប៉ង​បញ្ចប់ជីវិត​​បែប​នេះ គឺ​ដោយសារ​តែ​​នាង​តាម​ទាន់​សង្សារ​កំពុង​លួច​ទាក់ទង​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​សង្សារ​ថ្មី ជា​មនុស្ស​ប្រុស ​ក្នុង​​ផ្ទះ​​ស្នាក់​នៅ​ម្តុំ​ផ្សារ​សូ​រិ​យា ។

​​នារី​ខាងលើបាន​រៀបរាប់បន្ត​ថា ដោយ​សារតែនាង​តាម​ទាន់​ឃើញ​ស​ភាព​បែប​នេះ​ផ្ទាល់​នឹង​ភ្នែក ​ហើយ​​មិន​អាច​ទទួលយក​បាន ទើប​ធ្វើ​អោយ​​នាង​ខូចចិត្ត បាន​ត្រឹម​អង្គុយ​យំសោក​សៅ​តែ​ម្នាក់ឯង នៅ​ក្រោមផ្ទះ បន្ទាប់មក​ក៏​មាន​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បាន​ចូល​មក​លួងលោម​​នាង​ និង​បាន​បន្លំ​លួច​យក​ទូរស័ព្ទ​​​មួយ​គ្រឿង​របស់នាង រួច​គេចខ្លួន​បាត់​ស្រមោល រឹតតែ​ធ្វើ​អោយ​​នាង​តែ​លតោ​ល ព្រោះ​សង្សារ​ក៏​បោះបង់​ចោល​ រីឯ​ទូរស័ព្ទ​ក៏​គ្មាន រក​អ្វី​ទាក់ទង​ទៅ​អ្នក​ផ្ទះ​នៅ​ស្រុក​កំណើត​​មិន​បាន ធ្វើ​ឱ្យ​នាង​សុញគំនិត​គិត​អ្វី​លែង​ចេញ ក៏​សម្រេចចិត្ត​មក​លោតទឹក​លើ​ស្ពាន​ជ្រោយចង្វារ ​ដើម្បី​​បញ្ចប់ជីវិត​​ដែរ ​ប៉ុន្តែ​មិន​បាន​សម្រេចនោះទេ​ ព្រោះ​មាន​អ្នក​ជួយ​ឃាត់​នាង​ទាន់​ពេលវេលា​។

ក្រោយ​កើតហេតុ​ នារី​គិត​ខ្លី​ខាងលើ ត្រូវ​សមត្ថកិច្ច​នាំ​ទៅ​កាន់ប៉ុស្តិ៍​នគរបាល​ស្រះ​ចក ធ្វើការ​ណែនាំ និង​ទាក់ទង​ហៅ​សាច់ញាតិ​អោយ​​មក​ទទួល​យកនាង​ត្រឡប់​ទៅ​វិញ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ